• 2021-09-02 03:22:32
  • ជីវិតតារា

ស្មាននៅកំលោះ តាមពិត សេម មានប្រពន្ធកូនរួចហើយ ថែមទាំងជាថៅកែររកស៊ីទៀតផង

  • 2021-09-02 03:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងនិងសម្តែង ដែលមានមន្តស្នេហ៏ រួមនិងប្រជាប្រិយក្នុងស្រទាប់យុវវ័យ សេម បានបញ្ចេញរូបថតប្រពន្ធកូនរបស់ខ្លួនយ៉ាងមានក្តីសុខ រហូតធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលដោយម្នាក់ៗស្មានតែលោក នៅលីវ ។

ពេលថ្មីៗនេះ តារាចម្រៀង លោក សេម បានបើកបង្ហាញការពិតដោយបានបង្ហោះរូបថតប្រពន្ធនិងកូនស្រីដែលមានអាយុបាន៣ឆ្នាំគួរឲ្យស្រលាញ់របស់លោក ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយក្នុងនោះលោកបាន សរសេរថា ក្តីសុខតិចៗ ដោយបានថេកឲ្យប្រពន្ធរបស់លោកថែមទៀតផង ទោះបីជាលោកមិនបានបញ្ចេញថាជាប្រពន្ធកូន តែបើតាមមើលសកម្មភាពជាក់ស្តែង គឺជាប្រពន្ធកូនច្បាស់ណាស់ ហើយមានអ្នកខ្លះក៏បានដឹងថាតារារូបនេះមានប្រពន្ធកូនរួចហើយ តែលោកមិនដែលបញ្ចេញ។

ក្នុងនោះដែរបើក្រឡេកទៅមើលអាគារនៅខាងក្រោយរូបថតរបស់លោក ឃើញថា នោះគឺជាផ្ទះត្រចៀកចាំនៅកោះស្តេចដែលលោកកំពុងសម្ងំរកស៊ីសព្វថ្ងៃ ហើយក៏ជាមុខរបរកំពុងត្រូវប៉ាន់និងលក់បានតម្លៃខ្ពស់ទៀតផង ។

តាមរយៈរូបភាពជាច្រើនសន្លឹកនេះ ត្រូវបានអ្នកគាំទ្រភ្ញាក់ផ្អើល រហូតថា បងសេមមានប្រពន្ធកូនតាំងពីកាល អ្នកខ្លះថា ខំលួចក្រាស់បងសេមតាំងពីក្មេង ឥឡូវមានប្រពន្ធបាត់ ឯអ្នកខ្លះទៀតថា មានគេប្រាប់ថាគាត់មានកូនមួយហើយអត់មានអ្នកជឿសោះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់