• 2018-03-14 08:15:00
  • ភាពយន្ត

ជន​ជាតិ​ចិន​មិន​ចូល​ចិត្ត​​រឿង "Black Panther” ដោយសារ​ហេតុ​ផល​ធំ១

  • 2018-03-14 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​រឿង​ "Black Panther” បាន​ចាក់​បញ្ចាំង​​​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍ អ្នក​ទស្សនា​ជន​ជាតិ​​នេះ​ជា​ច្រើន​បាន​បញ្ចេញ​មតិ​រិះគន់​លើ​រឿង​មួយ​នេះ។

ពួក​គេ​បាន​រអ៊ូ​ថា​រឿង​របស់​ Marvel មួយ​នេះ​បាន​ធ្វើ​ឲ្យ​​គេ​មា​ន​អារម្មណ៍​មិន​ល្អ និង​ងងុយ​ដេក​ដោយ​សារ​តែ​មាន​ជន​ជាតិ​ស្បែក​ខ្មៅ​ច្រើន​ពេក។

បើ​តាម​អ្នក​ទស្សនា​ម្នាក់​បាន​បញ្ចេញ​មតិ​មិនពេញចិត្តថា៖ "Black Panther គឺ​ពណ៌​ខ្មៅ។ តួអង្គ​សំខាន់​ៗ​ក្នុង​រឿង​សុទ្ធ​តែ​សម្បុរ​ខ្មៅ។ ឈុត​ឆាក​ជា​ច្រើន​គឺ​សុទ្ធ​តែ​ពណ៌​ខ្មៅ។ ឈុត​ឡាន​ប្រដេញ​គ្នា​ក៏​ខ្មៅ។ ពណ៌​ខ្មៅ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ងងុយ​ដេក​ណាស់"។

គួរ​បញ្ជាក់​ថា​មិន​មែន​មាន​តែ​អ្នក​ទស្សនា​មួយ​រូប​នេះ​ទេ ដែល​បាន​រិះគន់​រឿង​ដែល​កំពុង​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​មួយ​នេះ​នោះ អ្នក​ទស្សនា​នៅ​ប្រទេស​ចិន​ជា​ច្រើន​រូប​ទៀត​ក៏​បាន​​រិះគន់​មិន​ពេញ​ចិត្ត​ពី​ភាព​ខ្មៅ​ងងឹត​នៃ​រឿង​មួយ​នេះ​ដែរ៕

ចុចអាន៖

​​

ប្រភព៖ Nexshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី