• 2019-04-29 04:26:00
  • ភាពយន្ត

Avengers: Endgame រកលុយបាន ១ ពាន់លានដុល្លារ លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ

  • 2019-04-29 04:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ​ Variety បាន​ឲ្យ​ដឹង​ថា​ខ្សែ​ភាពយន្ត​ Avengers: Endgame អាច​រក​ចំណូល​បាន​រហូត​ដល់​ ១,២ ពាន់​លាន​ដុល្លារ​​ពី​ទីផ្សារ​លើ​សកល​លោក​ ក្នុង​ឱកាស​ចាក់​បញ្ចាំង​អំឡុង​ពេល​ចុង​សប្ដាហ៍​ដំបូង ពោល​ក្នុង​រយៈពេល​ប្រមាណ ៥ ថ្ងៃ​ប៉ុណ្ណោះ។

វា​ជា​ខ្សែ​ភាពយន្ត​ទី ៨ របស់​ Marvel Cinematic Universe ដែល​រក​ចំណូល​បាន​ខ្ទង់ ១ ពាន់​លាន​ដុល្លារ និង​ជា​ខ្សែ​ភាពយន្ត​ដែល​រក​ចំណូល​បាន​លឿន​ជាង​គេ​ទៀត​ផង។ ​កាល​ពី​​​ខ្សែ​ភាពយន្ត​ Avengers: Infinity War ​អាច​រក​ចំណូល​បាន​ ៦៣០ លាន​ដុល្លារ​​ក្នុង​អំឡុង​ការ​ចាក់​បញ្ចាំង​នៅ​ចុង​សប្ដាហ៍​ដំបូង​របស់​ខ្លួន​ ហើយ​វា​​បាន​បង្កើត​កំណត់​ត្រា​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​ ១ ពាន់​លាន​ដុល្លារ​បាន​លឿន​ជាង​គេ ដោយ​ប្រើ​ពេល​ត្រឹម​ ១១ ថ្ងៃ​ប៉ុណ្ណោះ។

​គួរ​ដឹង​ថា​​កំណត់ត្រា​របស់​ Endgame នេះ មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​សន្ធឹក​ពី​ទីផ្សារ​ប្រទេស​ចិន​ ដោយ​អាច​រក​ចំណូល​បាន​ប្រមាណ​ ៣២៩ ដុល្លារ​សម្រាប់​ការ​ចាក់​បញ្ចាំង​ដំបូង។ ចំពោះ​ខ្សែ​ភាពយន្ត​វគ្គ​ Infinity War វិញ​មិន​ទទួល​បាន​លាភ​សំណាង​ដូច​នេះ​ឡើយ​ ដោយ​សារ​​វា​ចាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​ ក្រោយ​គេ​ប្រមាណ​ ២ សប្ដាហ៍​ឯណោះ។

ជោគជ័យ​នេះ​ដែរ​ មិន​មែន​កើត​ឡើង​​ក្នុង​ពេល​តែ​មួយ​យប់​នោះ​ទេ វា​គឺ​ជា​ផ្លែ​ផ្កា​នៃ​ការ​សែស្រឡាយ​ខ្សែ​ភាពយន្ត​ Marvel ដែល​ចាប់​ផ្ដើម​តាំង​ពី​ ១១ ឆ្នាំ​មុន ជា​មួយ​ខ្សែ​ភាពយន្ត​ Iron Man និង​បន្ត​រហូត​ដល់​ខ្សែ​ភាពយន្ត​ Avengers: Endgame នេះ ដែល​ជា​ភាពយន្ត​ទី ២២៕​

ចុចអាន៖ Marvel កំពុងស្វែងរកតួអង្គភេទទី៣ សញ្ជាតិអាស៊ីសម្រាប់ភាពយន្តរឿង "The Eternals”

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់