• 2017-03-15 02:15:06
  • ភាពយន្ត

ក្រៅ​ឆាក មនុស្ស​លង​ខ្មោច​ ២ឈុត​រឿង "រាជ​បុរី ComeBack"

  • 2017-03-15 02:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​របស់​ផលិតកម្ម Classic "រាជ​បុរី​ Comeback" ដឹក​នាំ​ដោយ​លោក​ ហួរ សុផល ពេល​នេះ​ថត​បាន​ ៨០% ហើយ​ដែល​អ្នក​ដឹក​នាំ​ធានា​ពិត​ជា​ប្លែក​ និង​សើច​ជា​មិន​ខាន។

ភាពយន្ត​ថ្មី​បាន​ប្រកាស​ផលិត​កាល​ពី​ចុង​មករា​ដើម​ឆ្នាំ​នេះ​ នឹង​ជិត​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ​។ ហើយ​ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​ឈុត​ក្រៅ​ឆាក​ខ្លះៗ ដែល​មាន​ឈុត​មួយ​គឺ​ មនុស្ស​លង​ខ្មោច​ដែល​តាម​ពិត​ខ្មោច​រាជ​បុរី​ដែល​សម្ដែង​ដោយ​ រតនៈ ពិសិដ្ឋ​ នោះ​ចង់​លង​ អេឡិច ហ្សូរ៉ា ដែល​ដើរ​តួ​ជា​កូន​សិស្ស​លោក​រូប​សង្ហា​តែ​លោក​បាន​បន្លាច​ខ្មោច​ឲ្យ​រត់​ខ្ជាយ​ទៅ​វិញ​ និង មួយ​ទៀត​គឺ​ឈុត​ដែល​ម្ដាយ​​រាជ​បុរី​បដិសេធ​ពេល​ដឹង​ថា​កូន​ស្រលាញ់​ភេទ​ដូច​គ្នា។

លោក ហួរ សុផល ហៅ សិរី​ អ្នក​ដឹក​នាំ ប្រាប់​ Sabay ថា៖ "រឿង​ជា​ប្រភេទ​រឿង​ខ្មោច ដែល​មានឈុត​ឆាក​ភ័យ ខ្លាច កំប្លែង​ និង​និយាយ​ជីវិត​​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​ធានា​ថា​ប្លែក​ និង​គួរ​ឲ្យ​អស់​សំណើច​"។

ទស្សនា​ឈុត​ក្រៅ​ឆាក​រឿង "​រាជ​បុរី ComeBack" ៖

អត្ថបទ៖ សុខណា

រូបភាព និង វីដេអូ ផ្តល់​ដោយ​ ហួរ សុផល

មតិយោបល់
អត្ថបទពេញនិយម