• 2018-10-03 08:58:02
  • ជីវិតតារា

ទំនាក់ទំនងកាន់តែល្អូកល្អិន អេ​ដាបែរជា​ប្ដូរ​ចិត្ត​ មិន​ទាន់​ចង់​រៀប​ការ​ជាមួយ​គូ​ស្នេហ៍ ​​​

  • 2018-10-03 08:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Original Song អេ​ដា ​បាន​បើក​បង្ហាញ​ទំនាក់​ទំនង​ស្នេហា​ជា​សាធារណៈ​ជាមួយ​លោក Allen Tan ដោយ​កន្លង​មក ថែម​ទាំង​ធ្លាប់​បង្ហើប​ពី​គម្រោង​ចូល​រោង​ការ​ជាមួយ​គ្នា​ ​ខាង​មុខ​ទៀត​ផង។ ​តែ​ពេល​នេះ ​អេ​ដា ​ ​បែរ​ជា​ប្រាប់​ថា ​មិន​ទាន់​ចង់​គិត​រឿង​រៀប​ការ​ ​ហើយ​ថែម​ទាំង​មិន​អាច​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​បាន ​លើ​ពេល​វេលា​រៀប​ការ​ទៅ​វិញ។​

​មូល​ហេតុ​នេះ ត្រូវ​​ម្ចាស់​បទ​" ពីរ​នាក់​បាន​ហើយ​" ​​ទម្លាយ​ថា កំពុង​មមាញឹក​នឹង​របរ​រក​ស៊ី​ដែល​ចូល​ហ៊ុន​គ្នា​ជាមួយ​ម្ចាស់​ចិត្ត​កូន​ខ្មែរ​កាត់​អាមេរិក។ ​​គួប​​ផ្សំ​នឹង​ការងារ​សិល្បៈ​កាន់​តែ​រវល់ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ផ្លាស់​ប្ដូរ​ចិត្ត​ មិន​កំណត់​ថា ​នឹង​ចូល​រោង​ការ​នៅ​ពេល​ណា​នោះ​ទេ។

​អេ​ដា​ប្រាប់​ថា ​ថ្មី​ៗ​នេះទើប​ចុះ​កុង​ត្រា​២​ឆ្នាំ បន្ត​នៅ​ក្រុម​ហ៊ុន​ Smart ផលិត​បទ​ចម្រៀង​ Original Song ​ហើយ​ម្យ៉ាង​ទៀត​​ ពួក​គេ​បើក​​ហាង​អាហារ ​សា​ឡន Studio រួម​គ្នា ​ហើយ​​ចុង​ឆ្នាំ​​នេះ គ្រោង​នាំ​ចូល​ផលិត​ផល​ថែរក្សា​ស្បែក​ពី​បរទេស​​មក​លក់​នៅ​ស្រុក​ខ្មែរ​ថែម​ទៀត។ ​ដូច្នេះ ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ត្រូវ​ការ​ពេល​វេលា​ច្រើន ផ្ដោត​លើ​របរ​រកស៊ី និង​ការងារ ច្រើន​ជាង​រឿង​ផ្ទាល់​ខ្លួន។

បើ​និយាយ​បី​ទំនាក់​ទំនង​ស្នេហា​វិញ ​តារា​ចម្រៀង Original Song បន្ថែម​ថា ​គ្មាន​ការ​ប្រែប្រួល​ទេ គឺ​មាន​តែ​ស្រលាញ់​គ្នា​ទ្វេដង។ ​ដោយ​សារ​តែ​ម្នាក់​ៗ​រីក​រាយ​នឹង​សេចក្ដី​សុខ​រាល់​ថ្ងៃ​បែប​នេះ​ជាមួយ​គ្នា​ហើយ ​ទើប​ម្ចាស់​បទ "​រាត្រី​ចុង​ក្រោយ​" យល់​ថា ពេល​វេលា​រៀប​ការ​នៅ​ពេល​ណា មិន​សំខាន់​ឡើយ។ ​អ្វី​ដែល​សំខាន់ ​អ្នក​ទាំង​​ពីរ​ចង់​ពង្រឹង​ការ​រក​ស៊ី ការងារ​សិល្បៈ ​និង​បន្ត​រស់​នៅ​បែប​ជីវិត​មាន​សុភមង្គល​នេះ គ្រប់​គ្រាន់​ហើយ៕​​​​​​​

​​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់