• 2016-11-03 15:45:38
  • ព័ត៌មាន
ស្រី អ៊ីត បើកកកាយរឿង​ទ្រព្យ​សម្បត្តិ បន្ទាប់ពីអតីតស្វាមីរៀប​ការ​ប្រពន្ធ​​ថ្មី ស្រី អ៊ីត បើកកកាយរឿង​ទ្រព្យ​សម្បត្តិ បន្ទាប់ពីអតីតស្វាមីរៀប​ការ​ប្រពន្...
  • 2016-11-03 15:45:38
  • ព័ត៌មាន

អតីត​ស្វាមី​របស់ តារា​កំប្លែង ស្រីអ៊ីត បាន​រៀប​ការ​ប្រពន្ធ​ថ្មី​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​​ជិត១ឆ្នាំ ។ តារា​កំប្លែង​ស្រី​រូប​នេះ​ថ្លែង​ថា មិន​ខ្វល់​អ្វី​ឡើយ កុំឲ្យ​តែ​មក​រំខាន​ក្រុម​គ្រួសារ​នាង​ទៅ​គ្រប់គ្រាន់​ហើយ ត្បិត​អី​​កាល​លែង​គ្នា ប្ដី​នាង​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​គ្មាន​ទុក​ឲ្យ​កូន អ្វី​ខ្លះ​ឡើយ។     "លែងលះ​គ្នា​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​ការ​ប្រពន្ធ​បាត់​ហើយ​យក​ទ្រព្យ​​ទាំងអស់ អត់​ចែក​កូន​សូម្បី​បន្តិច នឹង​តើ​​អ្នក​ណា​ជា​អ្នក​ចិត្ត​ដាច់?" ស្រីអ៊ីត ប្រាប់sabay។ នាង​បាន​បន្ត​ថា ទ្រព្យសម្បត្តិ​ដែល​នាង​ខំ​ប្រឹង​រក​ជា​មួយ​​គ្នា​ជិត​​១០ឆ្នាំ​​​នោះ​មាន ឡាន​២គ្រឿង ម៉ូតូ១ និង ខ្សែក​មាស១តម្លឹង រួម​ទាំងក្រុម​អក​កាដង់​១វង់។   តាម​ឲ្យ​ដឹង​ពី​ ស្រី អ៊ីត នាង​ប្រាប់​ថា​អតីត​ស្វាមី​នាង​​ឈ្មោះ ឡេង ប៊ុនហុង ​បាន​​បានរៀបការ​ជា​មួយ​អ្នក​រកស៊ី​ម្នាក់ ដែល​ជា​អ្នក​រស់​នៅ​ស្រុក​ភូមិ​ជា​មួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី២០ ខែ តុលា ឆ្នាំ២០១៦ កន្លង​ទៅ។     តារា​កំប្លែង​ស្រីក្នុងក្រុម​លោក​តាវ៉ិចទ័ររូបនេះ អះអាង​ថា មួយ​រយៈ​ចុង​ក្រោយអតីត​ស្វាមី​​​នាង ឧស្សាហ៍ ​ឆាត​ក៍​ដូច​ជា​​ទូរស័ព្ទ​មក​កូន​ស្រី ជា​ញឹក​ញាប់ ហាក់​ដូច​ជា​​បារម្ភ​ខ្លាំង។ ជាមួយ​គ្នានេះ ស្រី​អ៊ីត​ ប្រាប់ថា​នាងសុំ​ស្នើ​ឲ្យអតីត​ស្វាមី​ ​បញ្ឈប់​សកម្មភាព​ទាំង​នោះ ព្រោះថានាង​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ស្រី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ហើយ។   ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាងលើ ក្រុម​ការងារ​​ Sabay​ បាន​ធ្វើ​ការ​ទាក់​ទង​ទៅ​អតីត​ស្វាមី ​​ស្រី ​អ៊ីត​ ដើម្បី​ធ្វើ​ការ​បកស្រាយ តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ដែល​នា​ង​​បាន​ឲ្យ​ ប៉ុន្តែ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕   អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី