- 2020-11-20 04:22:23
- ស្ទីលតារា
មើលរូបរាង បុរសសិចស៊ីដាច់គេប្រចាំឆ្នាំ ២០២០
- 2020-11-20 04:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបរាង បុរសសិចស៊ីដាច់គេប្រចាំឆ្នាំ ២០២០
ចន្លោះមិនឃើញ
តារាសម្ដែង Michael B. Jordan បានក្លាយជាម្ចាស់តំណែងបុរសសិចស៊ីជាងគេបំផុតប្រចាំឆ្នាំ ២០២០ របស់ទស្សនាវដ្ដីអាមេរិក People ដែលតំណែងនេះត្រូវបានជ្រើសរើសក្រោយឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការ និងការបោះឆ្នោតជ្រើសរើសលើអនឡាញ។
តារាសម្ដែងវ័យ ៣៣ឆ្នាំរូបនេះ មានទម្រង់ខ្លួនពោរពេញដោយសាច់ដុំ ដែលទទួលបានតាមរយៈការខំហាត់ប្រាណពី ៤ ទៅ ៥ ដងក្នុងមួយសប្ដាហ៍។ ដោយសាររូបរាងសាច់ដុំនេះ Michael B. Jordan តែងត្រូវបានជ្រើសរើសឲ្យដើរតួជាតួអង្គអង់អាច និងមានសមត្ថភាពខ្លាំង។
Michael B. Jordan បានចាប់ផ្ដើមអាជីពជាអ្នកដើរបង្ហាញម៉ូតតាំងពីក្មេង និងបានធ្វើជាអ្នកសម្ដែងតាំងពីតូចផងដែរ។ នៅវ័យ ១៤ឆ្នាំ រូបលោកត្រូវបានមហាជនចាប់អារម្មណ៍តាមរយៈការដើរតួជាអ្នកជួញដូរថ្នាំក្នុងភាពយន្តជាស៊េរីមានចំណងជើងថា "The Wire” និងបានទាក់ទាញចំណាប់អារម្មណ៍អ្នកដឹកនាំរឿងហូលីវូដមួយចំនួនផងដែរ។
ឆ្នាំ ២០១៨ ជាពេលដែល Michael B. Jordan ល្បីឈ្មោះបោះសំឡេងចូលដល់លំដាប់ថ្នាក់សកលលោក ដោយសារតែជោគជ័យនៃភាពយន្ត "Black Panther”។ ក្នុងភាពយន្តនេះលោកបានដើរតួជាតួអង្គចិត្តអាក្រក់ឈ្មោះថា Erik Killmonger ហើយភាពយន្តនេះដែរ អាចស្វែងរកចំណូលសរុបបានដល់ទៅ ១,៣ពាន់លានដុល្លារពីទូទាំងពិភពលោក និងទទួលបានពានរង្វាន់អូស្កាជា "ភាពយន្តល្អដាច់គេ” ទៀតផង៕