• 2022-05-23 06:52:02
  • ភាពយន្ត

រឿង “កុហក” របស់ផលិតករវ័យក្មេង នាង គួនណូចិត្រា ហៅRoy ផ្ទុះការគាំទ្រមិនធម្មតា

  • 2022-05-23 06:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដអប់រំខ្លីរឿង “កុហក” ដែលផលិតករវ័យក្មេង នាង គួនណូចិត្រា ហៅរ៉យ ចាត់ទុកជាស្នាដៃធម្មតាៗមួយរបស់ខ្លួន ស្រាប់តែផ្ទុះការគាំទ្រនៅលើបណ្ដាញសង្គម។ រ៉យ ឲ្យដឹងថា ក្រោយបង្ហោះបានតែ២ ទៅ៣ថ្ងៃ មានអ្នកចូលទស្សនាជាង ៥លាននាក់ ធ្វើឲ្យលោកភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ថាមានការគាំទ្រខ្លាំងយ៉ាងនេះសោះ។

ម្ចាស់រឿង “គំនូស49” របស់ Soyo យល់ថា ដោយសាររឿង “កុហក” បង្កប់នូវសារអប់រំជាច្រើន ជាពិសេសទាក់ទងនឹងដំណើរជីវិតរបស់ម្ដាយតស៊ូគ្រប់ឧបសគ្គ ដើម្បីកូន ទើបទទួលបានការគាំទ្រច្រើនបែបនេះ។ បន្ទាប់ពីទទួលបានជោគជ័យលើខ្សែភាពយន្ដបែបអប់រំនេះ រ៉យ គ្រោងនឹងផលិតវគ្គ២ ឬវគ្គ៣បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

នាង គួនណួចិត្រា៖“ក្នុងនាមផលិតករយើងតែងតែមានកូនចិត្តមួយចង់ចូលរួមចំណែកជួយដល់សង្គមជាតិតាមរយៈការផលិតរឿងបែបអប់រំខ្លី។ ទោះជាវាមិនមែនជាកម្រិតស្តង់ដារខ្ពស់ តែវាជាអ្វីដែលយើង និងក្រុមការងារទទួលបាន ហើយយើងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាន”។

បើតាមលោក នាង គួនណូចិត្រា ហៅRoy លោកបានឈរជើងលើវិស័យភាពយន្តផ្នែកដឹកនាំសម្ដែង ១០ឆ្នាំមកហើយ។ ក្នុងនោះលោកបានផលិតស្នាដៃជាច្រើនទាំងរឿងអប់រំខ្លី និងរឿងដុំ។ រឿងដែលទទួលការគាំទ្រច្រើនពីទស្សនិកជន គឺមានដូចជា៖ រឿង “អ្នកក្រ”វគ្គ១ និងវគ្គ២ រឿង “គំនូស៤៩” របស់ Soyo ហើយចុងក្រោយនេះ គឺរឿង “កុហក”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម