• 2020-10-10 04:52:23
  • ចម្រៀង

ត្រជាក់ភ្នែក! ហង្សមាសចេញ MV ថ្មីពីបុណ្យកឋិន ប្រណីតបំផុត​ សុទ្ធតែ​តារា​លំដាប់ប្រទេស!

  • 2020-10-10 04:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "អានិសង្សកឋិនទាន" របស់ផលិតកម្ម​រស្មីហង្សមាស បានចេញ​ជា MV ផ្លូវការ​យ៉ាង​ត្រជាក់ភ្នែក កាលពីយប់មិញ។ បទចម្រៀង​ប្រពៃណីដែល​ថត​ឡើង​យ៉ាង​សម្រឹតសម្រាំងបំផុត​នេះ មាន​ការ​ចូលរួម​បកស្រាយ​ដោយ​តារា​ចម្រៀង​លំដាប់​ប្រទេស​ជាច្រើន​រូប ដូចជា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា កញ្ញា ផន ស្រីខួច និងតារាចម្រៀងចាស់វស្សាដ៏មានទេពកោសល្យ លោក ណយ វណ្ណណេត និងអ្នកនាង ខាត់ សុឃីម ផងដែរ។

បទចម្រៀង​រៀបរាប់ពីបុណ្យកឋិនទានថ្មីមួយទៀត​ពីផលិតកម្ម​រស្មីហង្សមាស​នេះ ត្រូវ​បានប្រគុំឡើងដោយឧបករណ៍ខ្មែរ​បុរាណជាច្រើនប្រភេទ និងតាក់តែងទំនុកច្រៀងដ៏ល្អឯក​​ដោយឯកឧត្តម ហ៊ុន ហេង។

នៅក្នុងនោះដែរ គេ​សង្កេតឃើញថា MV បទ​នេះបានរួមបញ្ចូល​បទចម្រៀងបែបចាប៉ីឆ្លើយឆ្លង រួមច្របាច់​បញ្ចូល​ឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទ ក៏ដូច​ជា​គ្រឿងសក្ការៈប្រណីតៗច្រើន ហើយមានទាំងការដង្ហែក្បួនឆៃយាំទៀតផង និយាយរួមគឺពិតជាទស្សនីយភាពកម្រនឹងមានផលិតកម្មផលិតបទចម្រៀងណាអាចធ្វើបានណាស់ ហើយបើគិតពីទុនផលិតប្រាកដជាមិនតិចឡើយ។

និយាយរួម បទចម្រៀងសម្រាប់បុណ្យកឋិនរបស់ផលិតកម្មរស្មីហង្សមាស នៃរដូវកាលបុណ្យកឋិនទាន ឆ្នាំ២០២០ នេះ គឺផលិតមកយ៉ាងល្អិតល្អន់ ម៉ត់ចត់ ត្រូវតាមក្បួនខ្នាតប្រពៃណីខ្មែរ សមជាផលិតកម្ម​ដែលមានការគាំទ្រជាងគេទូទាំងប្រទេសពិតមែន។ ហើយមិនមែនតែមួយបទនេះទេ ព្រោះថាឆ្នាំនេះ ហង្សមាស បានចំណាយទុនយ៉ាងច្រើនសន្ធឹកដើម្បីផលិតបទចម្រៀងប្រពៃណីជាច្រើនបទ ដើម្បីអបអរបុណ្យកឋិនទាននេះតែម្តង៕

ចង់ដឹងថាពិសេសកម្រិតណា សូមទស្សនា​ MV បទ "អានិសង្សកឋិនទាន" ខាងក្រោមនេះ៖

មតិយោបល់