• 2023-04-21 02:26:49
  • ភាពយន្ត

មុនបញ្ចេញទៅក្រៅប្រទេស រឿង“ថ្នាក់ទី១២ ង” ត្រៀមដាក់បញ្ចាំងក្នុងស្រុកនៅដើមខែក្រោយ

  • 2023-04-21 02:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី គ្រោងដាក់បញ្ចាំងខ្សែភាពយន្ដថ្មី បែបរន្ធត់មួយទៀតនៅគ្រប់រោងភាពយន្ដ នាដើមខែឧសភា ឆ្នាំ២០២៣។ រឿង “ថ្នាក់ទី១២ ង” ត្រូវបានផលិតកម្ម បញ្ចេញTeaser នៅលើបណ្ដាញសង្គម ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកស្នេហាវិស័យភាពយន្ដ។

ថ្នាក់ទី១២ “ង” គឺជាខ្សែភាពយន្ដដំបូងគេរបស់ផលិតកម្ម អិល ឌី ត្រូវបានផលិតឡើងដោយនិយាយជាភាសាអង់គ្លេស ដោយគ្រោងបញ្ចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេសថែមទៀត។ បើទោះបីជាចាងហ្វាងផលិតកម្ម និងបុគ្គលិក នៃក្រុមហ៊ុនផលិតខ្សែភាពយន្ដឈានមុខគេនៅកម្ពុជានេះ មិនទាន់បញ្ចេញថានឹងបញ្ចេញទៅប្រទេសណាខ្លះ ប៉ុន្ដែគេសង្កេតឃើញពីរឿងមួយទៅរឿងមួយរបស់ផលិតកម្មនេះ គឺកាន់តែមានភាពទាក់ទាញសម្រាប់មហាជន ហាក់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។

ខ្សែភាពយន្ដមួយនេះ គឺជាស្នាដៃរបស់អ្នកនិពន្ធ នួន ម៉ូលីន និងអ្នកដឹកនាំរឿងដ៏ឆ្នើម ក្នុងខ្សែភាពយន្ដ ''The Clock Spirits Awakening" គឺលោក លៀក លីណា ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើនពីវិស័យភាពយន្ដ។ ក្នុងរឿងនេះដែរ ក៏មានការចូលរួមសម្ដែង និងធ្វើការងារផលិតមួយចំនួនពីតារាសម្ដែងស្រី ឃុល សាមេនតា ដែលធ្លាប់ទទួលបានពានតួឯកស្រីឆ្នើម។

ក្រៅពីតារាសម្ដែងស្រី ឃុល សាមេនតា ក៏មានតារាសម្ដែងល្បីៗជាច្រើនរូបទៀត គឺមានដូចជា៖ សំអុល សុមនា សុធីតា ប៉ូគីមថេង ស៊ឹម សុភ័ណ្ឌ ឡរេនស៍ អេមីលី អ៊ុំ ផល្លា អ៊ុំ វុទ្ធី មុន្នី រក្សា ព្រមទាំងតារាសម្ដែងបរទេសជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់