
- សុក្រ, 15 កុម្ភៈ 2019 04:28
- ភាពយន្ត
រឿងភាគសម័យបែបមនោសញ្ចេតនាចំនួន ៧ត្រៀមពិសេសសម្រាប់ឆ្នាំ ២០១៩
- សុក្រ, 15 កុម្ភៈ 2019 04:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគសម័យបែបមនោសញ្ចេតនាចំនួន ៧ត្រៀមពិសេសសម្រាប់ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
មិនមែនមានតែរឿងបុរាណទេ សូម្បីរឿងភាគបែបសម័យជាច្រើនក៏ត្រៀមខ្លួនជាស្រេចសម្រាប់អ្នកចូលចិត្តទស្សនារឿងចិនដែរ។
នៅអំឡុងឆ្នាំ ២០១៨ សម្បូរទៅដោយរឿងភាគបែបបុរាណ តែដោយសារចំនួនអ្នកចង់ទស្សនារឿងបែបសម័យកើនឡើង ដូចនេះឆ្នាំ ២០១៩ អ្នកដឹកនាំ និងក្រុមការងារផលិតរឿងជាច្រើននាក់បាននាំគ្នាថតរឿងថ្មីឆ្លុះបញ្ចាំងពីសម័យបច្ចុប្បន្នដើម្បីសម្រិតសម្រាំងជាពិសេសជូនអ្នកគាំទ្រ។ រឿងថ្មីមាបង្ហាញជូនដូចខាងក្រោម៖
១. រឿង “My True Friend”
ភាពយន្តភាគមួយនេះសម្ដែងដោយ តារាសម្ដែង Angelababy, Deng Lun និង Zhi Yilong ឯសាច់រឿងជាប្រភេទស្នេហាបែបរ៉ូមែនទិកដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតនៃសង្គមយុវវ័យនាពេលបច្ចុប្បន្ន។
២. រឿង “The King’s Avatar”
“The King’s Avatar” ដកស្រង់ចេញពីប្រលោមលោក មានចំណងជើងដូចគ្នានេះដែរ។ ដល់ពេលផលិតជាភាពយន្ត វាត្រូវបានសម្ដែងដោយ Yang Yang ដើរជាតួអ្នកលេងហ្គេមដ៏ចំណាប់ ដែលកែប្រែផ្នត់គំនិតរបស់មនុស្សគ្រប់គ្នាឲ្យប្ដូរពីការលេងហ្គេម ទៅជាកីឡាអេឡិចត្រូនិក តាមរយៈការបង្ហាញចេញនូវទេពកោសល្យពិតៗមិនលេងសើច ក្នុងវិស័យហ្គេមអនឡាញ។
៣. រឿង “Never Say Goodbye”
ខ្សែរឿងនិយាយពីជីវិតស្នេហារបស់ប៉ូលីសសំងាត់សម្ដែងដោយ Ren Jialun និងកូនស្រីស្ដេចគ្រឿងញៀនដែលសម្ដែងដោយ Janine Chang។ អ្នកទាំង ២សុទ្ធតែជាតារាប្រុសស្រីកំពុងពេញល្បីក្នុងប្រទេសចិន ហើយពេលនេះបានមកជួបគ្នាក្នុងរឿងភាគថ្មី ស្នេហាបក្សខុសគ្នា តើទៅជាយ៉ាងណា?
៤. រឿង “Cry Me A Sad River”
នេះក៏ជារឿងថ្មីដែរដែលបម្លែងខ្លួនចេញពីប្រលោមលោកដ៏ល្បីស្នាដៃនិពន្ធរបស់អ្នកនិពន្ធជនជាតិចិន Guo Jingming និងជាភាពយន្តថ្មី អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនាបំផុត។ តួឯកសម្ដែងដោយ Zheng Shuang និង Ma Tianyu ដែលជាមិត្តល្អនឹងគ្នានៅក្រៅឆាក អ៊ីចឹងហើយទើបអ្នកគាំទ្រកាន់តែអន្ទះសារចង់ឃើញការសម្ដែងរួមគ្នារបស់ពួកគេនៅក្នុងរឿងថាតើល្អមើលយ៉ាងណា?
៥. រឿង “Put Your Head On My Shoulder”
រឿងនេះសម្ដែងដោយ តារាសម្ដែង Lin Yi និង Fair Xing ដែលក្នុងសាច់រឿង ពួកគេត្រូវនៅផ្ទះជាមួយគ្នា រហូតមានចិត្តឲ្យគ្នាទៅវិញទៅមក។ ក្រៅពីនោះក៏មានការចូលរួមសម្ដែងដោយ Daddi Tang និង Zheng Yingchen ដេរ។
៦. រឿង “Youth Should Be Early”
តារាវ័យក្មេង Hu Yitian នឹងត្រូវជួបជាមួយ Elaine Zhong ក្នុងរឿងថ្មីនេះ ក្រោយទទួលជោគជ័យរៀងខ្លួនតាមរយៈរឿងភាគជាច្រើននាពេលកន្លងមក។
៧. រឿង “Dancing In the Storm”
ឯរឿងចុងក្រោយនេះវិញ ជាប្រភេទរឿងបែបស៊ើបអង្កេត សម្ដែងដោយ William Chan និង Gulnazar។ សាច់រឿងដំបូងផ្ដើមពីតួប្រុសដែលជាបុគ្គលិកក្រុមហ៊ុនមួយដែលលួចប្រើល្បិច មានគំនិតមិនស្មោះត្រង់ជាមួយក្រុមហ៊ុន។ ដោយឡែកទំនាក់ទំនងរបស់តួប្រុសស្រី ទាំង ២ទៅជាយ៉ាងណា ពិតជាបង្កឲ្យអ្នកគាំទ្រសឹងទ្រាំមើលមិនចង់បាន៕