• 2016-11-07 21:02:51
  • ភាពយន្ត
មក​ស្គាល់​បេក្ខភាព​កម្ពុជា​ ក្នុង​កម្មវិធី​ផលិត​ភាពយន្តរបស់ កូរ៉េ ២០១៦ មក​ស្គាល់​បេក្ខភាព​កម្ពុជា​ ក្នុង​កម្មវិធី​ផលិត​ភាពយន្តរបស់ កូរ៉េ ២០១៦
  • 2016-11-07 21:02:51
  • ភាពយន្ត

ហួត រ៉ាវី ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម ២​រូប​របស់​កម្ពុជា​ ដែល​បាន​ជាប់​ចូល​រួម​កម្មវិធី​ Film Leader Incubator (FLY) ២០១៦ ​រៀប​ចំ​ដោយ ប្រទេស​កូរ៉េ រួម​សហការ​ជាមួយ​កម្ពុជា។     ហួត រ៉ាវី កើត​នៅ​ឆ្នាំ ១៩៩០ មាន​ទី​កន្លែង​​កំណើត​នៅ​ខេត្ត កំពង់ចាម ដោយ​លោក​បាន​ស្រលាញ់​និង​ចូល​ចិត្ត​ការ​ផលិត​ភាពយន្ត​តាំង​ពី​ក្មេង​ ហើយ​លោក​មាន​មហិច្ឆតា​ក្លាយ​ជា​អ្នក​ផលិត​ភាពយន្ត​មួយ​រូប។ រ៉ាវី បាន​ចាប់​ជំនាញ វិទ្យាសាស្ត្រ​​កុំព្យូទ័រ​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ ឬ ITC) មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​ចូល​រៀន​វគ្គ​ខ្លី​ដែល​ស្ដី​អំពី​ ការ​ថត​និង​កែ​សម្រួល​បច្ចេកទេស​ភាពយន្ត នៅ ROK Embassy។     មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​លោក​ក៏​បាន​ចូល​រៀន​វគ្គ​សិក្សា​ខ្លី​ស្ដី​ពី​ វីដេអូ ​នៅ​ Canon Imaging Academy ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ ២០១៤ លោក​បាន​ផលិត​រឿង​ខ្លី​មួយ​មាន​ចំណង​ជើង​ថា "ចិញ្ចៀន" ឬ "The Ring” ហើយ​រឿង​ខ្លី​នេះ​ដែរ​បាន​ជាប់​ជយ​លាភី​លេខ​១​ក្នុង​កម្មវិធី Bayon Short Film Contest ២០១៥៕     ទស្សនា​វីដេអូ​​ខាង​ក្រោម​ដើម្បី​បាន​ព័ត៌មាន​លម្អិត៖     អត្ថបទ៖ SAMEDY​

  • 2016-10-31 23:34:00
  • ព័ត៌មាន
កម្មវិធី​ផលិត​កុន​ អាស៊ាន វ័យ​ក្មេង​​របស់ កូរ៉េ ឆ្នាំ​នេះ​កម្ពុជា​ម្ចាស់​ផ្ទះ​​ កម្មវិធី​ផលិត​កុន​ អាស៊ាន វ័យ​ក្មេង​​របស់ កូរ៉េ ឆ្នាំ​នេះ​កម្ពុជា​ម្ចា...
  • 2016-10-31 23:34:00
  • ព័ត៌មាន

ព្រឹក​មិញ​នេះ​នៅ​ បុប្ផាណា បាន​ប្រារព្ធ​កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវការ​​ កម្មវិធី​បណ្ដុះបណ្ដាល​អ្នក​ផលិត​កុន​វ័យ​ក្មេង​ FLY ដែល​មាន​បេក្ខភាព​ចូល​រួម​ពី​១១​ប្រទេស​ផ្សេង​គ្នា​​ក្នុង​តំបន់​អាស៊ាន ​ដោយ​ក្នុង​នោះ កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​​​     កម្មវិធី​ FLY (Film Leaders Incubator) មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​បណ្ដុះ​បណ្ដាល​អ្នក​ផលិត​កុន​វ័យ​ក្មេង​​ជា​លើក​ទី​៥​របស់​ខ្លួន​ដែល​មាន​ការ​ចូល​រួម​ពី​បេក្ខភាព​មក​ពី​បណ្ដា​ប្រទេស​ក្នុង​សមាជិក​អាស៊ាន​ចំនួន ២០ រូប និង​ កូរ៉េ ២​ រូប​។ គោល​បំណង​ធំ​របស់​កម្មវិធី​នេះ​ គឺ​ចង់​ឲ្យ​យុវវ័យ​​ដែល​ស្រលាញ់​វិស័យ​ភាពយន្ត​ទាំង​អស់​ មាន​ឱកាស​សិក្សា​បន្ថែម​ ក៏​ដូចជា​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​លើ​វិស័យ​មួយ​នេះ​ និង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ផ្សេងៗ​ផង​ដែរ​នេះ​ បើ​តាម​អ្នក​តំណាង FLY លើក​ឡើង។     ​(អ្នក​តំណាង FLY)   កម្មវិធី FLY (Film Leaders Incubator) ២០១៦ រៀប​ចំ​ដោយ​ Busan Film Commission, Cambodia Film Commission, Asian Commission Network និង Busan Asian Film School គាំទ្រ​ដោយ Busan Metropolitan City និង ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​នៃ​ប្រទេស​កម្ពុជា។ FLY នឹង​ចាប់​ផ្ដើម​បេសកកម្ម​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី ៣១ តុលានេះ ដល់ ១២ វិច្ឆិកា ទៅ​តាម​ទីតាំង​នានា​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​កំណត់​ទុក។     (ជំទាវ ភឿង សកុណា រដ្ធមន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​)   FLY បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១២ ក្នុង​ប្រទេស កូរ៉េ និង​ចាប់​ផ្ដើម​ដំណើរ​ការ​​ឆ្នាំ​ទី​១​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស ហ្វីលីពីន ក្នុង​ឆ្នាំ ២០១៣ រៀប​ចំ​នៅ​ប្រទេស​ថៃ ឆ្នាំ ២០១៤ រៀប​ចំ​នៅ​ មីយ៉ាន់ម៉ា ចំណែក​ឯ​ឆ្នាំ ២០១៥ នៅ​ប្រទេស ម៉ាឡេស៊ី និង ២០១៦នេះ កម្ពុជា ជា​ម្ចាស់​ផ្ទះ៕             អត្ថបទ៖ SAMEDY​​​​​ ​​

  • 2016-05-15 19:01:47
  • ព័ត៌មាន
សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន...
  • 2016-05-15 19:01:47
  • ព័ត៌មាន

នៅ​វេលា​ព្រឹក​នេះ​ Bosba Media បាន​​រៀប​ចំ​កម្មវិធី​សិក្ខា​សាលា​​មួយ​ស្ដី​ពី​ការ​តែង​និពន្ធ​ដែល​មាន​សិក្ខាកាម​ចូល​រួម​ប្រមាណ​ជា​ជិត ​៤០ ​នាក់​។ ​កម្មវិធី​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង ​៥​ ល្ងាច​។         លោក យ៉ង ពៅ នាយក​គ្រប់​គ្រង Bosba Media លើក​ឡើង​ថា ការ​រៀបចំ​សិក្ខា​សាលា​នេះ​ក្នុង​គោល​បំណង​ចង់​​ចូលរួម​បំផុស​​វិស័យ​តន្ត្រី​កម្ពុជា​រីក​លូត​លាស់​ឲ្យ​កាន់​តែ​ខ្លាំង ហើយ​លោក​ថា​​នឹង​មាន​រៀបចំ​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​នេះ។   (លោក យ៉ង ពៅ នាយក​គ្រប់​គ្រងBosba Media)     លោក​ សុខ​ ចាន់ផល​ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​មួយ​រូប​​ប្រចាំ​ផលិតកម្ម ហង្សមាស បាន​​ប្រាប់ Sabay ថា  លោក​​រំភើប​នៅ​ពេល​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ ហើយ​វា​ជា​ឱកាស​​មួយ​ដែល​ធ្វើ​ឲ្យ​​លោក​បាន​ជួប​រៀម​ច្បង​ដែល​មាន​បទ​ពិសោធន៍​លើ​ការ​តែង​និពន្ធ​។   លោក​ថា ការ​តែង​និពន្ធ​​​អាច​អាស្រ័យ​​ទៅ​លើ​សេចក្ដី​ស្រលាញ់ ដូច្នេះ​មិត្ត​ៗ​យុវវ័យ​​​ចូល​ចិត្ត​ផ្នែក​នេះ​សូមបន្ត​ធ្វើ​វា​ដោយ​ក្ដី​ស្រលាញ់​និងឈរ​លើ​គោល​ការណ៍​របស់​​ខ្លួន​មួយៗ។     (លោក​ សុខ​ ចាន់ផល​ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​​​ប្រចាំ​ផលិតកម្ម ហង្សមាស)   ចំណែក​ឯ កញ្ញា ជឿង សុចិន្ដា​ ជា​បុគ្គលិក​ក្រុមហ៊ុន​​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ បាន​លើក​ឡើង​ថា កញ្ញា​​ចង់​ឲ្យ​បទ​ចម្រៀង​ខ្មែរ​ផលិត​បាន​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចម្លង​ពី​បរទេស។ ​កញ្ញា​បាន​មើល​ឃើញ​សិក្ខាសាលា​​នេះ​​ មាន​សារសំខាន់​សម្រាប់​អ្នក​ស្រលាញ់​ការ​តែង​និពន្ធ។   កញ្ញា​ក៏​លើក​ទឹក​ចិត្ត​ដល់​​យុវវ័យ​ទាំង​អស់​ឲ្យ​ចូល​រួម​លើក​តម្កើង​បទ​និពន្ធ​ថ្មី​​ទាំង​អស់​គ្នា៕   (កញ្ញា ជឿង សុចិន្ដា​ ជា​អ្នក​ចូល​រួម​)   វាគ្មិន​ដែល​ចូល​រួម​​ចែក​រំលែក​បទ​ពិសោធន៍​​​ទាក់​ទង​ការ​តែង​និពន្ធ​នៅ​ថ្ងៃ​នេះ​មាន​ដូច​ជា៖ លោក​គ្រូ ទូច សៀង ស្នាដៃ​និពន្ធ​បទ “បង​ខឹង​រឿង​អ្វី” ដែល​បក​ស្រាយ​ដោយ​អ្នក​ស្រី ប៉ែន រ៉ន លោក​គ្រូ អ៊ុក សំអាត ស្នាដៃ​និពន្ធ​បទ “ផ្កា​រីក​ក្នុង​ចិត្ត” ដែល​បក​ស្រាយ​ដោយ​លោក ស៊ីន ស៊ីសាមុត លោក​គ្រូ វ៉ែន សុន ស្នាដៃ​និពន្ធ​បទ “លលក​វា​យំ” ដែល​បក​ស្រាយ​ដោយ​អ្នកនាង សូ សាវឿន លោក​គ្រូ សោម ឬទ្ធី អ្នក​រៀប​រៀង​សៀវភៅ​តន្ត្រី និង​អ្នក​បច្ចេកទេស សំឡេង​ស្ទូឌីយោ   អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​