• 2015-11-06 14:51:05
  • ភាពយន្ត
យ៉ាដាវ មាន​ជាង១០ក្បាច់ ត្រៀម​រឿង​ថ្មី

តារា​សម្ដែង ​កញ្ញា អេន យ៉ាដាវ បាន​និយាយ​ប្រាប់ Sabay ថា នាង​ទើប​តែ​ហាត់​ក្បាច់​គុន​ខ្មែរ​ចេះ​ជាង​១០​ក្បាច់ ដើម្បី​ត្រៀម​ថត​ខ្សែភាពយន្ត​ថ្មី​មួយ។     ខ្សែភាពយន្ត​ដែល យ៉ាដាវ ត្រៀម​ថត​នោះ​មាន​ចំណង​ជើង​​ថា "វិស្សមកាល​មរណៈ" ដែល​​ជា​វណ្ណកម្ម​របស់​ផលិតកម្ម​ចក្រវាឡពេជ្រ​ភាពយន្ត ។ ខ្សែភាពយន្ត ​មួយ​នេះ និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន​ស្នេហា សើច​សប្បាយ កម្សត់ និង  ភ័យរន្ធត់​ជា​ដើម ។ ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ ត្រូវ​បាន​បញ្ចូល​​ក្នុង​រឿង​នេះផង​ដែរ។   យ៉ាដាវ មិន​បាន​ចាំ​ឈ្មោះ​ក្បាច់​គុនដែល​នាង ហាត់​ទាំង​អស់​ឡើយ​តែ​នាង​​បាន​ហាត់​រៀន​​​ខ្លះៗ តែ​នាង​​បាន​រៀប​រាប់​​ឲ្យ​ដឹង​ថា  មាន​ក្បាច់ ហនុមាន​​ជ្រែក​ពពក, ហនុមាន​លេង​កន្ទុយ, ហនុមាន​គ្រង​ព្រះ​ខណ្ឌ​ជា​ដើម។   យ៉ាដាវ បាន​បន្ត​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ​ នាង​សម្ដែង​តួអង្គ​ស៊ើបអង្កេត​សិច​ស៊ី​ម្នាក់ ហើយ​ចេះ​វ៉ៃទាត់​ធាក់  ជា​មួយ​គ្នា​នោះ តារា​​សម្ដែង​ជា​ច្រើន​ទៀត​ក៏​សុទ្ធតែ​ចេះ​វ៉ៃ​ដូច​គ្នា​ដែរ។   https://youtu.be/pf2zgO8wvmw?list=PL1K6lw-gYqNjCy5gi3NQPNVfyo6nYbjoH   រឿង "វិស្សមកាល​មរណៈ" តារា​សម្ដែង​មាន​ដូច​ជា នី មុន្នីនាថ កញ្ញា យ៉ាដាវ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង សិល្បករ​សិល្ប​ការិនី​ជា​ច្រើន​ទៀត។     តារា​សម្ដែង​ម្នាក់​នេះ​ថ្លែង​ថា ដោយសារ​​តែ​តារា​សម្ដែង​​មួយ​ចំនួន​ធំ​នៅ​ក្នុង​រឿង​នេះ មិន​ចេះ​ក្បាច់​គុនម្ចាស់​ផលិតកម្ម​ បាន​ជួល​គ្រូ​បង្ហាត់​ក្បាច់​គុន​ខ្មែរ  ឲ្យ​មក​​ជួយ​បង្ហាត់។ កន្លង​មក យ៉ាដាវ មិន​​ធ្លាប់​ហាត់​ក្បាច់​គុន​នេះ​ឡើយ​ទេ នាង​ថា ទម្រាំ​ចេះ​ក្បាច់​គុន​ជាង១០ក្បាច់​នេះ ឈឺ​​ចុកចាប់​ស្ទើរ​ពេញ​រាង​កាយ តែ​បែប​នេះ​ក្ដី​នាង​ត្រូវ​​ខំប្រឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​រឿង ខក​បំណង​ឡើយ។   ទោះបី​បាន​អះអាង​ថា បាន​ចេះ​ក្បាច់​គុនរហូត​ដល់​ទៅ​ជាង​១០ក្បាច់​បែប​នេះ​ក្ដី ប៉ុន្តែ​តារា​ស្រី​ម្នាក់​នេះ​ទទួល​ស្គាល់​ថា ខ្លួន​វ៉ៃ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ កំពុង​តែ​ហាត់​សម​ថែម​ទៀត ដើម្បី​ឲ្យ​សម្ដែង​ទៅ​បាន​ល្អ៕   អត្ថបទ៖ ខុត សីហា

  • 2015-07-24 13:31:53
  • ព័ត៌មាន
ផុត​ពី​លក់​លៀស​លេង​ៗ តារា​សម្ដែង យ៉ាដាវ ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែន​ទែន ផុត​ពី​លក់​លៀស​លេង​ៗ តារា​សម្ដែង យ៉ាដាវ ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែ...
  • 2015-07-24 13:31:53
  • ព័ត៌មាន

ផុត​ពី​ការ​សម្ដែង​ធ្វើ​ជា​អ្នក​លក់​លៀស​លេង​ៗ​ក្នុង​រឿង អេន យ៉ាដាវ ដែល​បាន​បើក​អាជីវកម្ម​ហាង​សាឡន ឈ្មោះ "យ៉ាដាវ​សាឡន" មួយ​ហើយ​នោះ បាន​ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែន​ទែន​វិញ​ម្ដង។     “លក់​លៀស គឺ​ជា​ការ​សម្ដែង​ក្នុង​រឿង ប៉ុន្តែ​ម្ជូរ មិន​មែន​ជា​ការ​សម្ដែង​ទេ គឺ​លក់​មែន​ទែន​បង បន្ថែម​ពី​លើ​ហាង​សាឡន​ដែល​នៅ​ដំណើរ​ធម្មតា"។ យ៉ាដាវ ថ្លែង​មក​កាន់ Sabay។   ស្រី​ស្អាត​រូប​នេះ បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ កន្លែង​លក់​ម្ជូរ​របស់​នាង​យីហោ "យ៉ាដាវ​ជូរ​អែម" មាន​ទី​តាំង​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម​នឹង​បង្ហាញ​វត្តមាន​បម្រើ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​របស់​ជូរៗ​កំដរ​មាត់ ឬ​ហៅ​ថា​ម្ជូរ​នេះ ក្នុង​រង្វង់​ពីរ​បី​ថ្ងៃ​ខាង​មុខ ដោយ​មាន​លក់​គ្រប់​មុខ​ពាក់​ព័ន្ធ​នឹង​ម្ជូរ។ បច្ចុប្បន្ន នាង​កំពុង​រៀប​ចំ ធ្វើ​អំបិល​ម្ទេស ប្រហុក កាពិ និង​ទិញ​ចូល​របរ​ប្រើ​ប្រាស់​ដែល​ពាក់​ព័ន្ធ​នានា។   របរ​លក់​ម្ជូរ "យ៉ាដាវ​ជូរ​អែម" គឺ​ជា​ការងារ​បន្ថែម​មួយ ដែល​យ៉ាដាវ​ធ្វើ ដើម្បី​ពង្រីក​ជីវភាព បន្ថែម​ពី​លើ​អ្វី​ដែល​នាង​មាន​ស្រាប់ គឺ​អាជីព​ជា​តារា​សម្ដែង ដោយ​នាង​បាន​សម្ដែង​ខារ៉ាអូខេ និង​ភាពយន្ត​ជា​ច្រើន។ រឿង​ចុង​ក្រោយ​របស់​នាង គឺ​រឿង "ខ្ញុំ​ថា​ខូច ខូច​មែន" ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ ក្នុង​នោះ​នាង​សម្ដែង​ជា​អ្នក​លក់​លៀស។ ក្រៅ​ពី​នេះ​នាង​មាន​ហាង​សាឡន ដែល​ដំណើរ​យូរ​ហើយ។     តារា​ស្រី​រមែង​ថត​រូប​បង្ហាញ​រាង​ល្វត​ល្វន់​បង្ហោះ​លើ Facebook រូប​នេះ ថ្លែង​ថា "បើ​យើង​មិន​ខំ​ប្រឹង​ជួយ​ខ្លួន​ឯង តើ​នរណា​នឹង​ជួយ​យើង ហើយ​នេះ​ជា​របរ​បន្ថែម​ជា​ជាង​ទុក​ពេល​ទំនេរ​អត់​ប្រយោជន៍"។ យ៉ាង​ណា យ៉ាដាវ បញ្ជាក់​ថា ហាង​សាឡន​របស់​នាង ក៏​មាន​អតិថិជន​មិន​ដាច់​ដែរ។   ការ​ងាក​មក​បើក​មុខ​របរ​បន្ថែម​បែប​សាមញ្ញ ខណៈ​ខ្លួន​ឯង​គឺ​តារា​មួយ​រូប​នេះ យ៉ាដាវ ប្រាប់​ថា នាង​ហេតុផល​បី។ ទី​១ មុខ​របរ​នេះ​តូច ចាយ​ទុន​ទិច​ងាយ​ស្រួល​គ្រប់​គ្រង ទី​២ ជា​ចំណូល​ចិត្ត​របស់​នាង​ដែល​ចូល​ចិត្ត​ម្ជូរ និង​មើល​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ចូល​របស់​ទាំង​នេះ​ញុំា​កំដរ​មាត់។ ឯ​ទី​៣ នាង​អាច​ដាក់​លក់​នៅ​មុខ​ហាង​សាឡន​នាង​តែ​ម្ដង ដែល​ក្នុង​ពេល​តែ​១​អាច​មើល​មុខ​របរ​ពីរ​បាន។   ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី​មាន​វ័យ ២៣​ឆ្នាំ​រូប​នេះ អះអាង​ថា មិន​ខ្លាច​ប៉ះពាល់​ងារ​ជា​តារា​តែ​មក​លក់​របស់​តាម​ចិញ្ចើម​ថ្នល់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​គិត​ថា ភាព​ជា​អ្នក​សិល្បៈ​របស់​នាង នឹង​ជួយ​ឲ្យ​មុខ​របរ​សាមញ្ញ​របស់​នាង កាន់​តែ​មាន​ប្រជាប្រិយភាព៕       រូប​ថត៖ FB យ៉ាដាវ   អត្ថបទ៖ ទារិកា

  • 2015-07-07 17:14:08
  • ជីវិតតារា
យូរ​ហើយ យ៉ាដាវ អត់​មាន​ឡាន​ផ្ទាល់​ខ្លួន ឥឡូវ​កំពុង​ប្រឹង​សន្សំ យូរ​ហើយ យ៉ាដាវ អត់​មាន​ឡាន​ផ្ទាល់​ខ្លួន ឥឡូវ​កំពុង​ប្រឹង​សន្សំ
  • 2015-07-07 17:14:08
  • ជីវិតតារា

ស្ងាត់​ៗ​តារា​សម្ដែង អេន យ៉ាដាវ បាន​បង្ហើប​ថា នាង​កំពុង​សន្សំ​ប្រាក់​បាន​មក​ពី​ការងារ​សម្ដែង​របស់​នាង​ទុក​ទិញ​រថយន្ត​ធុន​កណ្ដាល​មួយ​គ្រឿង ក្រោយ​ប្រឡូក​យូរ​ហើយ​នៅ​មិន​ទាន់​មាន​ជា​របស់​ផ្ទាល់​ខ្លួន។     ស្រី​ស្រស់​រាង​រាវ​រូប​នេះ ប្រាប់​ថា កន្លង​មក​នេះ នាង​ប្រើ​តែ​រថយន្ត​របស់​គ្រួសារ ដែល​ជួន​កាល​ខ្ចី​រថយន្ត​ម៉ាក​កាមេរី​បាឡែន​របស់​ប្អូន​ជីដូន​មួយ ជួន​រថយន្ត Lexus គ្រួសារ។ "ពិបាក​ណាស់ របស់​គេ​មិន​ដូច​របស់​យើង​ទេ បង​ប្អូន​គេ​មិន​កំណាញ់​ទេ តែ​ជួន​យក​របស់​គេ ចំ​គេ​រវល់​ដែរ គឺ​ពិបាក​មែន​ទែន អីចឹង​ហើយ​មាន​តែ​សន្សំ​ទិញ​ខ្លួន​ឯង​ទេ បាន​ស្រួល"។ យ៉ាដាវ ថ្លែង។   តាម​គម្រោង​ខាង​លើ តារា​ស្រី​ក្នុង​រឿង "ខ្ញុំ​ថា​ខូច ខូច​មែន" រូប​នេះ កំពុង​ប្រឹង​សន្សំ​ប្រាក់ ដោយ​នាង​ត្រូវ​ការ​ខ្ទង់​ជាង ១ម៉ឺន ទៅ ២ម៉ឺន​ដុល្លារ​ដើម្បី​ដើរ​មើល​រថយន្ត​មួយ​គ្រឿង ហើយ​ឥឡូវ​ជិត​គ្រប់​ហើយ។ "ប្រឹង​សន្សំ​ណាស់​សព្វ​ថ្ងៃ រក​បាន ៥០ ចាយ​វិញ ១០០។ ហាហា....និយាយ​លេង​ទេ ខំ​សន្សំ​មែន មិន​សូវ​ហ៊ាន​ចំណាយ​ផ្ដេសផ្ដាស​ទេ​បង ព្រោះ​មិន​ចង់​ពាក់​ព័ន្ធ​លុយ​អ្នក​ផ្ទះ"។   រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់ យ៉ាដាវ គឺ​កាមេរី​បាឡែន ដូច​នឹង​អ្វី​ដែល​ធ្លាប់​ប្រើ​ប្រាស់​កន្លង​មក​នេះ​ដែរ។ នាង​ប្រាប់​ថា ចង់​បាន​រថយន្ត​ប្រភេទ​នេះ ដោយ​សារ​ធ្លាប់​ប្រើ ឃើញ​ថា​គួរ​ឲ្យ​ពេញ​ចិត្ត​ផ្សំ​នឹង​តម្លៃ​មិន​ខ្ពស់​ហួស​សមត្ថភាព​នាង​ពេក​ផង ទើប​ចង់​បាន​ជា​របស់​ខ្លួន​ឯង។     ដាវ ថ្លែង​ថា "ពី​មុន​ជិះ​អា​បាឡែន​ដែរ តែ​ជា​របស់​គេ ឥឡូវ​ចង់​ទិញ​អា​បាឡែន​អី​ហ្នឹង​ទៀត ធ្វើ​ជា​របស់​ខ្លួន​ឯង តែ​មិន​ដឹង​បាន​ឆាប់​ៗ​ហ្នឹង ឬ​យ៉ាង​ណា​ទេ​បង​អ្ហើយ!"។   តារា​ស្រី​ដែល​ទើប​ត្រូវ​គេ​បង្ខូច​តាម Facebook ថា​ជា​នារី​លក់​ខ្លួន​រូប​នេះ រថយន្ត​ក៏​នាង​ត្រូវ​ការ ប៉ុន្តែ​ក៏​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​នាង​ត្រូវ​ធ្វើ​ហើយ​ត្រូវ​ប្រើ​ប្រាស់​ប្រាក់​សន្សំ​ទាំង​នោះ​ដែរ។ ដូច្នេះ​ហើយ នាង​មិន​ទាន់​ប្រាកដ​ខ្លួន​ឯង​ឡើយ​ថា អាច​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ។ "ប្រហែល​ជា​មិន​អាច​ឆាប់ តែ​ជួន​កាល​ក៏​អាច​ឆាប់​ៗ​ហ្នឹង​ក៏​ថា​បាន​ដែរ។ និយាយ​ទៅ នឹង​ខំ​ឲ្យ​ទាល់​តែ​បាន!"៕       រូបភាព៖ ផ្ដល់​ដោយ យ៉ាដាវ អត្ថបទ៖ ទារិកា

  • 2015-11-06 14:51:05
  • ភាពយន្ត
យ៉ាដាវ មាន​ជាង១០ក្បាច់ ត្រៀម​រឿង​ថ្មី

តារា​សម្ដែង ​កញ្ញា អេន យ៉ាដាវ បាន​និយាយ​ប្រាប់ Sabay ថា នាង​ទើប​តែ​ហាត់​ក្បាច់​គុន​ខ្មែរ​ចេះ​ជាង​១០​ក្បាច់ ដើម្បី​ត្រៀម​ថត​ខ្សែភាពយន្ត​ថ្មី​មួយ។     ខ្សែភាពយន្ត​ដែល យ៉ាដាវ ត្រៀម​ថត​នោះ​មាន​ចំណង​ជើង​​ថា "វិស្សមកាល​មរណៈ" ដែល​​ជា​វណ្ណកម្ម​របស់​ផលិតកម្ម​ចក្រវាឡពេជ្រ​ភាពយន្ត ។ ខ្សែភាពយន្ត ​មួយ​នេះ និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន​ស្នេហា សើច​សប្បាយ កម្សត់ និង  ភ័យរន្ធត់​ជា​ដើម ។ ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ ត្រូវ​បាន​បញ្ចូល​​ក្នុង​រឿង​នេះផង​ដែរ។   យ៉ាដាវ មិន​បាន​ចាំ​ឈ្មោះ​ក្បាច់​គុនដែល​នាង ហាត់​ទាំង​អស់​ឡើយ​តែ​នាង​​បាន​ហាត់​រៀន​​​ខ្លះៗ តែ​នាង​​បាន​រៀប​រាប់​​ឲ្យ​ដឹង​ថា  មាន​ក្បាច់ ហនុមាន​​ជ្រែក​ពពក, ហនុមាន​លេង​កន្ទុយ, ហនុមាន​គ្រង​ព្រះ​ខណ្ឌ​ជា​ដើម។   យ៉ាដាវ បាន​បន្ត​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ​ នាង​សម្ដែង​តួអង្គ​ស៊ើបអង្កេត​សិច​ស៊ី​ម្នាក់ ហើយ​ចេះ​វ៉ៃទាត់​ធាក់  ជា​មួយ​គ្នា​នោះ តារា​​សម្ដែង​ជា​ច្រើន​ទៀត​ក៏​សុទ្ធតែ​ចេះ​វ៉ៃ​ដូច​គ្នា​ដែរ។   https://youtu.be/pf2zgO8wvmw?list=PL1K6lw-gYqNjCy5gi3NQPNVfyo6nYbjoH   រឿង "វិស្សមកាល​មរណៈ" តារា​សម្ដែង​មាន​ដូច​ជា នី មុន្នីនាថ កញ្ញា យ៉ាដាវ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង សិល្បករ​សិល្ប​ការិនី​ជា​ច្រើន​ទៀត។     តារា​សម្ដែង​ម្នាក់​នេះ​ថ្លែង​ថា ដោយសារ​​តែ​តារា​សម្ដែង​​មួយ​ចំនួន​ធំ​នៅ​ក្នុង​រឿង​នេះ មិន​ចេះ​ក្បាច់​គុនម្ចាស់​ផលិតកម្ម​ បាន​ជួល​គ្រូ​បង្ហាត់​ក្បាច់​គុន​ខ្មែរ  ឲ្យ​មក​​ជួយ​បង្ហាត់។ កន្លង​មក យ៉ាដាវ មិន​​ធ្លាប់​ហាត់​ក្បាច់​គុន​នេះ​ឡើយ​ទេ នាង​ថា ទម្រាំ​ចេះ​ក្បាច់​គុន​ជាង១០ក្បាច់​នេះ ឈឺ​​ចុកចាប់​ស្ទើរ​ពេញ​រាង​កាយ តែ​បែប​នេះ​ក្ដី​នាង​ត្រូវ​​ខំប្រឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​រឿង ខក​បំណង​ឡើយ។   ទោះបី​បាន​អះអាង​ថា បាន​ចេះ​ក្បាច់​គុនរហូត​ដល់​ទៅ​ជាង​១០ក្បាច់​បែប​នេះ​ក្ដី ប៉ុន្តែ​តារា​ស្រី​ម្នាក់​នេះ​ទទួល​ស្គាល់​ថា ខ្លួន​វ៉ៃ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ កំពុង​តែ​ហាត់​សម​ថែម​ទៀត ដើម្បី​ឲ្យ​សម្ដែង​ទៅ​បាន​ល្អ៕   អត្ថបទ៖ ខុត សីហា

  • 2015-07-24 13:31:53
  • ព័ត៌មាន
ផុត​ពី​លក់​លៀស​លេង​ៗ តារា​សម្ដែង យ៉ាដាវ ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែន​ទែន

ផុត​ពី​ការ​សម្ដែង​ធ្វើ​ជា​អ្នក​លក់​លៀស​លេង​ៗ​ក្នុង​រឿង អេន យ៉ាដាវ ដែល​បាន​បើក​អាជីវកម្ម​ហាង​សាឡន ឈ្មោះ "យ៉ាដាវ​សាឡន" មួយ​ហើយ​នោះ បាន​ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែន​ទែន​វិញ​ម្ដង។     “លក់​លៀស គឺ​ជា​ការ​សម្ដែង​ក្នុង​រឿង ប៉ុន្តែ​ម្ជូរ មិន​មែន​ជា​ការ​សម្ដែង​ទេ គឺ​លក់​មែន​ទែន​បង បន្ថែម​ពី​លើ​ហាង​សាឡន​ដែល​នៅ​ដំណើរ​ធម្មតា"។ យ៉ាដាវ ថ្លែង​មក​កាន់ Sabay។   ស្រី​ស្អាត​រូប​នេះ បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ កន្លែង​លក់​ម្ជូរ​របស់​នាង​យីហោ "យ៉ាដាវ​ជូរ​អែម" មាន​ទី​តាំង​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម​នឹង​បង្ហាញ​វត្តមាន​បម្រើ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​របស់​ជូរៗ​កំដរ​មាត់ ឬ​ហៅ​ថា​ម្ជូរ​នេះ ក្នុង​រង្វង់​ពីរ​បី​ថ្ងៃ​ខាង​មុខ ដោយ​មាន​លក់​គ្រប់​មុខ​ពាក់​ព័ន្ធ​នឹង​ម្ជូរ។ បច្ចុប្បន្ន នាង​កំពុង​រៀប​ចំ ធ្វើ​អំបិល​ម្ទេស ប្រហុក កាពិ និង​ទិញ​ចូល​របរ​ប្រើ​ប្រាស់​ដែល​ពាក់​ព័ន្ធ​នានា។   របរ​លក់​ម្ជូរ "យ៉ាដាវ​ជូរ​អែម" គឺ​ជា​ការងារ​បន្ថែម​មួយ ដែល​យ៉ាដាវ​ធ្វើ ដើម្បី​ពង្រីក​ជីវភាព បន្ថែម​ពី​លើ​អ្វី​ដែល​នាង​មាន​ស្រាប់ គឺ​អាជីព​ជា​តារា​សម្ដែង ដោយ​នាង​បាន​សម្ដែង​ខារ៉ាអូខេ និង​ភាពយន្ត​ជា​ច្រើន។ រឿង​ចុង​ក្រោយ​របស់​នាង គឺ​រឿង "ខ្ញុំ​ថា​ខូច ខូច​មែន" ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ ក្នុង​នោះ​នាង​សម្ដែង​ជា​អ្នក​លក់​លៀស។ ក្រៅ​ពី​នេះ​នាង​មាន​ហាង​សាឡន ដែល​ដំណើរ​យូរ​ហើយ។     តារា​ស្រី​រមែង​ថត​រូប​បង្ហាញ​រាង​ល្វត​ល្វន់​បង្ហោះ​លើ Facebook រូប​នេះ ថ្លែង​ថា "បើ​យើង​មិន​ខំ​ប្រឹង​ជួយ​ខ្លួន​ឯង តើ​នរណា​នឹង​ជួយ​យើង ហើយ​នេះ​ជា​របរ​បន្ថែម​ជា​ជាង​ទុក​ពេល​ទំនេរ​អត់​ប្រយោជន៍"។ យ៉ាង​ណា យ៉ាដាវ បញ្ជាក់​ថា ហាង​សាឡន​របស់​នាង ក៏​មាន​អតិថិជន​មិន​ដាច់​ដែរ។   ការ​ងាក​មក​បើក​មុខ​របរ​បន្ថែម​បែប​សាមញ្ញ ខណៈ​ខ្លួន​ឯង​គឺ​តារា​មួយ​រូប​នេះ យ៉ាដាវ ប្រាប់​ថា នាង​ហេតុផល​បី។ ទី​១ មុខ​របរ​នេះ​តូច ចាយ​ទុន​ទិច​ងាយ​ស្រួល​គ្រប់​គ្រង ទី​២ ជា​ចំណូល​ចិត្ត​របស់​នាង​ដែល​ចូល​ចិត្ត​ម្ជូរ និង​មើល​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ចូល​របស់​ទាំង​នេះ​ញុំា​កំដរ​មាត់។ ឯ​ទី​៣ នាង​អាច​ដាក់​លក់​នៅ​មុខ​ហាង​សាឡន​នាង​តែ​ម្ដង ដែល​ក្នុង​ពេល​តែ​១​អាច​មើល​មុខ​របរ​ពីរ​បាន។   ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី​មាន​វ័យ ២៣​ឆ្នាំ​រូប​នេះ អះអាង​ថា មិន​ខ្លាច​ប៉ះពាល់​ងារ​ជា​តារា​តែ​មក​លក់​របស់​តាម​ចិញ្ចើម​ថ្នល់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​គិត​ថា ភាព​ជា​អ្នក​សិល្បៈ​របស់​នាង នឹង​ជួយ​ឲ្យ​មុខ​របរ​សាមញ្ញ​របស់​នាង កាន់​តែ​មាន​ប្រជាប្រិយភាព៕       រូប​ថត៖ FB យ៉ាដាវ   អត្ថបទ៖ ទារិកា

  • 2015-07-07 17:14:08
  • ជីវិតតារា
យូរ​ហើយ យ៉ាដាវ អត់​មាន​ឡាន​ផ្ទាល់​ខ្លួន ឥឡូវ​កំពុង​ប្រឹង​សន្សំ