- 2022-02-03 07:04:39
- ចម្រៀង
មកស្គាល់អ្នកនិពន្ធបទ“ចៅដក” និងបទ“ខ្យងក្ដក់” ល្បីខ្លាំងតាំងពីមុនទសវត្ស៧០ រហូតដល់បច្ចុប្បន្ន
- 2022-02-03 07:04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកនិពន្ធបទ“ចៅដក” និងបទ“ខ្យងក្ដក់” ល្បីខ្លាំងតាំងពីមុនទសវត្ស៧០ រហូតដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
កវីនិពន្ធ ស្វាយ សំអឿ បានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញរបស់ខ្លួនតាំងពីមុនពាក់កណ្ដាលទសវត្ស៧០។ លោក ស្វាយ សំអឿ ត្រូវបានគេស្គាល់ថាកវីឆ្នើមរបស់ខ្មែរ១រូប កើតនៅឆ្នាំ១៩៣២ នារាជធានីភ្នំពេញ ហើយលោកបានបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងជាច្រើនសម្រាប់លោក ស៊ីន ស៊ីសាមុត អ្នកនាង រស់ សេរីសុទ្ធា ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតនាសម័យនោះ។
នៅថ្ងៃទី៣ ខែកុម្ភៈ នេះ ទំព័រFacebook ចៅកម្ពុជា-Chao Kampuchea ដែលតែងស្រាវជ្រាវ និងផ្សព្វផ្សាយអំពីប្រវត្ដិសិល្បករខ្មែរជំនាន់ដើមនោះ បានរកឃើញរូបថតស-ខ្មៅដ៏កម្រមួួយរបស់កវីរូបមកបង្ហោះដោយមានភ្ជាប់នូវស្នាដៃបទចម្រៀងរបស់លោកចំនួន២៥ទៀតផង។
ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់កវីនិពន្ធ ស្វាយ សំអឿ ដែលចៅកម្ពុជាលើកយកមកចែករំលែកនោះរួមមាន៖ ១/ក្បួនកាកី: លោក សុីន សុីសាមុត និងនាង រស់ សេរីសុទ្ធា ២/កុលបុត្របំពេម្ដាយ: លោក សុីន សុីសាមុត និងនាង ប៉ែន រ៉ន ៣/ខ្យងក្ដក់ : លោក សុីន សុីសាមុត ៤/គេងមកបង: នាង នូវ ណារិន ៥/ចម្រៀងទុំទាវ: លោក សុីន សុីសាមុត និង នាង រស់ សេរីសុទ្ធា ៦/ចម្រៀងនោ និងពេជ្រ: លោក អុឹង ណារី នាង ប៉ែន រ៉ន ៧/ចៅដក: លោក សុីន សុីសាមុត និង នាង រស់ សេរីសុទ្ធា ៨/ចំប៉ាកំពង់ប្រាក់: លោក សុីន សុីសាមុត ៩/ឆ្ងាយស្នេហា: លោក សុីន សុីសាមុត ១០/ជួបភ័ក្ត្រ: លោក សុីន សុីសាមុត និង នាង ប៉ែន រ៉ន
១១/ឈឺណាស់អូន: លោក សុីន សុីសាមុត និង នាង រស់ សេរីសុទ្ធា ១២/បំណុលស្នេហា: នាង ឈុន វណ្ណា ១៣/បងពិតជាកម្លោះ: លោក សុីន សុីសាមុត និង នាង រស់ សេរីសុទ្ធា ១៤/ពេលអូនឃ្លាតទៅ: លោក សុីន សុីសាមុត ១៥/ពិម្ពាសជាតិ: នាង ប៉ែន រ៉ន ១៦/ភុំភួងសម័យ: លោក សុីន សុីសាមុត ១៧/មិនខ្វះទេស្រី: លោក អុឹង ណារី ១៨/ទំនួញនាងការ៉ាកេត: នាង ប៉ែន រ៉ន ១៩/ទំនួញនាងសក់ក្រអូប: នាង រស់ សេរីសុទ្ធា ២០/រវេីរវាយ: នាង ប៉ែន រ៉ន ២១/រថយន្តថ្មី: លោក សុីន សុីសាមុត និង នាង ប៉ែន រ៉ន ២២/វាសនាចៅចិត្រ: លោក សុីន សុីសាមុត ២៣/សម្ពាយកម្ម: នាង ប៉ែន រ៉ន ២៤/សម្ផស្សចន្ទគ្រឿហ្វា: លោក សុីន សុីសាមុត និង នាង ប៉ែន រ៉ន ២៥/អកលាទ្រនំ: លោក សុីន សុីសាមុត និងអ្នកម្នាង សៀង ឌី
មច្រៀងទាំង២៥ បទដែលបានលើកឡើងនេះ ក៏មាននៅក្នុងបញ្ជីរាយឈ្មោះបទចម្រៀងចំនួន៦៥បទ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីឆ្នាំ២០១៩ ដែរ។ ក្រសួងបានទទួលស្គាល់ថាបទទាំងនេះកើតចេញពីស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយកវី ស្វាយ សំអឿ ហើយត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងទៅឲ្យភរិយាលោក ស្វាយ សំអឿ គឺលោកស្រី ដុំ សំអូន។
ដើម្បីជូនជ្រាបកាន់តែច្បាស់ Sabay សូមភ្ជាប់នូវបញ្ជីរាយចំណងជើងបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងទាំង៦៥បទ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោមនេះ៖