• 2023-09-05 05:02:51
  • ចម្រៀង

បទ "FLASHLIGHT" បានបន្លឺឡើងចំពេល ម៉ាដាមដា ប្រកាសរៀបការជាមួយប៉ាអយជាផ្លូវការ

  • 2023-09-05 05:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ Flashlight ត្រូវបានបន្លឺឡើងយ៉ាងពីរោះនៅក្នុងពិធីខួបកំណើតដ៏ធំមួយកាលពីរាត្រីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ស្របពេលដែល ម៉ាដាមដា ឆ្លើយថាយល់ព្រមរៀបការជាផ្លូវការជាមួយ ប៉ាអយ ដែលជាគូស្នេហ៍នឹងគ្នាជាច្រើនឆ្នាំមកហើហនោះ។

លោកស្រី សៀន សូលីនដា ហៅម៉ាដាមដា ដែលគេស្គាល់ថាជាអ្នកជំនួញលេចធ្លោរម្នាក់នៅកម្ពុជា បានបង្ហើបថា លក្ខខណ្ឌពិសេសមួយ ត្រូវបានប៉ាអយធ្វើបានហើយ ហើយនាងក៏យល់ព្រមរៀបការដែរ។ នោះ គឺលក្ខណ្ឌសម្រកគីឡូពី១២០គីឡូ មកនៅត្រឹម ៨០គីឡូ ដោយការកំណត់បែបនេះ គឺនាងចង់ឲ្យស្វាមីមានសុខភាពល្អប៉ុណ្ណោះ។

ក្រោយបានឮសំឡេងសារភាពចេញពីមាត់របស់ម៉ាដាមដា ទៅកាន់ប៉ាអយ អ្នកចូលរួមក្នុងកម្មវិធីទាំងអស់បានស្រែកហ៊ោរ ទះដៃអបអរសាទរ រហូតដល់អ្នកខ្លះត្រេកអរជំនួស ស្ទើរទប់ទឹកភ្នែកមិនជាប់។ ក្នុងពេលបទចម្រៀងត្រូវបានគេប្រគំឡើងក្នុងពេល គូស្នេហ៍នេះបានសារភាពថានឹងរៀបការជាមួយគ្នាជាផ្លូវការ ក៏មានអ្នកសិល្បៈ អ្នកជំនួញ ព្រមទាំងអ្នកជំនួញលេចធ្លោរជាច្រើនរូប បានចូលរួមជូនពរ។

សូមរំលឹកថា ម៉ាដាមដា បានធ្វើពិធីខួបកំណើតមួយយ៉ាងធំជូនគូស្នេហ៍ដែលជាជនជាតិថៃ ធ្លាប់ស្រឡាញ់ យល់ចិត្ដគ្នាអស់រយៈពេលប្រមាណ ៧ឆ្នាំមកហើយ។ ប៉ុន្ដែអ្វីដែលនៅជាឧបសគ្គ មិនទាន់ឈានដល់ថ្ងៃរៀបការនោះ គឺមាឌរបស់ខាងប្រុសធំគីឡូធ្ងន់ ទម្រាំសម្រកបានដូចនៅថ្ងៃ គឺឆ្លងកាត់ការតមអាហារ និងហាត់ប្រាណយ៉ាងលំបាក ដើម្បីបង្កើតស្នេហ៍ស្មោះនៅពេលនេះ ដោយយកភ្ញៀវកិត្ដិយសក្នុងថ្ងៃខួបកំណើតទាំងឡាយធ្វើជាសាក្សីស្នេហ៍មួយគូនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់