• 2018-06-19 04:30:00
  • ភាពយន្ត

កើតចេញពីនិស្ស័យពិតៗ! Mai និង​ Ter នឹងវិល​មកជុំគ្នាម្ដងទៀតក្នុងរឿងភាគ​ថ្មី

  • 2018-06-19 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រួម​ការ​ងារ​ជាមួយ​គ្នា​លើក​ទី​១ក្នុង​រឿង​ភាគ​មាន​ចំណងជើង​ថា​ "Chai Mai Jing Ying Tae” កាល​ពី​ឆ្នាំ ២០១៧ ពេល​នេះ​មាន​ព័ត៌មាន​ថ្មី​ថា​ Ter Chantavit និង​ Mai Davika គ្រោង​ចាប់​ផ្ដើម​ការងារ​ថ្មី​មួយ​ទៀត​ជាមួយគ្នា។

រឿង​ទី ១​ដែល​អ្នក​ទាំង​ ២​សម្ដែង​រួម​គ្នា​ពិត​ជា​ទទួល​បាន​មតិ​ល្អ​ច្រើន​ពី​អ្នក​ទស្សនា​ កាល​ពី​ពេល​កន្លង​ទៅ ជាពិសេស​វា​បាន​រឹត​ចំណង​ទំនាក់ទំនង​របស់​អ្នក​ទាំង​ ២​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ថែម​ទៀត​ផង។ ម្យ៉ាង​ភាព​ស៊ី​សង្វាក់​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចង់​ឃើញ​ស្នាដៃ​សម្ដែង​របស់​ពួកគេ​ម្ដង​ទៀត។

នៅ​ពេល​នេះអ្វី​ដែល​គ្រប់គ្នា​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ គឺ​ថា​ Ter និង​ Mai នឹង​វិល​មក​ជុំ​គ្នា​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ដែល​ផលិត​ថ្មី​មាន​ចំណងជើង​ថា​ "Nang Sao Mai Jam Kad Nam Sakul” របស់​ទូរទស្សន៍​ ONE 31។ តួ​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ​ទាំង​អស់​បាន​មក​ជុំ​គ្នា​ សម​រឿង​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

គួរ​រម្លឹក​ផងដែរ​ថា​រឿង​ភាគ​នេះ​ បាន​ផលិត​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៧ សម្ដែង​ដោយ​ Marsha Vadhanapanich  និង​ Jirayuth Wattanasin ហើយ​ពេល​នេះ​វា​បាន​វិល​មកជាថ្មី​មក​កំដរ​អារម្មណ៍​អ្នក​ទស្សនា។ ចាំ​មើល​ថា​ តើ​ស្នាដៃ​ផលិត​ថ្មី​នេះ​ពិសេស និង​ប្លែក​ភ្នែក​ជាង​លើក​មុន​កម្រិត​ណា រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា៕

ប្រភព៖ Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់