• 2018-05-16 02:40:00
  • ភាពយន្ត

ទី​បំផុត​តួ Super Man បញ្ជាក់​រឿង​រ៉ាវ​ជុំ​វិញ​ពុកមាត់​របស់​ខ្លួន​ និង​ភាពយន្ត​ "Justice League”

  • 2018-05-16 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Henry Cavill បាន​បង្ហើប​ពី​បញ្ហា​រឿង​រ៉ាវ​កើត​ឡើង​ដោយ​សារ​តែ​ពុក​មាត់​ខ្លួន ខណៈ​ពេល​ត្រូវ​ថត​ឈុត​ឆាក​​រឿង "Justice League” ខ្លះៗ​ឡើង​វិញ។

តារា​សម្ដែង​រួប​នេះ​បាន​ទុក​ពុក​មាត់​ឲ្យ​ដុះ​សម្រាប់​ថត​រឿង "Mission: Impossible - Fallout” ហើយ​មិន​អាច​កោរ​វា​ចោល​​ដើម្បី​មក​ថត​ឈុត​ឆាក​ខ្លះៗ​ដែល​ត្រូវ​ការ​ដើម្បី​ថត​រឿង "Justice League” បាន​ឡើយ។ ដូច្នេះ​ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ផលិតកម្ម Warner Bros. បាន​សម្រេច​ចិត្ត​លុប​ពុក​មាត់​លោក​ចោល​ដោយ​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​។ បន្ទាប់​ពី​បាន​កោរ​ពុក​មាត់​របស់​ខ្លួន​កាល​ពី​ខែ​មិនា​ ពេល​នេះ Henry បាន​បង្ហាញ​ពី​អារម្មណ៍​ខ្លះៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។

“នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​បណ្ដុះ​ពុក​មាត់​សម្រាប់​តួ​ដែល​ត្រូវ​សម្ដែង ខ្ញុំ​មិន​បាន​ដឹង​ជា​មុន​ទេ​នូវ​ហេតុការណ៍​ដែល​អាច​កើត​ឡើង​។" លោក​បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី Empire ដូច្នេះ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

លោក​បន្ថែម​ថា​៖ "ខ្ញុំ​មិន​បាន​រំពឹង​ទុក​ថា​ឈុត​ឆាក​ដែល​ត្រូវ​​ថត​បន្ថែម​ក្នុង​ Justice League វា​ច្រើន​និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ដូច្នេះ។"

ដោយ​សារ​តែ​ត្រូវ​សម្ដែង​ក្នុង​រឿង "Mission: Impossible - Fallout” ជា​តួ​អង្គ August Walker ដូច្នេះ​ហើយ​លោក​មិន​អាច​កោរ​ពុក​មាត់​ចោល​បាន​ទេ។ នេះ​ដោយ​​សារ​តែ​ Mission Impossible ជា​ភាពយន្ត​បែប​វាយ​តប់​បាញ់​ប្រហារ​តម្រូវ​ឲ្យ​លោក​សម្ដែង​ឈុត​ឆាក​ Stunts ដោយ​ខ្លួន​ឯង​ជា​ច្រើន​ឈុត​ឆាក​ផង​ដែរ។

ថ្មីៗ​នេះ​ក្រោយ​ពី​លោក​បាន​កោរ​ពុកមាត់​ហើយ Henry បាន​និយាយ​ថា​ខ្លួន​ពិត​ជា​នឹង​មុខ​មាត់​ណាស់ ហើយ​ពិត​ជា​រីករាយ​នឹង​ទុក​ឲ្យ​វា​ដុះ​ម្ដង​ទៀត។

​ម្យ៉ាង​វិញ​ទៀត​លោក​ក៏​បាន​បង្ហាញ​មិន​ពេញ​ចិត្ត​នឹង​របៀប​ដែល​ Warner Bros. ធ្វើ​ការ​ផ្សព្វផ្សាយ​រឿង "Justice League” នោះ​ទេ ដោយ​មិន​បង្ហាញ​ Superman នៅ​ក្នុង Trailer។

លោក Henry Cavill នៅ​ក្នុង​រឿង M6

ភាពយន្ត "Mission: Impossible – Fallout” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​កម្ពុជា​នៅ​ខែ​កក្កដា​នេះ​ហើយ៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់