• 2018-07-21 04:15:00
  • ភាពយន្ត

គម្រោង​ភាពយន្ត​គំនូរ​ជីវចល របស់ Manny Pacquiao ខ្មែរ ឡូយមិនចាញ់រឿងបរទេស

  • 2018-07-21 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តធ្លាប់បានស្គាល់លោក ប៉ោយ ឈុនលី ដែលមានមុខមាត់ស្រដៀងនឹង តារាកីឡាករ  Manny Pacquiao របស់​ប្រទេស​ហ្វីពីលីន ថាមានជំនាញពិសេសលើការផលិតភាពយន្តគំនូរជីវចល និងស្នាក់នៅខេត្តបាត់ដំបង។

លោក ប៉ោយ ឈុនលី

ក្រៅពីមានប្រវត្តកម្សត់ និងតស៊ូ ជោគជ័យលើអាជីពជាអ្នកសិល្បករ Digital Art លោក ឈុន លី មានស្នាដៃជាច្រើនលើការផលិតភាពយន្តគំនូរជីវចលប្លែកៗ និងមានគោលបំណងធ្វើរឿងនោះឱ្យ​ក្លាយជាភាពយន្តខ្នាតធំ ដូច Hollywood ដូចជារឿងគំនូរជីវចលរឿង The Book Of Junggle របស់ Disney ឬភាពយន្តគំនូរជីវចលល្បីៗទៀត។

រូបភាពពីភាពយន្តគំនូរជីវចល រឿង Revive របស់លោក ប៉ោយ ឈុនលី

គោល​បំណង​ដល់​ធំ​របស់​លោក ប៉ោយ ឈុនលី Manny Pacquiao ខ្មែរ គឺ​ជា​ការ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ ពិសេស​លើក​យក​បញ្ហា​បរិស្ថាន​មក​ស្ដែង​ក្នុង​ភាព​យន្ត​។ ក្នុង​នោះ​មាន​គម្រោង​ភាពយន្ត​មួយ​ដែល​លោក រៀបរាប់​ពី​អង្គរវត្ត ទេវ ទឹកទន្លេ និង​ក្មេង​ប្រុស​ម្នាក់​ដែល ស្វែង​រក​អាថ៌​កំបាំង​ក្នុង​ជ្រលង​ភ្នំ​ទេព​នោះ។ រឿងរ៉ាវ ដ៏​ពិសេស​នេះ អាច​ចំណាយ​រាប់​លាន​ដុល្លារ​អាមេរិក​ និង​ពេល​វេលា​ផលិត​មិន​ក្រោម ២ ទៅ ៥ឆ្នាំនោះទេ ដែល​គ្មាន​ផលិតករ​ក្នុង​ស្រុក​ណា​ហ៊ាន​ប្ដូរ​ឡើយ​។

រូបភាពពីភាពយន្តគំនូរជីវចល រឿង Revive របស់លោក ប៉ោយ ឈុនលី

លោក ប៉ោយ ឈុនលី ផលិតករ​ភាពយន្ត​គំនូរជីវចល​រូប​នេះ មាន​តែ​សង្ឃឹម​ថា​ពេល​ណាមួយ​គម្រោង​ដែល​លោក​ចាយ​ពេល​ផលិត​ខ្លួន​ឯង​ជាង​មួយ​ឆ្នាំ បាន​ជាង ២នាទីនេះ នឹង​មាន​អ្នក​បាន​ស្គាល់​ហើយ​ចង់​វិនិយោគ ដើម្បី​ផលិត​ភាពយន្ត​គំនូរជីវចល​ខ្មែរ​ដំបូង​គេ​បង្ហាញ​ទៅ​កាន់​ពិភពលោក៕

ចង់ដឹងច្បាស់ទស្សនា ស្នាដៃរបស់លោក ប៉ោយ ឈុនលី រឿង «Revive»

អត្ថបទ៖ Sunny

មតិយោបល់