• 2021-12-17 05:53:53
  • ព័ត៌មាន

អ្នកលេង TikTok រៃលុយគ្នាបានជាង ៣ម៉ឺនដុល្លារ យកទៅជួយបុរសម្នាក់ដែលសុំបាយប្រធានាធិបតីអាមេរិក

  • 2021-12-17 05:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកលេង TikTok បាន​ធ្វើ​អំពើមនុស្សធម៌មួយ ដោយ​បាន​រៃអង្គាសលុយគ្នា បានជាង ៣៥ ០០០ដុល្លារ ដើម្បី​យក​ទៅ​ជួយបុរសទុរគតម្នាក់ដែល​បាន​បង្ហាញ​មុខលើ TikTok ហើយ​បង្កើតជាការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

បុរសម្នាក់ត្រូវ​បាន​ក្លាយជាគ្របមុខ​ពេល​វីដេអូ Compilation លើ YouTube ក្រោយមាន​អ្នក​សម្ភាសតាមផ្លូវនៅ New York។ ប្លង់សំណួរ​ត្រូវ​បាន​គេ​បង្ហោះជា​ថ្មីលើ TikTok កាលពីថ្ងៃទី១០ ខែតុលា ហើយសំឡេងក្នុងវីដេអូ ក៏ត្រូវ​បាន​គេ​យកទៅធ្វើត្រាប់មាត់​តាមជា​ច្រើន​នាក់ ក្នុងនោះរួមមានតាំងពី​តារាល្បីៗដូចជា Lil Nas X និង​ John Legend ជា​ដើម។

ហេតុផល​ដែលល្បី​នោះគឺ ពេល​អ្នកសម្ភាសសួរថា អ្នកណាជាប្រធានាធិបតីអាមេរិក? បុរសទុរគតឆ្លើយទាំងមិនដឹងខ្លួនថា «Joe Byron» ដែលខុសពីឈ្មោះពិតគឺ «Joe Biden»

អ្វី​ដែល​កាន់តែភ្ញាក់នោះគឺ បុរសម្នាក់នេះ​បាន​និយាយទៅកាន់ប្រធានាធិបតីថា៖ «ម៉េចដែរ Baby? នាំខ្ញុំទៅញ៉ាំបាយល្ងាចផង។ ចាំខ្ញុំថើបឲ្យខ្លាំងមួយខ្សឺត»

ក្រោយឃើញភ្លាម អ្នកលេង​ TikTok នាំគ្នាអាណិតគ្រប់គ្នា រហូត​រៃអង្គាសលុយបាន​ ៣៦ ៤២៨ដុល្លារ ដែល​បាន​ទទួល​ពីម្ចាស់ជំនួយចំនួន ២០០០នាក់

អរគុណដល់ម្ចាស់ជំនួយទាំងអស់ ពេលនេះ​បុរសទុរគតមាន​ផ្ទះស្នាក់នៅសមរម្យ បានទិញខោអាវស្អាតពាក់នឹងគេហើយ៕

ប្រភព៖ Insider ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់