ចេះគ្រប់ទម្រង់
ហេង ស្រីពេជ្រ កត្ដញូណាស់!
ហេង ស្រីពេជ្រ តួសម្ដែងក្នុងបទ "អ្នកព្រៃវែងអាក្រក់ត្រង់ណា" ជួបរឿងមិនល្អ ៣ផ្ទួនៗ តាំងពីខែមុន ដល់ខែនេះ
ហេង ស្រីពេជ្រ ដែលជាតួអង្គសំខាន់ក្នុងបទ"**អ្នកព្រៃវែងអាក្រក់ត្រង់ណា**" សោកស្ដាយ...
តារាសម្ដែងស្រី ហេង ស្រីពេជ្រ និងតារាចម្រៀងប្រុស ខេម កំពុងឈឺក្បាលជាមួយនឹងអ្នកលេងបណ្ដាញសង្គម
ហេង ស្រីពេជ្រ នឹងចេញថតរឿងចាប់ពីថ្ងៃទី២៧ ខែឧសភា ខាងមុខនេះទៀតហើយ
ហេង ស្រីពេជ្រ ព្រមានប្ដឹងបុគ្គលណាដែលយករូបនាងទៅដាក់ជា Profile facebook ក្នុងទិសដៅមិនល្អ
ថ្មីៗនេះតារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានមហាជនទាំងក្នុងនិងក្រៅសិល្បៈដាក់ការសង្ស័យថា នាង
តារាសម្ដែងដែលត្រូវប៉ាន់តែតួជំទាវ កញ្ញា ហេង ស្រីពេជ្រ បានធ្វើឲ្យអ្នកគាំទ្រនាងក៏ដូចជាមិត្តភ័ក្ដិក្នុងសិល្បៈភ្ញាក់ផ្អើលមិនតិចឡើយ
បន្ទាប់ពីខកបំណងស្នេហ៍ទីមួយរួចមកពេលនេះ ហេង ស្រីពេជ្រ បានជួបប្រទះជាមួយនិងស្នេហាទី២កំពុងតែប្រើពេលវេលាដើម្បី
ម្សិលមិញនេះក្រុមការងារ Sabay ឆ្មក់បានសកម្មភាពតារាសម្ដែងស្រីរូបនេះទៅអុចធូបបន់ស្រន់សុំរឿងអ្វីមួយនៅព្រះអង្គដងកើមាត់ទន្លេម្នាក់ឯង...
តារាសម្ដែង ហេង ស្រីពេជ្រ បានបង្ហើបប្រាប់ថា បើទោះនាង មិនមានសម្ផស្សស្រស់ស្អាតខ្លាំងដូចតារាស្រីឯទៀត ប៉ុន្តែបុរសៗមួយចំនួននៅតែផ្លែផ្កាឌឺដងស្នេហាដាក់នាងដែរ គ្រាន់តែនាងមិនទាន់រកឃើញអ្នកណាម្នាក់ ក្នុងចំណោមនោះមានស្នេហ៍ស្មោះ ក្រៅពីចង់បានតែខ្លួននាងឡើយ។ "មិនដល់ថ្នាក់អត់អ្នកស្រឡាញ់ទេ អាចនិយាយថា មានមិនតិចដែរបង គ្រាន់តែខ្ញុំមើលទៅ គេដូចមិនប្រាកដប្រជាជាមួយយើង និយាយឲ្យខ្លី គេដូចចង់ត្រឹមតែលេងសើច ចង់បានតែខ្លួនយើងហ្មង!" ។ តារាស្រី ត្រូវប៉ាន់តួម្ដាយ ថ្លែងប្រាប់ Sabay។ ស្រីពេជ្រ អះអាងថា មិនដឹងថា បុរសទាំងនោះ មកពីមជ្ឈដ្ឋានណាខ្លះទេ ព្រោះរវាងនាង និងពួកគេមិនមានអ្វីស៊ីជម្រៅរហូតដល់ដឹងថា ពួកគេមកពីណា ធ្វើអ្វី ក្រៅតែពីទទួលសារ និងការទូរសព្ទចូលខ្លះៗ ហើយប្រើពាក្យសំដីលេបខាយដាក់តែម្ដង។ "អ្នកខ្លះមិនចំណាយពេលច្រើនអីទេ និយាយគ្នាតែម្ដងពីរដង ស្រាប់តែសួរត្រង់ៗហ្មង ដូចជាថា ព្រមជាមួយគេអត់អីចឹងណាបង។ ដល់វ័យប៉ុណ្ណេះហើយ អ្នកណាមិនចង់គិតគូរ ប៉ុន្តែសុទ្ធបែបហ្នឹងអី ទៅម៉េចរួច"។ ហេង ស្រីពេជ្រ បន្ថែម។ រូបភាព៖ ផ្ដល់ដោយ ស្រីពេជ្រ តារាស្រីដែលត្រូវប៉ាន់តួម្ដាយ និងជំទាវរូបនេះ ឲ្យដឹងទៀតថា មិនខុសអីនឹងនារីទូទៅ អ្វីដែលនាងប្រាថ្នា គឺសុំឲ្យគេស្រឡាញ់នាងពិតប្រាកដ ស្រឡាញ់ក្រុមគ្រួសារនាង និងមានចរិតថ្លៃថ្នូរ ឯទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀតនោះ គឺជារឿងក្រោយប៉ុណ្ណោះ។ នាងបន្តថា "មួយទៀត ដែលខ្ញុំចង់បានដែរ គឺសូមកុំប្រកាន់ខ្ញុំ ដែលជាអ្នកសិល្បៈ សូមតែស្រឡាញ់នាងខ្ញុំពិតប្រាកដ គឺបានហើយ!"៕ អត្ថបទ៖ ទារិកា
កម្សាន្ត