• 2021-05-17 02:47:37
  • ចម្រៀង

គ្រូពេទ្យ​កំលោះ! គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ម្នាក់ ចេញ​បទ​ចម្រៀង​បង្ហាញ​ពី​បេះដូង និង​ការ​លះបង់​របស់​គ្រូពេទ្យ

  • 2021-05-17 02:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងOriginal song និង​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ លោក ឌឿ វិសាល ទើប​ចេញ​ចម្រៀង​១​បទ​ក្រោម​ចំណង​ជើង​ថា"គ្រូ​ពេទ្យ​រួម​គ្នា​ការពារ​ខ្មែរ" ដែល​ជា​បទ​មនោសញ្ចេតនា​បង្ហាញ​ពី​បេះដូង​គ្រូ​ពេទ្យ​ម្នាក់ និង​ការ​លះបង់​របស់​គ្រូ​ពេទ្យ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។

បទ​ចម្រៀង​ដែល​ទើប​តែ​ចេញ​ជាMP3 អម​ដោយ​រូប​ភាព​Slideshowរបស់​លោក ឌឿ វិសាល នេះ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមYoutube កាល​ពី​ល្ងាចមិញ។ វិសាល ប្រាប់​Sabay នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា នេះ ថា អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​ដែល​លោក​បាន​និពន្ធ និង​ច្រៀង​បទ​នេះ ប៉ុន្តែ​មិន​អាច​រក​ឱកាស​ចេញ ឬ​ថត​MV បទ​នេះ​បាន​ដោយសារ​តែ​ជាប់​រវល់​ខ្លាំង​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ។

លោក ឌឿ វិសាល៖"ខ្ញុំធ្វើដើម្បីគ្រូពេទ្យប្រឆាំងនឹងកូវីដទាំងអស់!វា​រៀបរាប់ពីទឹកចិត្តរបស់គ្រូពេទ្យទាំងអស់ដែលមានចំពោះប្រជាជនទូរទាំងប្រទេស នឹងផលលំបាកខ្លះៗដែលយើងបានជួប ហើយយើងមានកំលាំងតស៊ូព្រោះតែបងប្អូនជាកំលាំងចិត្ត បំណងតែមួយដែលគ្រូពេទ្យចង់បានគឺ ចង់អោយប្រទេសយើងបានសុខត្រលប់មកវិញ ចង់ឃើញបងប្អូនយើងរស់នៅដោយក្តីរីករាយ"។

លោក ឌឿ វិសាល កំពុង​តែ​មមាញឹក​នឹង​ការងារ​ប្រមូល​សំណាក​អ្នក​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​រូប​ភាព នៃ​សកម្មភាព​ការងារ​របស់​លោក​ជាមួយ​នឹង​គ្រូពេទ្យ​ដទៃ​ទៀត ត្រូវ​បាន​បង្ហាញ​ជា​បន្ដបន្ទាប់​តាម​បណ្ដាញ​សង្គម ប៉ុន្តែ​កម្រ​នឹង​បាន​ចងក្រង​ជា​បទ​ចម្រៀង ឬMV ដើម្បី​បង្ហាញ​ពី​បេះដូង​គ្រូពេទ្យ​ដល់​មហាជន​ណាស់ ទើប​លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា​នឹង​ថត​MV បទ​នេះ​ឲ្យ​បាន ពោល​គឺ​ពេល​ដែល​លោក​ដក​ឃ្លា​រួច​បន្តិច​ពី​ការងារ​ចុះ​យក​សំណាក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់