
- ច័ន្ទ, 12 កុម្ភៈ 2018 13:29
- ភាពយន្ត
បេក្ខជនដាក់ពាក្យសម្ដែង Music magic love ធ្វើឱ្យគណៈកម្មការពិបាកចិត្តខ្លាំង
- ច័ន្ទ, 12 កុម្ភៈ 2018 13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនដាក់ពាក្យសម្ដែង Music magic love ធ្វើឱ្យគណៈកម្មការពិបាកចិត្តខ្លាំង
ចន្លោះមិនឃើញ
Music Magic Love បានដំណើរការជ្រើសរើសតួសម្តែងឯក កាលពីថ្ងៃសោរ៍ និងថ្ងៃអាទិត្យម្សិលមិញ ហើយនឹងត្រូវពន្យារពេលយូរបន្តិច ដើម្បីសម្រេចចិត្តថាត្រូវជ្រើសរើសយកបេក្ខជនម្នាក់ណា ឬក្រុមណាដើម្បីក្លាយជាតួសម្តែងឯកក្នុងភាពយន្តភាគ Web Series Music Magic Love រដូវកាលទី១នេះ។
បេក្ខជន និងបេក្ខនារីក្លាហាន វ័យក្មេង មានចំនួន ១៧ ក្រុម ទាំងបុគ្គល និងក្រុមរបស់ខ្លួន បានបង្ហាញខ្លួននៅមុខគណៈកម្មការ ដោយច្រៀងចម្រៀងដែលនិពន្ធដោយខ្លួនឯង និងសម្តែងជាឈុតឆាកខ្លីៗទាក់ទងនឹងសាច់រឿង Music Magic Love ថែមទៀត។
បើតាមកញ្ញា សុធា អុីនេស ដែលជាអ្នកដឹកនាំរឿង និងជាគណៈកម្មការជ្រើសរើសប្រាប់ Sabay ឱ្យដឹងថា ខ្លួនមានការពិបាកជ្រើសរើសបេក្ខជនទាំងអស់ណាស់ ព្រោះម្នាក់ៗសុទ្ធតែមានទេពកោសល្យ និងសមត្ថភាពពិសេស ស័ក្តិសម ជាតួសម្តែងជាច្រើនរូប ដែលនឹងធ្វើឱ្យគណៈកម្មការត្រូវហត់បន្តិចហើយក្នុងការជ្រើសរើសតួសម្តែងម្តងនេះ។
គួរបញ្ជាក់ផងដែរថា បេក្ខជន ដែលចូលរួមទាំងអស់ សុទ្ធសឹងតែជាពន្លកសិល្បៈថ្មី ហើយពួកគេបានបង្ហាញខ្លួនជាមួយស្នាដៃដែលធ្លាប់មានស្រាប់ ទើបអាចមានឱកាសក្លាយជាតួសម្តែងឯករបស់ Music Magic Love រដូវកាលទីមួយនេះបាន។
លោក Deependra Gauchan ផលិតករភាពយន្ត Music Magic Love នេះ ក៏បញ្ជាក់ឱ្យដឹងដែរថា ការដែលជ្រើសរើសតួសម្តែងតឹងរឹងបែបនេះ គឺដើម្បីចម្រាញ់យកគុណភាពសិល្បករ ពិសេសសម្រាប់ Music Magic Love តួសម្តែងត្រូវតែមានសមត្ថភាពតែងនិពន្ធបទចម្រៀងខ្លួនឯងផង លេងភ្លេងផង និងសម្តែងទៀតផង។
អ្វីដែលធ្វើឱ្យគណៈកម្មការទាំងអស់ពិបាកចិត្តនោះ បេក្ខជនម្នាក់ៗសុទ្ធតែមានសមត្ថភាពពូកែៗ ស្រដៀងៗគ្នាធ្វើឱ្យមានការលំបាកក្នុងការជ្រើសរើស ទើបលទ្ធផលនៃបេក្ខជនដែលនឹងក្លាយជាតួសម្តែង នឹងត្រូវពន្យារ ពេលយូរបន្តិចដើម្បីធ្វើការសម្រេចឱ្យច្បាស់លាស់ជាងនេះ៕
**ខាងក្រោមនេះជាបេក្ខជនមួយចំនួនបដែលង្ហាញសមត្ថភាពខាងមុខគណៈកម្មការ **៖