• 2022-05-27 05:19:28
  • ព័ត៌មាន

តាមការពិតអ៊ីចឹងសោះ! ដឹងការពិតពីក្រោយ រូបថត V និង Jennie ជិះឡានជាមួយគ្នា

  • 2022-05-27 05:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល Taek ឆ្លើយតបនឹងការអះអាងបន្ទាប់ពីល្បីលើរូបថត ដែលត្រូវគេថតបាន V និង Jennie ជិះឡានរួមគ្នាថាគាត់ជាបុរសដែលនៅក្នុងឡាននោះមិនមែន V សមាជិក BTS នោះទេ។

V សមាជិកក្រុម BTS និង Jennie សមាជិកក្រុម BLACKPINK ក្លាយជាប្រធានបទនៃពាក្យចចាម អារ៉ាមថាមានទំនាក់ទំនងស្នេហាបន្ទាប់ពីរូបថតដែលគេចោទប្រកាន់ថាពួកគេរួមគ្នាបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើ អ៊ីនធឺណិត។

យោងតាមអ្នកបង្ហោះដើម តារាទាំងពីរត្រូវបានគេចោទប្រកាន់ថា ជិះក្នុងរថយន្តជាមួយគ្នានៅលើកោះ Jeju ។ រឿងក្ដៅគគុកនេះបានផ្ទុះបន្ទាប់ពីមានព័ត៌មានថា Jennie និងមិត្តប្រុសដែលមានពាក្យចចាម អារ៉ាមថា G-Dragon សមាជិកក្រុម BIGBANG បានបែកបាក់ បើទោះជាទំនាក់ទំនងរបស់ពួកគេមិនត្រូវបានគេបញ្ជាក់ពិតប្រាកដក៏ដោយ។

ARMYs មួយចំនួនជឿថានេះជាករណីស្រដៀងគ្នាប៉ុណ្ណោះ ដែលធ្វើឱ្យមានការយល់ច្រឡំលើ V BTS និង Jennie BLACKPINK៕

ប្រភព៖ Koreaboo ​​​​​

មតិយោបល់