• 2018-11-12 03:55:00
  • ចម្រៀង

"Suncity" បទថ្មីបែបឡាទីន អង្រួន​បេះដូង​អ្នកស្ដាប់​ ពិសេសត្រូវប៉ាន់អ្នកចង់មានគ្នាមកនែបនិត្យ

  • 2018-11-12 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ប្រភេទ​ ដែល​មាន​ចំណងជើង​ថា​ "Suncity” គឺ​ជា​បទ​ថ្មី​ដែល​ច្រៀង​ជា​ភាសា​២បញ្ចូលគ្នា គឺ​ អង់គ្លេស​ និង​អេស្ប៉ាញ ដោយ​តារា​ចម្រៀង​ និង​អ្នកនិពន្ធ​អាមេរិក Khalid សហការជាមួយតារា​ចម្រៀង​អាមេរិកឡាទីន​ Empress Of។ ភ្លេង​របស់ចម្រៀង​នេះ​ ពិត​ជា​ទាក់​ចិត្ត​អ្នក​ស្ដាប់​ជា​ច្រើន​ ពេល​បើក​ក្បាល​មក​ភ្លាម​ ព្រោះ​តែ​ចង្វាក់​បែប​ឡាទីន​ ដែល​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន។

និយាយ​ពី​អត្ថន័យ​វិញ​ ពេល​ចូល​ភ្លាម​ បទ​នេះ​បាន​បង្ហាញ​ថា Khalid កំពុង​រក​មនុស្ស​សំខាន់​ណា​ម្នាក់​ដែល​អាច​នាំ​ខ្លួន​ទៅ​ទីក្រុង​ដែល​មាន​ទេសភាព​ស្រស់ស្អាត​ចែងចាំង​ដោយ​ពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាង​ណា ​គេ​មិន​ច្បាស់​ថា​ តើ​ Khalid ចង់​សំដៅ​លើ​ទីក្រុង​ ឬ​ចង់​ប្រៀបធៀប​ន័យ​ទៅ​អ្វី​ផ្សេង​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ក្ដី​ ពាក្យ​ថា​ ទីក្រុង​ពេញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ (Suncity) ចង់​សំដៅ​ ដល់​ទីកន្លែង​ដែល​ពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ ដែល​មនុស្ស​សំខាន់​អាច​នាំ​តារា​ចម្រៀង​រូប​នេះ​ទៅ​បាន។

Khalid

មួយ​វិញ​ទៀត​ Khalid នៅ​ឆ្លៀត​បង្ហាញ​ពី​​បំណង​ធំ​របស់​ខ្លួន​ក្នុង​បទ​ចម្រៀង​ ដោយ​រំលេច​ក្ដី​ស្រឡាញ់​ធំធេង​ និង​សង្ឃឹម​មុតមាំ​ថា​ លោក​នឹង​ជួបមនុស្ស​ពិសេស​ម្នាក់​នោះ​នៅ​ថ្ងៃ​ណា​​មួយ​ក្នុង​ពេល​ឆាប់ៗ។

តាម​ការ​រក​ឃើញ​ចុង​ក្រោយ​ ក៏​បាន​បន្ថែម​ទៀត​ថា​ "Suncity” ដែល​ Khalid បញ្ជាក់​ក្នុង​បទ​ចម្រៀង​នេះ​ អាច​សំដៅ​ដល់​ទីក្រុង​ El Paso រដ្ឋ​ Texas សហរដ្ឋអាមេរិក។ មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​បែប​នេះ​ ក៏​ដោយសារ​ឈ្មោះ​ហៅ​ក្រៅ​របស់​ទីក្រុង​នេះ​ គឺ​ "Sun City”។

យ៉ាង​ណា​មិញ​ "Suncity” របស់​ Khalid ចេញ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ ២០១៨។ នេះ​ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​ Khalid និង​ Empress Of ក្រោយ​ពី​ជោគជ័យ​រួម​គ្នា​ដំបូង​តាមរយៈ​បទ​ “Why Don’t You Come On” ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៧៕ ​

ប្រភព៖ songmeaningsandfacts ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់