• 2020-09-02 09:27:23
  • ព័ត៌មាន

ប្រទះ​ឃើញ ព្រាប សុវត្ថិ ពាក់​នាឡិកា​សែ​ស្រឡាយ​នាឡិកា​តម្លៃ​លាន​ដុល្លារ​របស់​សម្ដេចតេជោ ហ៊ុន សែន ឯ​តម្លៃ​ក៏​កប់​ដែរ

  • 2020-09-02 09:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ខែ​មុន មាន​ការ​ចាប់​ជា​ច្រើន​ទៅ​នាឡិកា​ដៃ​ដែល​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ ដែល​ក្រោយ​មក​មាន​អ្នក​ជំនាញ​បង្ហើប​ថា នោះ​គឺ​ជា​សែស្រឡាយ​នាឡិកា​សម្រាប់​ឥស្សរជន​កំពូល​ៗ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ពាក់ ដែល​វា​មាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯណោះ។ ខណៈ​នេះ លោក ព្រាប សុវត្ថិ ក៏​ត្រូវ​បាន​គេ​បង្ហើប​ចេញ​ថា លោក​ក៏​ប្រើ​ប្រាស់​នាឡិកា​សែស្រឡាយ​នោះ​ដែរ។

តាម​ព័ត៌មាន​កន្លង​នាឡិកា​ដៃ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ពាក់ គឺ​ម៉ាក Patek Phillipe Geneve ហើយ លោក ព្រាប សុវត្ថិ ដែល​ទើប​នឹង​ផ្លាស់​ទ្រនំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មក Galaxy នោះ ក៏​មាន​ប្រើ​មួយ​ដែរ។ របស់​លម្អ​កាយ​របស់​បុរស​មួយ​នេះ ត្រូវ​អ្នក​ជំនាញ​ហៅ​ថា ជា​ស្ដេច​នាឡិកា ដោយ​សារ​តែ​ភាព​ប្រណិត​ និង​តម្លៃ​មហាសាល​របស់​វា ដូច្នេះ​ហើយ ទើប​គេ​ឃើញ​មាន​​ប្រើ​ប្រាស់​ភាគ​ច្រើន​តែ​ឥស្សរជន​កំពូល​ៗ និង​មហាសេដ្ឋី​ប៉ុណ្ណោះ។

តាម​ការ​ចែក​ចាយ​បន្ត​គ្នា​កន្លង​មក​ដោយ​មាន​ភ្ជាប់​ប្រភព​នាឡិកា​ផង បាន​ឲ្យ​ដឹង​ថា នាឡិកា​របស់​សម្ដេច​តេជោ ហ៊ុន សែន មាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯណោះ។ ងាក​មក​ស៊េរី​ដែល​លោក ព្រាប សុវត្ថិ ពាក់​វិញ​ក៏​មាន​តម្លៃ​មិន​ធម្មតា​ដែរ។ បើ​ទោះ​មិន​មាន​តម្លៃ​ដល់​លាន​ដុល្លារ ប៉ុន្តែ​តាម​ទំព័រហ្វេស​ប៊ុក​ក្នុង​ស្រុក​មួយ​ដែល​មាន​ជំនាញ​ខាង​នាឡិកា​ដៃ​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា នាឡិកា Patek Phillipe Geneve របស់​លោក ព្រាប សុវត្ថិ ក៏​មាន​តម្លៃ ១០ ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

តម្លៃ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​ខ្លាំង​ និង​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា។ យ៉ាង​ណា មិន​ចម្លែក​នោះ ព្រោះ​ថា លោក​ព្រាប សុវត្ថិ គឺ​ជា​កំពូល​របស់​កម្ពុជា​ច្រើន​ទសវត្សរ៍​ណាស់​មក​ហើយ សំខាន់​ជាង​នេះ លោក​ក៏​មាន​មុខ​របរ​រកស៊ី​ខាង​ក្រៅ​សិល្បៈ​ជា​ច្រើន ពោល​គឺ​មាន​ហាង​កាត់​សក់ ហាង​អាហារ និង​ពិសេស លោក​ក៏​ជា​អ្នក​ជំនួញ​ដីឡូតិ៍​មួយ​រូប​ដែរ។ ដូច្នេះ គេ​ជឿ​ថា​ត្រឹម​តម្លៃ​នាឡិកា ត្រឹម ១០ម៉ឺន​ដុល្លារ​អាមេរិក ពិត​ជា​មិន​ថ្លៃ​សម្រាប់​លោក​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី