• 2021-12-27 02:24:33
  • ព័ត៌មាន

Tiger Beer ត្រៀមស្វាគមន៍ឆ្នាំ២០២២ ក្នុងកម្មវិធី Tiger New Year’s Eve លើកញ្ចក់ទូរទស្សន៍ CTN

  • 2021-12-27 02:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ Tiger Beer បានត្រៀមខ្លួនរួចជាស្រេចក្នុងការអបអរឆ្នាំថ្មីជាមួយប្រជាជនកម្ពុជា និងធ្វើឱ្យ ២០២២ ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់គ្រប់គ្នាដោយការបើកជាមួយព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើក និងកាន់តែ​ធំជាង​មុនដែលនឹងប្រព្រឹត្តទៅនារាត្រីឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុត ដែលជាការផ្ដួចផ្ដើមរបស់ Tiger Beer ក្រោមគោលគំនិត អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger ត្រូវបានឃើញនៅតាមផ្ទាំងផ្សព្វផ្សាយនានាដូចជាផ្ទាំង LED បណ្ដាញសារព័ត៌មាន និងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលនានាយ៉ាងទូលំទូលាយ ៧ ថ្ងៃ មុនពេលកម្មវិធីមកដល់។ ក្នុងនោះក៏មានវត្តមានចូលរួមតារាចម្រៀង និងបុគ្គលល្បីៗនានាដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងលោក ហ្សូណូ ជាដើម។

លោក Jeroen Shoorel ជាPremium Portfolio Manager ស្ថិតនៅក្រោម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានថ្លែងឱ្យដឹងថា៖ ក្នុងនាមក្រុមហ៊ុនគុណភាពខ្ពស់លំដាប់ថ្នាក់លេខ១នៅអាស៊ី និងមានការទទួលស្គាល់គុណភាពលំដាប់ពិភពលោកតាំងពីឆ្នាំ1932 Tiger Beer តែងខិតខំប្រឹងប្រែងនាំយកនូវអ្វីដែលថ្មី ប្លែក និងអស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន ដោយមិនត្រឹមតែភាពរីករាយនោះទេថែមទាំងពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់គ្រប់គ្នាផងដែរ។ យើងចង់អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 ជាមួយប្រជាជនកម្ពុជាឱ្យកាន់តែពិសេស និងមានន័យបំផុត។ វាមិនត្រឹមតែជាការអបអរឆ្នាំថ្មី The Year of Tiger នោះទេ ប៉ុន្តែយើងក៏នឹងធ្វើឱ្យឆ្នាំ២០២២ ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ប្រជាជនគ្រប់ៗគ្នាផងដែរ»។

Tiger Beer ធ្លាប់បានរៀបចំព្រឹត្តិការណ៍រាត្រីឆ្លងឆ្នាំដ៏អស្ចារ្យបែបឌីជីថលកាលពីឆ្នាំមុន ដោយទទួលបានជោគជ័យតាមរយៈការគាំទ្រដ៏ច្រើនលើសលប់ ហើយឆ្នាំនេះ យើងប្ដេជ្ញានាំមកនូវអ្វីដែល កាន់តែធំ និងកាន់តែប្រសើរ ពិសេសគឺធ្វើឱ្យឆ្នាំថ្មីនេះក្លាយជាឆ្នាំសម្រាប់គ្រប់គ្នាបញ្ចេញនូវភាពអង់អាចក្លាហានរបស់ខ្លួន និងអបអរភាពជឿជាក់។

លោកបានបន្ថែមទៀតថា៖ «យើងចង់ឱ្យគ្រប់គ្នាចាប់យកនូវឱកាស បញ្ចេញនូវសមត្ថភាព ទេពកោសល្យ ប្រកបដោយភាពអង់អាច និងភាពជឿជាក់ ក្នុងការឆ្ពោះទៅមុខដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យ និងបំណងប្រាថ្នាដ៏អស្ចារ្យជាមួយគ្នា។ យើងសង្ឃឹមថាឆ្នាំ2022 នឹងមិនត្រឹមតែជា Year of The Tiger នោះទេប៉ុន្តែក៏ជាឆ្នាំដ៏ជោគជ័យសម្រាប់គ្រប់គ្នាដើម្បីអបអរភាពជឿជាក់ផងដែរ»៕

កុំភ្លេចចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរភាពជឿជាក់ ជាមួយគ្នា!

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍សូមតាមដានហ្វេសប៊ុកផេក Tiger Cambodia

សូម​ទស្សនា​វីដេអូ​ខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng

មតិយោបល់