• 2024-02-12 02:31:34
  • ព័ត៌មាន

៧ ឆ្នាំស៊ីផុយ! ចង់បទថ្មីចេញដូចទឹកបាក់ទំនប់ តែ "Spring Day" របស់ BTS នៅតែកាងតំណែងកំពូលប្រចាំ MelOn

  • 2024-02-12 02:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីកន្លងផុតទៅជា​ច្រើន​ឆ្នាំ ប៉ុន្តែប្រជាប្រិយភាពបទចម្រៀង “Spring Day” របស់ BTS នៅតែរក្សាបាន​ដដែល ដូចបទ “Cherry Blossom Ending” របស់ Busker Busker ដែលត្រូវបានចាត់ទុកថាជាបទចម្រៀងដែលមានអ្នកស្តាប់ច្រើនបំផុតគ្រប់ពេលនៅលើ MelOn

បទ​ចម្រៀង​នានិទាឃ​រដូវ​ទាំង​ពីរ​បាន​ឈរ​នៅ​លើ​កំណត់​ត្រា​ ដែលមានអ្នក​ស្តាប់ ៨,៣ លាន​នាក់ ចាប់​តាំង​ពី​ចេញ​ផ្សេងកាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០១៧ ពោលជិត​ប្រាំពីរ​ឆ្នាំ​មុន។

មុនពេលកំណត់ត្រាថ្មីបំផុតរបស់ខ្លួន "Spring Day" ក៏មានសមិទ្ធិផលជាច្រើនមិនធម្មតាដែរ នៅលើតារាង MelOn រួមទាំងជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរជាងគេបំផុតសម្រាប់កំពូលបទចម្រៀងទាំង ១០០ បទ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំឆ្នាំ (បច្ចុប្បន្នមាន ៣៦៤ សប្តាហ៍ ឬ ៧ ឆ្នាំនៅលើតារាង)។

វាក៏ជាបទចម្រៀងដែលមានការផ្សាយច្រើនជាងគេរួចទៅហើយនៅលើវេទិកាតន្ត្រី ក៏ដូចជាការចូលចិត្តបំផុត ហើយបច្ចុប្បន្នមានការចូលចិត្តជាង ៥៥៧ ០០០ នៅលើ MelOn។ ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ​បទ “Through the Night” របស់ IU ដែល​មាន​អ្នក​ចូល​ចិត្ត​ខ្ទង់ ៤៧០ ០០០

បទចម្រៀងដែលចូលចិត្តជាងគេនៅលើតារាង MelOn |Wikipedia

មកដល់ពេលបច្ចុប្បន្ននេះ “Spring Day” ក៏បានក្លាយជាបទចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេនៅលើ MelOn ខណៈដែលវាមានអ្នកស្តាប់រហូតដល់ទៅ ៨,៤ លាននាក់ ដោយផ្ដួលបទបទ “Cherry Blossom Ending” របស់ Busker Busker

“Spring Day” គឺជាបទចម្រៀងដ៏ពេញនិយមបំផុត មិនត្រឹមតែសម្រាប់អ្នកគាំទ្រ BTS ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកស្តាប់តន្ត្រី K-Pop ទាំងមូល ហើយនេះគឺជាភស្តុតាងដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ ថាវាជាបទចម្រៀងជោគជ័យលើតារាងតន្ត្រី ទោះបីប្រាំពីរឆ្នាំ បន្ទាប់ពីវាចេញជាលើកដំបូងក្នុងឆ្នាំ ២០១៧ ក៏ដោយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់