• 2022-06-01 02:26:47
  • ភាពយន្ត

កម្រមានអ្នកនិពន្ធណាធ្វើដូច! រតនៈ វិបុល ទម្លាយបច្ចេកទេសផលិតរឿងបានលឿន ហើយកម្រខុសប្លង់

  • 2022-06-01 02:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក រតនៈ វិបុល គឺជាអ្នកដឹកនាំសម្ដែងក្រុមកំប្លែងវ័យក្មេង ហើយលេចធ្លោរក្នុងវិស័យភាពយន្ដ ជាពិសេសទទួលបានការគាំទ្រច្រើនពីកុមារ និងក្មេងជំទង់។ លោកមានទម្លាប់មួយក្នុងការផលិតរឿង ដែលអ្នកនិពន្ធ ឬអ្នកដឹកនាំនៅកម្ពុជាមិនអាចធ្វើបានដូចលោក។

ក្នុងឱកាសចូលរួមក្នុងកម្មវិធីមួយនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា រតនៈ វិបុល ប្រាប់Sabay ថា បច្ចុប្បន្នក្រុមលោកទទួលបានការងារកាន់តែច្រើនលើការផលិតរឿងបែបកំប្លែង និងអប់រំ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុននានា។ លោកថា ម្ចាស់ ឬតំណាងក្រុមហ៊ុន បានបណ្ដាក់គ្នាចូលជួបលោកដើម្បីនិយាយរឿងការងារថតដោយមានភ្ជាប់ផលិតផលរបស់ពួកគេ ប៉ុន្ដែពេលខ្លះលោកក៏មិនអាចទទួលយកការងារទាំងអស់ពីគ្រប់គ្នាបានដែរ។

រតនៈ វិបុល៖ “វាពិបាក...ដោយសារក្រុមហ៊ុនខ្លះតម្រូវឲ្យយើងសរសេរscript ឬយកអាសាច់រឿងដែលត្រូវថតហ្នឹងឲ្យគេមើលមុន ដល់អីចឹងយើងធ្វើអត់ទាន់ទេ។ ទម្លាប់ខ្ញុំអត់ដែលសរសេរអីទេ គឺដឹកនាំសម្ដែងយកហ្មង ហើយចេញទៅ១០០(រឿង) សឹងតែមិនខុសមួយទេ"។

លោក រតនៈ វិបុល ដែលភាគច្រើនគេស្គាល់តែឈ្មោះ តែមិនស្គាល់មុខលោកឡើយ។ នៅថ្ងៃអនាគតលោកក៏មានគម្រោងចេញមុខក្នុងខ្សែភាពយន្ដដែរ ហើយក្នុងរយៈពេល២ ទៅ៣ឆ្នាំទៀត លោកនឹងផលិតខ្សែភាពយន្ដភាគវែងៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនគ្រប់វ័យ។

រូបថត៖ ជិន សុភ័ក្ដ្រ

ផលិតកររូបនេះ បានចាប់អាជីពផលិតខ្សែភាពយន្ដបែបកំប្លែង និងអប់រំគ្រប់រស់ជាតិតាំងពីឆ្នាំ២០១៦ ដើម្បីឆ្លុះបញ្ចាំងពីសង្គមពិតផង និងជួយផ្សព្វផ្សាយផលិតផ្សេងៗផង ដើម្បីជាប្រភពចំណូលដល់ដំណើរការផលិតរឿងរបស់ខ្លួន។ តួអង្គសំខាន់ ហើយល្បីនៅក្នុងរឿងរបស់លោក គឺមានដូចជា៖ ហ៊ាតុង និងមីង ដុល្លារ ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់