• 2017-03-21 02:33:36
  • ភាពយន្ត

សេម ចាប់​យក​ម្ដង​ពីរ​ មិន​អាច​ចោល​មួយ​ណា​ឡើយ​

  • 2017-03-21 02:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេម បាន​ប្រាប់​ Sabay ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "លង់​ស្នេហ៍​អ្នកគ្រូ​" លោក​សុំ​មិន​ទទួល​សម្ដែង​មួយ​រយៈ​សិន​ព្រោះ​តែ​ជាប់​វល់​​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ Original Song សម្រាប់​ឆ្នាំ​ថ្មី​។

លោក​ ថា ទោះ​បី​ជា​ក្នុង​ពេល​នេះ​ផ្អាក​ពី​ការ​សម្ដែង​មួយ​រយៈ​ដើម្បី​មក​ផលិត​បទ​ចម្រៀង​ Original song មិន​បាន​ន័យ​ថា​លោក​បោះ​បង់​អាជីព​ជា​អ្នក​ច​អ្នក​សម្ដែង​ចោល​ទេ​៖"និយាយ​ឲ្យ​ចំ​ទៅ​បង​ទាំង​អាជីព​ចម្រៀង​ និង​សម្ដែង​ខ្ញុំ​មិន​បោះ​បង់​មួយ​ណា​ចោល​ទេ​គឺ​ចាប់​​យក​ទាំង​ពី​តែ​ម្ដង​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អាជីព​ទាំង​ពីរ​នេះ​ដើរ​ទន្ទឹម​គ្នា​ តែ​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ដែរ​បង បើ​គេ​ត្រូវ​ការ​ខ្ញុំ​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ខ្ញុំ​ទៅ​ថត​ខ្សែ​ភាព​យន្ត​ តែ​បើ​ខ្ញុំ​មមាញឹក​ខ្លាំង​ជាមួយ​បទ​ចម្រៀង​ខ្ញុំ​សុំផ្អាក​ពី​សម្ដែង​មួយ​ភ្លេត​"។

ការ​លើក​ឡើង​របស់​លោក​ សេម ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "លង់​ស្នេហ៍​អ្នក​គ្រូ​" របស់​ផលិត​កម្ម​បដិហារ្យ​ កាល​ពី​ម្សិល​មិញ​នៅ​រោង​ភាព​យន្ត​ Legen ស្ទឹង​មាន​ជ័យ។​

ក្នុង​ពិធី​​សម្ពោធ​រឿង​ចាក​បញ្ចាំង​​ "លង់​ស្នេហ៍​អ្នក​គ្រូ​" នេះ​ដែរ​ចាង​ហ្វាង​ផលិត​កម្ម​ បដិហារ្យ​ លោក ស៊ុម ភារិន បាន​លើក​ឡើង​ថា​ រឿង​ "លង់​ស្នេហ៍​អ្នក​គ្រូ​" ផលិត​កម្ម​លោក​បាន​ចំណាយ​ដើម​ទុន​ ៤​ម៉ឺន​ដុល្លារ​ ហើយ​​រឿង​នេះ​ជា​រឿង​ទី​២​របស់​ផលិត​កម្ម​បដិហារ្ និង​ជា​​ជា​ប្រភេទ​រឿង​បែប​កំប្លែង​និយាយ​អំពី​ស្នេហា​រវាង​សិស្ស​ និង​គ្រូ។

គួរ​បញ្ជាក់​ថា​រឿង​ "លង់​ស្នេហ៍​អ្នក​គ្រូ​"​ នឹង​ត្រូវ​ចាក​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀម​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ មិនា ឆ្នាំ ២០១៧ នេះ​ហើយ​។ មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​​ប្រុស​ស្រី​ល្បី​ឈ្មោះ​កញ្ញា ឌុច លីដា សេម យ៉ារ៉ូ នាយ ចឺម ចយ​ និង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​ ​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់