- 2017-02-10 01:08:00
- ស្ទីលតារា
ទើបតែចេញឈុតសិចស៊ីក្នុងបទ "ក្រហម" ដល់ឥឡូវឆ្មក់បាន ឌី សូនីតា ចេញពីរៀនឡើងសុភាព
- 2017-02-10 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែចេញឈុតសិចស៊ីក្នុងបទ "ក្រហម" ដល់ឥឡូវឆ្មក់បាន ឌី សូនីតា ចេញពីរៀនឡើងសុភាព
ចន្លោះមិនឃើញ
ឈុតសិចស៊ី របស់តារាសម្តែងស្រីឌី សូនីតា ទើបតែលេចឡើងថ្មីៗនេះក្នុងបទ "ក្រហម" ប្រុស ឡា និង SEav Jks តែឥឡូវមកតាមដានសកម្មភាពពេលនាងចេញពីរៀនវិញម្តង។
ម៉ោង១០ព្រឹកម្សិលមិញ ស្របពេលដែលនិស្សិតមួយចំនួនទើបចេញពីរៀននៅសកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមការងារ Sabay ក៏បានប្រទះឃើញ ឌី សូនីតា ក្នុងសំលៀកបំពាក់និស្សិតដើរបណ្ដើរគ្នាជាមួយមិត្តភក្តិក្នុងបរិវេណសាលា។ ឆ្លៀតឱកាសល្អបែបហ្នឹង ក្រុមការងារក៏លួចឆ្មក់សកម្មភាព តារាស្រី រូបនេះតែម្តង ចង់ដឹងនាងនិងមិត្តភក្តិធ្វើអ្វីខ្លះពេលចេញពីរៀន តាមដានសកម្មភាពតួស្រីក្នុងរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ខាងក្រោមទាំងអស់គ្នា៖