• 2021-10-12 03:45:35
  • ជីវិតតារា

លាភនៅតែលាភ! ទោះបទ "Are You Ok” លុបចេញមែន តែលុយនៅតែជាលុយ ពេលនេះម្ចាស់សំឡេង យកលុយធ្វើផ្ទះនិងជួយម៉ែឪអស់ហើយ

  • 2021-10-12 03:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Are you ok?" ពាក្យអ្នកលេង Tik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅRemix ផុសលើ **TikTok ហើយទទួលបានការគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃ ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪ រួចផុតពីភាពក្រីក្រ។

បន្ទាប់ពីទទួលបានប្រាក់១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេងAre you ok? បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដោយលោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយ លោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុក ធ្វើដើមទុនរកស៊ី។

បច្ចុប្បន្នផលិតកម្ម Galaxy Navatra បានផលិតMV រួចហើយ កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ ដែលច្រៀងបទ"Are you ok?" នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គម ដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ ចំណែកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងរបស់ផលិតកម្ម ឲ្យលុបចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងវិញសាជាថ្មី។

គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាមួយបទនេះ ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ ជាមួយគ្នាននោះដែរលោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណ ដល់អ្នកលេងTikTok ទាំងអស់ជុំវិញពិភពលោក ដែលបានគាំទ្រពាក្យបទ”are you ok?”ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់