- 2017-03-03 13:07:17
- ភាពយន្ត
ពិសេស! កុំកុំ ត្រៀមបញ្ចេញកណ្ដាប់ដៃ រន្ទះជើងក្នុងរឿងថ្មីសាជាថ្មី
- 2017-03-03 13:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេស! កុំកុំ ត្រៀមបញ្ចេញកណ្ដាប់ដៃ រន្ទះជើងក្នុងរឿងថ្មីសាជាថ្មី
ចន្លោះមិនឃើញ
តារាក្បាច់គុនហុងកុង Donnie Yen នឹងលេចមុខក្នុងរឿងថ្មីមួយចំណងជើងថា " Sleeping Dogs” ដែលស្ថិតក្រោមការផលិតរបស់លោក Neal Moritz ដែលធ្លាប់ផលិតរឿង " Fast & Furious”។
Yen ទើបតែលេចមុខក្នុងភាពយន្ត “Rogue One: A Star Wars Story” និង “xXx: Return of Xander Cage” ត្រូវដើរតួជាប៉ូលិសសម្ងាត់ម្នាក់ចុះបេសកកម្មបង្ក្រាបអង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលនិងគ្រោះថ្នាក់មួយក្នុងពិភពលោក។
ភាពយន្តនេះនិពន្ធឡើងផ្អែកតាមវីដេអូហ្គេម " Sleeping Dogs”ហើយវានឹងថតនៅទីក្រុងហុងកុង ដោយសង្កត់ធ្ងន់លើឈុតវាយតប់ ប្រណាំងរថយន្ត និងបាញ់ប្រហារ។ ប៉ុន្តែគេមិនទាន់បញ្ចេញថារឿងនឹងត្រៀមថតនិងបញ្ចាំងនៅពេលណានោះទេ។ បើមានអ្វីថ្មី Sabay នឹងផ្សាយជូនបន្ត៕