• 2018-05-31 23:40:00
  • ភាពយន្ត

Deepika នឹងក្លាយជា Wonder Woman ដំបូង​បង្អស់របស់ឥណ្ឌា

  • 2018-05-31 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ជោគជ័យ​ខ្លាំង​ពី​ក្នុង​រឿង​ "Padmaavat" មាន​ព័ត៌មាន​ផ្សាយ​ថា​តារាសម្ដែង​ឥណ្ឌា Deepika Padukone នឹ​ង​ក្លាយ​ជា​តួ​ឯកស្រី​ក្នុង​រឿង​បែប​ Superhero ដំបូង​បង្អស់​របស់​ឥណ្ឌា ដែល​យក​លំនាំ​តាម​តារាសម្ដែង​ Gal Gadot ក្នុង​រឿង​ "Wonder Woman"​។

ទោះ​បី​ការ​ប្រកាសជា​ផ្លូវការ​នៅ​មិនទាន់​បាន​បង្ហាញ​ ប៉ុន្តែ​​សេចក្ដី​រាយការណ៍​របស់ វិបសាយ​ព័ត៌មាន​ Mumbai Mirror បាន​បញ្ជាក់​ថា​ រឿងថ្មីពោរពេញដោយឈុតឆាកប្រយុទ្ធ​នេះនឹង​ចំណាយ​អស់​ទុន​ប្រហែល ៤៤ ៤០១ ៦៨០ដុល្លារ ហើយគ្រោង​ផ្ដើម​ដំណើរការ​ថត​នៅ​ឆ្នាំ​ក្រោយ។

ប្រភព​ដដែល​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា​ តួសម្ដែង​កំពុង​ប្រឹងប្រែង​ហាត់​សម​យ៉ាង​យក​ចិត្ត​ទុកដាក់​ ដើម្បី​ត្រៀម​ខ្លួន​សម្ដែង​ជាតួ​ដ៏​សំខាន់​នេះ។ សម្រាប់​តារា​ស្រី​វ័យ​ ៣២​ឆ្នាំ​នេះ​វិញ​ នឹង​ចាប់​ផ្ដើម​ហាត់​គ្រប់​ទម្រង់​ក្បាច់​ប្រយុទ្ធ​ជា​ច្រើន​ប្រភេទ៕​

ប្រភព៖ caravanalive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់