• 2020-04-22 09:00:00
  • ស្ទីលតារា

លាហើយ​រាង​ធាត់​សុទ្ធតែ​ខ្លាញ់ ពេល​នេះ​ប្ដី​របស់​ចៀវៃ យក​បាន​រាង​សាច់​ដុំ​វិញ​ហើយ​

  • 2020-04-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ពាក្យ​គេ​ថា​មិន​ខុស មនុស្ស​បើ​កើត​មក​ស្អាត​ហើយ គ្រាន់​តែ​ហាត់​ប្រាណ​ឲ្យ​ស្រក​គីឡូ នឹង​នៅ​តែ​ស្អាត​ដូច​ដើម ទោះ​មាន​វ័យ​ជ្រេ​ក៏​ដោយ។

មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពេល​ប្រពន្ធ​សម្រាល​កូន​រួច កំពូល​តារា​ប្រុស​តៃវ៉ាន់ Wallace Huo មិន​បាន​ទទួល​គម្រោង​ថត​រឿង​ថ្មី​នោះ​ឡើយ ហើយ​ក៏​មាន​ព័ត៌មាន​ច្រើន​រាយការណ៍​ថា​ ដោយ​សារ​តែ​មាន​វ័យ​៤០​ឆ្នាំ​ហើយ ទើប​អ្នក​ដឹក​នាំ​រឿង​មិន​សូវ​ចាប់​អារម្មណ៍​ប្រុស​ស្អាត​រូប​នេះ​ទៀត។ ហេតុ​នេះ​ហើយ ស្វាមី​របស់​កំពូល​តារា​សម្ដែង​ស្រី Ruby Lin ចំណាយ​ពេល​ភាគ​ច្រើ​​ន​នៅ​ផ្ទះ និង​ដើរ​លេង​ជាមួយ​ប្រពន្ធកូន។

ដោយ​សារ​តែ​មិន​ប្រឡូក​ក្នុង​សិល្បៈ ទើប​ធ្វើ​ឲ្យ​តួ​រឿង និស្ស័យ​ស្នេហ៍​ដាវ​ទេព ​បណ្ដែត​បណ្ដោយ​រាង ទុក​ឲ្យក្លាយ​ជា​ធាត់ និង​ចាស់​ទ្រុឌទ្រោម។ ប្រហែល​ជា​ដឹង​ថា ខ្លួន​លែង​សង្ហា​ដូ​ច​មុន ទើប​លោក​ឪពុក​កូន​១​នេះ ចាប់​ផ្ដើម​ហាត់​ប្រាណ​យក​រាង​ឡើង​វិញ។

គួរ​ឲ្យ​ភ្ញាក់​ផ្អើល ទោះ​បី​ជា​ទើប​តែ​មាន​រយៈ​ពេល​ខ្លី តែ​តារា​ជួរ​មុខ​ខាង​លើ បាន​យក​រាង​មក​វិញ​ហើយ ដោយ​ថែម​ទាំង​មាន​សាច់​ដុំ​ធំ​ផង​ដែរ។ តាម​នោះ​ដែរ ទម្រង់​មុខ​របស់ Wallace Huo ក៏​ប្រែ​ទៅ​ជា​ក្មេង​ជាង​មុន។ ក្រោយ​ពេល​ឃើញ​ដូច​នេះ អ្នក​គាំទ្របាន​ផ្ដាំ​ទៅ​ប្ដី​ចៀវៃ​ថា លោក​គួរ​រក្សា​ទម្លាប់​នេះ កុំ​ឲ្យ​ធ្លាក់​ខ្លួន​ដូច​រយៈ​ពេល​មុន​ទៀត៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទថ្មី