- 2018-08-08 01:57:00
- ភាពយន្ត
ឆាយ បូរ៉ា៖ កម្ពុជាខាតបង់សេដ្ឋកិច្ចលើវិស័យភាពយន្តមិនតិចជាង ១០ លានដុល្លារទេ ក្នុងមួយឆ្នាំ
- 2018-08-08 01:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាយ បូរ៉ា៖ កម្ពុជាខាតបង់សេដ្ឋកិច្ចលើវិស័យភាពយន្តមិនតិចជាង ១០ លានដុល្លារទេ ក្នុងមួយឆ្នាំ
ចន្លោះមិនឃើញ
លោក ឆាយ បូរ៉ា លើកឡើងពីទំហំខាត់បង់ចំណូលសេដ្ឋកិច្ចជាតិមិនតិចជាង ១០ លានដុល្លារអាមេរិកទេ លើវិស័យភាពយន្ត ដោយសារអតិផរណាភាពយន្តជាតិ និងការនាំចូលភាពយន្តបរទេសយ៉ាងគំហុកមកដល់ប្រទេសកម្ពុជា។
រីឯភាពយន្តខ្មែរស្ទើរតែគ្មានសោះ សម្រាប់នាំចេញទៅក្រៅប្រទេស ឬក៏គ្មានច្រកណាមួយនាំចេញតែម្ដង ត្រង់ចំណុចនេះដែល លោក ឆាយ សង្កត់ធ្ងន់ថា ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈគួរតែមានវិធានការដោះស្រាយវិបត្តិនេះឱ្យកាន់តែឆាប់កាន់តែប្រសើរ។
ក្នុងកិច្ចពិភាក្សាទាក់ទងនឹងភាពយន្តខ្មែរ ជាមួយលោក សែម វិសាល ផលិតករភាពយន្តពី Wonderfilm និងលោក ព្រំ សិលា នាយកគ្រប់គ្រង PuPrum Entertainment រៀបចំដោយ Sabay លោក ឆាយ បូរ៉ា លើកឡើងពីគំនាប៤យ៉ាង មិនអាចធ្វើឱ្យវិស័យភាពយន្តខ្មែរដំណើរការទៅមុខ៖
គំនាបទី ១ ត្រូវបានលោក ឆាយ បូរ៉ា ពន្យល់ថា ជាដំណើរការស្មុកស្មាញ នៃការងាររដ្ឋបាលរបស់ក្រសួង និងអន្តរក្រសួងពាក់ព័ន្ធលើការស្នើកន្លែងថតភាពយន្ត និងសិទ្ធិទទួលបានការការពារលើការផលិតភាព។ ជាក់ស្ដែងផលិតករត្រូវស្វាត់ស្វែងរកទីតាំងថត និងស្វ័យការពារលើការផលិតរបស់ខ្លួនដោយប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាងដោយគ្មានការធានាពីស្ថានប័នណាមួយជាក់លក្ខណ។
គំនាបទី២ គឺជាការសហការណ៍របស់រោងភាពយន្ត ក្រោយពីបញ្ចប់ការស្នើសុំទិដ្ឋការបានហើយរោងភាពយន្តជាដៃគូយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនិងរកចំណូល តែបច្ចុប្បន្ន ការចែកភាគលាភភាពយន្តខ្មែរនិងរោងភាពយន្តមិនទាន់មានលក្ខណៈសមាត្រ ពិសេសការចែកចាយភាពយន្តខ្មែរលើរោងភាពយន្តឱ្យបានច្រើននោះកាន់តែពិបាក ស្របពេលឆន្ទៈលើកវិស័យភាពយន្ត វាទាបជាងតម្លៃទឹកប្រាក់ចំណេញ។
គំនាបទី ៣ បន្តដោយលោក សែម វិសាល ផលិតករ របស់ផលិតកម្ម WonderFilm លើកឡើងថា គឺជាការយោគយល់ និងស្វែងយល់ឱ្យតម្លៃពីទស្សនិកជនមកលើភាពយន្តខ្មែរ មុននឹងវាត្រូវបាត់បង់។ និង ទី ៤ គឺផលិតករខ្លួនឯងផ្ទាល់ត្រូវស្គាល់ពីចំណុចខ្សោយរបស់ខ្លួន និងព្យាយាមបង្កើតភាពយន្តឱ្យមានគុណភាពឡើងវិញ ដើម្បីទស្សនិកជនរបស់ខ្លួនឯងផ្ទាល់។
លោក សែម វិសាល ក៏លើកឡើងដែរថា ការបណ្តោយឱ្យភាពយន្តបរទេសហូរហ៊ារក្នុងរោងភាពយន្ត ដោយមិនផ្ទល់អតិភាព និងលើកតម្លៃភាពយន្តខ្មែរឱ្យបានច្រើននោះទេ វិស័យភាពយន្តខ្មែរអាចប្រឈមនឹងការបាត់បង់ ទាំងដែលពិភពលោកកំពុងរីកចម្រើនលើវិស័យភាពយន្តទៅវិញ៕