• 2017-06-13 04:26:14
  • ជីវិតតារា

ភាព​ល្បី​ល្បាញ​ ចេន សាយចៃ និង​ ឃុង ខុយ បែង​ចែក​ទឹក​ដី​គ្នា​នៅ​ថៃ​នា​ពេល​កន្លង​មក​

  • 2017-06-13 04:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្វី​បើ​ ចេន សាយចៃ និង ឃុង ខុយ ជា​តារា​ចម្រៀង​ខ្មែរ​សុរិន​​ដែល​មាន​សំឡេង​រដឺន​ដូច​គ្នា​​ពិត​មែន​​តែ​ភាព​ល្បី​ល្បាញ​របស់​អ្នក​ទាំង​ពី​ខុស​គ្នា​នៅ​លើ​ទឹក​ដី​ថៃ​នា​ពេល​កន្លង​មក​។

"ខ្ញុំ​ច្រៀង​​នៅ​ថៃ​កន្លង​មក​ បទ​ចម្រៀង​ខ្ញុំ​មិន​ល្បី​ទូទាំង​ប្រទេស​ថៃ​ទេ​ តែ​ល្បី​នៅ​ខេត្ត​សុរិន​និង​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជន​បទ​ និយាយ​ទៅ​ប្រហែល​​​ជា​ជាង​១០​ ខេត្ត​ដែល​នៅ​ភូមិ​ភាគ​ឥ​សាន្ត"។ នេះ​បើ​តាម​ម្ចាស់​បទ​ "ឪពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​" រៀប​រាប់​ប្រាប់​ Sabay។

ចំណែក​ឯ​​លោក​​ ឃុង ខុយ វិញ​មាន​ភាព​ល្បី​ល្បាញ​ខុស​ពី​នាង​ ព្រោះ​ម្ចាស់​បទ​ "ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ​" ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ទូ​ទាំង​ប្រទេស​ថៃ​តែ​ម្ដង​ ជា​ពិសេស​នៅ​ទី​ប្រជុំ​ជន​ធំ​ៗ​ដូច​ជា​ទី​ក្រុង​បាង​កក​ជា​ដើម​។ ចេន សាយចៃ​ លើក​ឡើង​ដូច្នេះ​។

គួរ​បញ្ជាក់​ថា​ ចេន សាយចៃ ចាប់​ផ្ដើម​បង​ប្អូន​ខ្មែរ​ និង​ ថៃ​ មួយ​ចំនួន​នៅ​ខេត្ត​សុរិន​ និង​ភូមិ​ភាគ​ឥ​សាន្ត​​ស្គាល់​កាន់​តែ​ច្បាស់​អំឡុង​ពេល​នាង​មាន​​វ័យ​២២​ ឆ្នាំ​បាន​លេច​មុខ​តាម​ឆាក​ប្រគំ​តន្ត្រី​នានា​ ជាមួយ​បទ​កន្ទ្រឹប​រក​ពេល​សម្រាក​​គ្មាន​៕​​​

ចុចអាន៖រឿង​ពាក់​ព័ន្ធ​ ចេន សាយចៃ

ចុចអាន៖ ជុំ​វិញ​បញ្ហា​តារា​ជាតិ​

ចុច​អាន​៖​ព័ត៌មាន​ពាក់​ព័ន្ធ​​តរា​ជាតិ​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់