• 2016-11-07 19:30:02
  • ព័ត៌មាន
រឿង​​ភាគ​​ថៃ​​របស់​​ភី​​អិន​​អិនPNN​​ទទួល​បាន​​ការ​គាំ​ទ្រ​​កាន់​តែ​ច្រើន​​ពី​​ទស្សនិកជន រឿង​​ភាគ​​ថៃ​​របស់​​ភី​​អិន​​អិនPNN​​ទទួល​បាន​​ការ​គាំ​ទ្រ​​កាន់​តែ​ច្...
  • 2016-11-07 19:30:02
  • ព័ត៌មាន

បន្ទាប់ពី​ស្ថានីយ​ទូរទស្សន៍​ភី​អិនអិន​(PNN) បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​បន្ថែម​ម៉ោង​ផ្សាយ​រឿង​ភាគ​ថៃ​នៅ​ម៉ោង ៦ល្ងាច ធ្វើ​ឲ្យ​​ប្រិយមិត្ត​​ចាប់​​​អារម្មណ៍​ និង​គាំទ្រ​យ៉ាងពេញទំហឹង ដោយសង្កេត​ឃើញថា​មាន​អ្នក​ចូល Comment ចុច Like និង Share  ព្រមទាំង​បាន​បញ្ចេញ​មតិផ្សេងៗគ្នា  យ៉ាង​ច្រើនក្នុង​គេហទំព័រ PNN Drama Fan Club  នូវ​ចំណង​ជើង និង​វីដេអូ​ខ្លីៗរបស់​​​រឿង​ភាគ​​ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​លើPNN ។     ប្រិយមិត្ត​មួយ​ចំនួន​ក៏មា​ន​ការ​សំណូមពរ​មកកាន់​ភី​អិន​អិន អោយ​ចាក់​ផ្សាយ​រឿង​ភាគ​ថៃ​ដែល​ល្អ និង​ថ្មី​បំផុត​នៅ​ម៉ោង ៩ -១០ យប់ ហើយ​ក៏​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​សំណូមពរ​អោយ​ចាក់​ផ្សាយ​នៅ​ម៉ោង ៦-៧ល្ងាច។   ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា រឿង​ភាគ​ថៃ​របស់​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​ពិតជា កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​ពេញ និយម​ពី​សំណាក់​ប្រិយមិត្ត​គ្រប់​ស្រទាប់ ជា​ពិសេស​គឺ​ចាក់​ផ្សាយ​នៅ​ម៉ោង៦:០០-៧:០០ល្ងាច និង​ម៉ោង ៩:០០-១០:០០យប់ ជា​ពេលវេលា​សមស្រប​សម្រាប់​អ្នកទស្សនា។   នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា​នេះ​ដែរ ភី​អិន​អិន នឹង​ចាក់​ផ្សាយ​រឿង​ភាគ​ថៃ​ដែល​មាន​ចំណងជើង​ថា «ចម្លាក់​មាន​វិញ្ញាណ» នៅ​ម៉ោង៦ -៧ ល្ងាច រៀង​រាល់ថ្ងៃ ចន្ទ​ដល់​ថ្ងៃ​ពុធ។   តោះ ! មើលឈុតខ្លី រឿង «ចម្លាក់​មាន​វិញ្ញាណ» ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​នឹង​បន្ត​នាំ​យក​ខ្សែភាពយន្ត​លំដាប់​លេខ​មួយ និង​ថ្មី​សន្លាង​របស់ TV3 ពី​ប្រទេស​ថៃ មក​ចាក់​ផ្សាយ​នៅ​កម្ពុជា មិន​អោយ​ប្រិយមិត្ត​ខក​បំណង​នោះ​ឡើយ។   មើល​​​រឿង​​​ភាគ​ថៃ​ថ្មីៗ​ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ម៉ោង ៦ល្ងាច ៖

  • 2016-11-05 18:06:15
  • ព័ត៌មាន
តូតា ហៅ អេដវីន ហាន់នី​ពេញៗ​មាត់ តូតា ហៅ អេដវីន ហាន់នី​ពេញៗ​មាត់
  • 2016-11-05 18:06:15
  • ព័ត៌មាន

តួ​ឯក​ស្រី​ក្នុង​រឿង «ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ» កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ហៅ​លោក អេតវីន ថា ហាន់នី ពេញៗ​មាត់ និង​មាន​ទំនាក់​ទំនង​ពិសេស​ពិត​មែន។   កញ្ញា​បាន​សារភាព​បែប​នេះ នៅ​ពេល​ដែល​កញ្ញា​បាន​ចូលរួម​ក្នុង​កម្មវិធី «ស៊ី​អារម្មណ៍» របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន។     ក្នុង​ពេល​ដែល​តារា​សម្ដែង​សំខាន់ៗ​ក្នុង​រឿង «ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ» មាន​វត្តមាន​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី ស៊ីអារម្មណ៍ ដែល​ជា​កម្មវិធី​កំពុង​មាន​ប្រជាប្រិយ​មួយ​របស់​ទូរទស្សន៍ PNN តារា​សម្ដែង​រាង​តូច​ច្រឡឹង តូតា បាន​ធ្លោយ​មាត់​ហៅ​លោក យិត មាស​ឧស្សាហ៍ (អេដវីន) តួ​ឯក​ប្រុស​ក្នុង​រឿង​ភាគ​ជាមួយ​គ្នា​ថា ហាន់នីៗ ទៀត​ផង។   រឿង «ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ពុធ វេលា​ម៉ោង ៨ យប់ គឺ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា។ កម្មវិធី «ស៊ីអារម្មណ៍» បាន​អញ្ជើញ​តួ​អង្គ​លេច​ធ្លោ​៤​រូប​តំណាង​ឱ្យ​ខ្សែ​ភាព​យន្ត​នេះ ដើម្បី​មក​ជជែក​កម្សាន្ត និង​ចែក​រំលែក​បទ​ពិសោធន៍​សម្ដែង ប៉ុន្តែ​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​ប្រិយមិត្ត​កាន់​តែ​ចាប់​អារម្មណ៍​ទ្វេ​ដង​នោះ​ គឺ​ពាក្យ ហាន់នីៗ ដែល​តួអង្គ​ឯក​ទាំង​ពីរ​បាន​ហៅ​គ្នា​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​ពិធីករ​ក្នុង​កម្មវិធី​ទៅ​វិញ​ទេ។   ពិសេស​ទៅ​ទៀត​នោះ តួ​ឯក​ប្រុស​លោក អេដវីន ក៏​ហាក់​ដូចជា​មិន​បាន​បដិសេធ​ដែរ នៅ​ពេល​ដែល​ពិធីករ​ជជីក​សួរ​ពី​ទំនាក់​ទំនង​ក្រៅ​ឆាក​របស់​អ្នក​ទាំង​ពីរ។ ក្រៅ​ពី​តារា​ប្រុស​ស្រី​ទាំង​ពីរ អ្នក​នាង គ្រត និង​កញ្ញា ទឹម រដ្ឋា ក៏​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។ ម្យ៉ាង​ទៀត ប្រិយមិត្ត​នឹង​បាន​សើច​សប្បាយ​ជាមួយ​នឹង​រឿង​រ៉ាវ​ក្រៅ​ឆាក​ដែល​តារា​ទាំង​៤​រូប​បាន​យក​មក​ចែក​រំលែក​ក្នុង​កម្មវិធី។     បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ដឹកនាំ​កម្មវិធី អ្នកនាង លួង ភីរ៉ូនីកា បាន​និយាយ​ថា៖ "ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​កម្មវិធី «ស៊ីអារម្មណ៍» នឹង​បាន​ទទួល​នូវ​រសជាតិ​ថ្មី​មួយ​ទៀត ព្រោះ​សប្ដាហ៍​នេះ​នឹង​មាន​រឿង​រ៉ាវ​ស៊ី​អារម្មណ៍ រឿង​រ៉ាវ​ផ្អែម​ល្ហែម​នៅ​ក្រោយ​ឆាក​រវាង​លោក អេដវីន និង​កញ្ញា តូតា មក​បង្ហាញ​ជូន​ប្រិយមិត្ត​ថែម​ទៀត​ផង ហើយ​ធានា​ថា​រឿង​រ៉ាវ​រវាង​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ត្រូវ​បាន​បង្ហើប​នៅ​ក្នុង​កម្មវិធី​ណា​ពី​មុន​មក​នោះ​ទេ"។   កម្មវិធី «ស៊ីអារម្មណ៍» តែង​បង្ហាញ​ជូន​អ្វី​ដែល​ប្លែក រួមផ្សំ​នឹង​ឈុត​ឆាក​ពិសេសៗ​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម មិន​តែ​ប៉ុណ្ណោះ​រៀង​រាល់​សប្ដាហ៍​ នឹង​មាន​រឿង​រ៉ាវ​គួរ​ឱ្យ​ចង់​តាម​ដាន​មក​ចែក​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨:៣០-៩:០០ យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕     ទស្សនា​ឈុត​ខ្លី៖   អត្ថបទ៖ ពាណិជ្ជកម្ម

  • 2016-11-04 20:32:39
  • Road Safety
ម្ចាស់​បទ “Thank You For Your Love” មក​សម្ដែង​នៅ​កម្ពុជា ម្ចាស់​បទ “Thank You For Your Love” មក​សម្ដែង​នៅ​កម្ពុជា
  • 2016-11-04 20:32:39
  • Road Safety

តារា​ចម្រៀង​កំពុង​ពេញ​និយម និង​ល្បី​ល្បាញ​នៅ​ប្រទេស​ថៃ Kamikaze តាម​រយៈ​បទ “Thank You For Your Love” នឹង​មាន​វត្តមាន​សម្ដែង​ក្នុង​ឱកាស​បុណ្យ​អុំទូក​ ខាង​មុខ​នេះ។   ក្រុមហ៊ុន​ស្រាបៀរ Ganzberg នឹង​អញ្ជើញ​តារា​ចម្រៀង Kamikaze មក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Ganzberg Uber Music Festival ដ៏​ធំ​អស្ចារ្យ​ពុំ​ធ្លាប់​មាន ដែល​នឹង​ធ្វើ​ឡើង​នា​ឱកាស​បុណ្យ​អុំទូក​ឆ្នាំ​២០១៦ នេះ។     ការ​ប្រគំ​តន្ត្រី Ganberg Uber Music Festival នឹង​ធ្វើ​ឡើង​រយៈ​ពេល ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១២, ១៣, ១៤ និង​១៥ វិច្ឆិកា​នេះ នៅ​បរិវេណ​ខាង​ក្រោយ​អគារ City Hall កោះ​ពេជ្រ ព្រម​ទាំង​មាន​ការ​រៀបចំ​ឆាក​សម្ដែង​តន្ត្រី​ជាមួយ​បច្ចេកវិទ្យា​យ៉ាង​ទំនើប​ទាន់​សម័យ​ និង​ធំ​បំផុត​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា។   ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នឹង​មាន​ការ​ចូលរួម​សម្ដែង​ពី​កំពូល​តារា​ចម្រៀង​ល្បីៗ​មក​ពី ២ ផលិតកម្ម​ធំៗ​ព្រម​គ្នា ប្រចាំ​កម្ពុជា និង​ក្រុម​តារា​កំប្លែង «ពាក់មី» ដែល​នឹង​ពួតដៃ​គ្នា​អង្រួន​ឆាក​តន្ត្រី​ឲ្យ​រំជើប​រំជួល​ឮ​សូរ​តែ​សំឡេង​ស្រែក​ហ៊ោ​កញ្ជ្រៀវ និង​សំណើច​ក្អាកក្អាយ​៤​ថ្ងៃ​ពេញ៕       https://youtu.be/Xq4afhe5o3o   អត្ថបទ៖ ពាណិជ្ជកម្ម

  • 2016-11-04 18:25:09
  • ភាពយន្ត
ថ្មី! រឿង​​ភាគ​​ថៃ ​«ចម្លាក់​​មាន​​វិញ្ញាណ​​»​ ចាក់​​ផ្សាយ​​ដំបូង​​គេ​​បង្អស់​​​នៅ​​​ម៉ោង​​ ៦ ​ល្ងាច​​ក្នុង​​ PNN ថ្មី! រឿង​​ភាគ​​ថៃ ​«ចម្លាក់​​មាន​​វិញ្ញាណ​​»​ ចាក់​​ផ្សាយ​​ដំបូង​​គេ​...
  • 2016-11-04 18:25:09
  • ភាពយន្ត

រឿង​ «ចម្លាក់​មាន​វិញ្ញាណ​»​ ឬ Hong Hoon​ ​ជា​រឿង​ភាគ​ថៃ​ថ្មី​ប្លែក​អារម្មណ៍​មួយ​ទៀត​ហើយ​ នឹង​ចាក់​ផ្សាយ​លើ​ស្ថានីយ​​ទូរទស្សន៍​ភី​អិន​អិន ​(PNN) ​នៅ​រៀង​​រាល់​​ថ្ងៃ​​ចន្ទ​-​ថ្ងៃ​​ពុធ​​ វេលា​​ម៉ោង​​​៦​​-៧​​​ល្ងាច​​​នេះ​​ត​ទៅ​​ បន្ទាប់​​ពី​​រឿង​​ភា​គ​ហុង​​កុង​​របស់​​TVB ​«ស្តេច​​​ស៊ើប​​​អង្កេត​​​ហុង​​កុង​​» បញ្ចប់​​​នៅ​​​ថ្ងៃ​​ទី​​៨ ​ខាង​​មុខ​​នេះ ។   «ចម្លាក់​មាន​វិញ្ញាណ​» គឺ​ជា​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​ដំបូង​គេបង្អស់​ដែល​នឹង​ផ្សាយ​នៅ​ម៉ោង​៦​ល្ងាច​ បន្ទាប់​​ពី​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​ បាន​​រៀប​​ចំការ​​ចាក់​ផ្សាយ​​​រឿង​​ភាគ​​ថៃ​បន្ថែម​ម៉ោង​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រិយមិត្ត​​ដែល​គាំ​ទ្រ។     រឿង​​នេះ​និយាយ​អំពី​ការ​ស្លាប់​យ៉ាង​អាថ៌កំបាំង​មួយ​ដែល​បាន​កើត​ឡើង​ទៅ​លើ​ប្អូន​ស្រី​របស់ ​Sunthi ហើយ​ក៏​ដូច​ជា​ករណី​ស្លាប់​ប៉ា​របស់ Amara​​ ដែរ​។​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង ​Sunthi​ និង ​Amara ​ក៏​បាន​រក​ឃើញ​រូប​ចម្លាក់​ធ្វើ​ពី​ក្រមួន​ ដែល​​មាន​​រូប​​រាង​​ដូច​​មនុស្ស​​ជា​​ទី​​ស្រឡាញ់​​របស់​​ពួក​គេ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។   តើ​​ការ​ស្លាប់​របស់​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​រូប​ក្រមួន​នោះ​ដែរ​ទេ​? តើ​អ្នក​ណា​ជា​ឃាត​ករ​ពិត​ក្នុង​រឿង​នេះ​? រឿ​ង​​រ៉ាវ​​បង្កប់​​នូវ​​ភាព​​អាថ៌កំបាំង​​ទាំង​​នេះ​​ នឹង​​មាន​​បង្ហាញ​ជូន​នៅ​ក្នុង​រឿង​ «ចម្លាក់​មាន​វិញ្ញាណ​» ថ្ងៃ​ចន្ទ​-ថ្ងៃ​ពុធ​ វេលា​ម៉ោង ​៦:០០​-៧:០០ ​ល្ងាច​។   សូម​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា !   ស្ថានីយទូរទស្សន៍​ភី​អិន​អិន នឹង​បន្ត​នាំ​យក​ខ្សែ​ភាព​យន្ត​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ និង​ពេញ​និយម​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​ថៃ ​TV3​ និង​​ខ្សែ​​ភាព​​យន្ត​​ភាគ​ហុង​កុង​ TVB​ មក​ចា​ក់​ផ្សាយ​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​ចំណី​ចក្ខុ​ថ្មី​ៗ​ដល់​ទស្សនិកជន។   ចង់​ដឹង​ថា​រឿង​នេះ​​ប្លែក​​គួរ​ឲ្យ​​ចង់​​តាម​ដាន​កម្រិត​ណា សូមមើល​ឈុត​ខ្លី​ ៖   អត្ថបទ៖ ពាណិជ្ជកម្ម