• 2021-08-12 05:00:31
  • ភាពយន្ត

មិនធម្មតា! រឿង«ដើម្បីកូន» ត្រូវ​បាន​ជ្រើស​រើស​យក​ទៅ​បញ្ចាំង​ក្នុងមហោស្រពភាពយន្តនៅសហរដ្ឋអាមេរិក

  • 2021-08-12 05:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានមើលខ្សែភាពយន្តរឿង «ដើម្បីកូន»រួចមកហើយរបស់លោក ហ៊ុយ យ៉ាឡេង ដែលរឿងនេះត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១កន្លងទៅ រហូតធ្វើឲ្យអ្នកទស្សនាខ្សែភាពយន្តមួយរឿងនេះ លាន់មាត់សរសើរពីស្នាដៃ និងទេពកោសល្យពីការសម្តែងសឹងតែគ្រប់តួអង្គនៃសាច់រឿង រហូតធ្វើឲ្យអ្នកមើលទប់ទឹកភ្នែកមិនជាប់ទៀតផង ។

ជាក់ស្តែងនៅថ្ងៃនេះ ផលិតករភាពយន្តខ្មែរឆ្នើម លោក ហ៊ុយ យ៉ាងឡេង បានបង្ហោះរឿងដ៏គួរឲ្យសប្បាយរីការាយមួយគឺខ្សែភាពយន្តរឿង «ដើម្បីកូន» របស់លោកត្រូវបានចូលរួមក្នុងមហោស្រពភាពយន្ត Combodia Town Film Festival នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច ។នេះជាដំណឹងដ៏៏រីករាយមួយសម្រាប់លោក ដែលខិតខំព្យាយាមផលិតរឿងនេះឡើង ដើម្បីឲ្យកូនៗបានដឹងពីភាពលំបាកតស៊ូរបស់ឪពុកម្តាយគ្រប់ៗរូបប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីតែកូន ។

ទាក់ទិននិងរឿងនេះដែរ លោក ហ៊ុយ យ៉ាឡេង បានប្រាប់Sabay ដែរថា ចំពោះខ្សែភាពយន្តរឿង «ដើម្បីកូន»នេះត្រូវបានដាក់ចូលរួមក្នុងមហោស្របភាពយន្ត Combodia Town Film Festival នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច តែគួរឲ្យសោកស្តាយដែលលោកមិនបានទៅចូលរួម ព្រោះបញ្ហាកូវិដ១៩កំពុងតែរាតត្បាតខ្លាំង ហើយប្រសិនបើទៅត្រូវចំណាយេពេលធ្វើចត្តាឡីស័កជាច្រើនថ្ងៃទៀត ដូចនេះហើយបានលោកសម្រេចចិត្តមិនទៅ ដោយគ្រាន់តែផ្ញើររឿងទៅតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា លោក ហ៊ុយ យ៉ាងឡេង ផលិតរឿង«ដើម្បីកូន»នេះឡើងគឺដើម្បីឆ្លុះបញ្ចាំងពីជីវិតតស៊ូ និងការលះបង់របស់ឪពុកចំពោះកូនក្នុងគ្រួសារក្រីក្រ ហើយរឿងនេះក៏ ធ្លាប់ចាក់បញ្ចាំងរួចម្ដងហើយកាលពីដើមឆ្នាំ២០២០។ ក្រោយមកលោកក៏បានចាក់បញ្ចាំងតាមរោងកុនឡើងវិញទៀតនៅដើមឆ្នាំ២០២១ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម