• 2024-02-13 05:08:00
  • ព័ត៌មាន

នាយគ្រឿនប្រកាសឈប់ទទួលផ្សព្វផ្សាយ ល្បែងស៊ីសង និងស្រា អស់មួយជីវិត

  • 2024-02-13 05:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រាំទ្រនិងការជេប្រមាថពីមហាជនច្រើនពេកជុំវិញរឿងផ្សព្វផ្សាយ ល្បែងស៊ីសង នាយគ្រឿន ចេញមុខឡាយបកស្រាយភ្លាមៗ និងសុំការអធ្យាស្រ័យពីពុកម៉ែបងប្អូន។

ដោយមិនអាចទទួលយកបាននូវការជេប្រមាថ មងាយលើខ្លួន និងក្រុមគ្រួសារ នាយគ្រឿន ចេញវីដេអូ ធ្វើការសុំទោះសមហាជន មិនតែប៉ុណ្ណោះ នាយគ្រឿន ប្រកាសចាស់ៗថា ចាប់ពីថ្ងៃនេះតទៅ លោក នឹងមិនទទួលការងារពាក់ព័ន្ធល្បែងស៊ីសង និងស្រាបៀរទៀតទេ។ ពោល គឺលោកសម្រេចចិត្តសុំផ្ដាច់កុងត្រាពីភាគីក្រុមហ៊ុនល្បែងស៊ីសង ភ្លាមៗតែម្ដង។

លើសពីនេះ នាយគ្រឿន បញ្ជាក់ថា លោកចោលលុយរាប់ម៉ឺន លើការផ្សាយស្រាបៀរ ដើម្បីមហាជន និងសន្យាថាឈប់ទទួលផ្សព្វផ្សាយ ល្បែងស៊ីសង និងស្រា អស់មួយជីវិត។

រំឮកផងដែរថា រឿងហេតុដែលនាំឱ្យ នាយគ្រឿន ចេញវីដេអូ គឺនៅប៉ុន្មានថ្ងៃមកនេះ តារាកំប្លែងល្បីឈ្មោះរូបនេះ រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញរឿងរ៉ាវ នាយគ្រឿន ចូលរួមផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញ ដែលធ្វើមហាជន មិនពេញចិត្ត និងមានអ្នកមួយចំនួនប្រើពាក្យមិនសមរម្យលើរូបលោក តែក្នុងចំណោមនោះក៏មានមហាជនជាច្រើនដែលតែងតែគាំទ្រស្រឡាញ់ពេញ នាយគ្រឿនសូមឱ្យលោកបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសង ជាចុងក្រោយ នាយគ្រឿន ក៏គោរពតាមការសំណូមពរ និងសម្រេចចិត្តឈប់ទទួលតែម្ដង។

យ៉ាងណាមិញ នាយគ្រឿន បញ្ជាក់ថាបើទោះជាលោកឈប់ទទួលការផ្សព្វផ្សាយល្បែងស៊ីសង និងស្រា ហើយក្ដី ប៉ុន្តែលោកសូមសុំឱ្យមហាជនក៏ចូលរួមកុំប្រព្រឹត្តដូចគ្នាដែរ៕

កេសរ

មតិយោបល់