- 2018-05-18 02:26:15
- ស្ទីលតារា
ស្ទីលតែងខ្លួន ឯម រៀម និងស្ដេចដើរម៉ូដ ហ្វីលីពីន មិនចាញ់គ្នាប៉ុន្មានទេ
- 2018-05-18 02:26:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលតែងខ្លួន ឯម រៀម និងស្ដេចដើរម៉ូដ ហ្វីលីពីន មិនចាញ់គ្នាប៉ុន្មានទេ
ចន្លោះមិនឃើញ
ទោះបីជាស្ដេចដើរម៉ូដ ហ្វីលីពីន Sinon Loresca មានស្ទីលច្រើនក្នុងការតុបតែងខ្លួនក្ដី តែបើនិយាយពីបណ្ឌិតច្នៃម៉ូដ ឯម រៀម ឯណេះវិញក៏មិនចាញ់រាជិនីស្រមូមសាច់ដុំខាងលើនេះប៉ុន្មានឡើយ។
ភាពមិនចាញ់គ្នានេះដោយសារតែអ្នកទាំងពីរ មានសាច់ដុំហើយចូលចិត្តតុបតែងខ្លួនប្លែកៗ ដូចគ្នាជាមួយស្បែកជើងកែងចោទ ក្នុងសម្លៀកបំពាក់សិចស៊ីជាលក្ខណៈមនុស្សស្រី តែមានពុកមាត់ និងពុកចង្កា។ ចំណុចទាំងអស់នេះហើយទើបយើង អាចនិយាយបានថា អ្នកទាំងពីរមានស្ទីលតុបតែងខ្លួនមិនចាញ់គ្នានោះទេ។
គួររម្លឹកថា Sinon Loresca នឹងមកដល់កម្ពុជានៅថ្ងៃនេះ វេលាម៉ោង ៦:៣០ នាទីល្ងាច ដោយស្នាក់នៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៨ ទើបចាកចេញពីកម្ពុជា។
ទស្សនាស្ទិលតុបតែងខ្លួន ឯម រៀម និងស្ដេចដើរម៉ូដ Sinon Loresca ខាងក្រោមនេះ៖
ឯម រៀម
Sinon Loresca