• 2021-02-20 04:15:20
  • ចម្រៀង

មួយដឹងមួយ! ហង្សមាសចេញបទ​ចូលឆ្នាំខ្មែរ​ដំបូង​​ឲ្យ សិរីមន្ត សមសួន​មិន​សរសើរ​មិន​បាន

  • 2021-02-20 04:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​នៅ​បាំង​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នឹង​ចូល​មក​ដល់ ផលិតកម្ម​ហង្សមាស ចាប់​ផ្ដើម​យុទ្ធនាការ​ចេញ​បទ​សម្រាប់​អបអរ​បុណ្យ​ប្រពៃណី​ជាតិ​នេះ​​ហើយ ដោយ​ទើប​នឹង​ចេញ​បទ​ថ្មី​មួយ​ឲ្យ សិរីមន្ត ដែល​ចង្វាក់​ភ្លេង ហង្សមាស ថា សម​ណាស់​សម្រាប់បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ។

បទ​នោះ​មាន​ចំណង​ជើង​ថា ‘’ក្រមុំ​ឥឡូវ​ចាស់ៗ​ម៉្លេះ’’ ជា​ចង្វាក់​បែប​ប្រពៃណី​មួយ ដែល​បក​ស្រាយ​ដោយ​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ផ្នែក​បុរស គឺ​លោក ខេមរៈ សិរីមន្ត ។ បទ​នេះ បាន និង​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់ ក្នុង​នោះ​គ្រាន់​តែ​ផេក​ផ្លូវការ​របស់​ផលិតកម្ម​រស្មី​ហង្សមាស​បង្ហោះ​បាន​បន្តិច មានComments ចូល​មក​រាប់​ពាន់។

Comment ទាំង​អស់ បាន​ពោល​សរសើរ​លើ​បទ​ចម្រៀង​មួយ​នេះ បង្ហាញ​ពី​ការ​ពេញ​ចិត្ត ពេញ​ថ្លើម​បទ​ចម្រៀង​មួយ​នេះ​ដែរ។ ងាក​ទៅ​មើល​វីដេអូ​បទ​ចម្រៀង​នេះ​វិញ គឺ​ថា​ត្រជាក់​ភ្នែក ប្លែក​អារម្មណ៍ ការ​រៀប​ចំ​ពិត​ជា​បាន​ល្អ​ឥត​ខ្ចោះ សម្រាប់​បរិយាកាស​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែ​នេះ ហើយ​បើ​និយាយ​ពី​បទភ្លេងវិញ មាន​លាយ​ជាមួយ​នឹង​ឧបករណ៍​ភ្លេង​ខ្មែរ​ដែល​មិន​សូវ​ឃើញ គេ​យក​មក​ប្រើ​ជាមួយ​បទ​សម័យ​នោះ​គឺ គែន ដែល​ស្តាប់​ហើយ​រន្ថើន​អារម្មណ៍​មិន​សរសើរ​មិនបាន។

តោះ...ទស្សនា និង​ស្ដាប់​កំពុង​ពេញ​និយម​របស់ សិរីមន្ត ទាំង​អស់​គ្នា៖

មតិយោបល់