• 2021-06-10 03:18:09
  • ចម្រៀង

មិន​លេង​សើច! ជប៉ុន រើស ព្រាប សុវត្ថិ តំណាង​កម្ពុជា​ចូល​ក្នុង​កម្មវិធី​មួយ​ប្រជុំ​សុទ្ធ​កំពូល​តារា​អាស៊ាន

  • 2021-06-10 03:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ព្រាប សុវត្ថិ តារា​ចម្រៀង Galaxy Navatra បាន​លេច​មុខ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូល​រួម​កម្មវិធី​មួយ​ដែល​ផ្ដួចផ្ដើម​គំនិត​ដោយ ប្រទេស​ជប៉ុន ហៅ​ថា “ONLINE ASEAN-Japan Music Festival”។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​កម្មវិធី​នេះ​កាល​ពី​ថ្មី​ៗ​នេះ ដោយ​ការ​អះអាង​ថា កម្មវិធី​នឹង​ដំណើរ​ឆាប់​ៗ ដើម្បី​ផ្ដល់​ពិសោធន៍​ថ្មី​មួយ​ដល់​ប្រជាជន​កម្ពុជា អាច​កម្សាន្ត​ជាមួយ​កម្មវិធី​តន្ត្រី​ប្រមូល​ផ្ដុំ​ដោយ​កំពូល​តារា​ចម្រៀង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​ច្រើន ដោយ​មិន​ចាំ​បាច់​ចេញ​ពី​ផ្ទះ​នោះ​ឡើយ ហើយ​នោះ​គឺ "មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ"។

កម្មវិធី​នេះ កើត​ឡើង​ដើម្បី​រឹត​ចំណង​ទាក់​ទង​របស់ ជប៉ុន ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​បរិបថ ពិភព​លោក​គម្រាម​គំហែងដោយ​សារ កូវីដ ១៩។

ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ថា "តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ"។

ការ​ចាក់​ផ្សាយ កម្មវិធី​នេះ បាន​ចាប់​ផ្ដើម​កាល​ពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការ​របស់​កម្ពុជា។ ក្រៅ​ពី​នេះ លោក លោកស្រីក៏អាចស្វែងរកនិងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ។

នៅ​វីដេអូ​ចម្រៀង​ប្រមូល​ផ្ដុំ​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ប្រចាំ​តំបន់​អាស៊ាន លោក ព្រាប សុវត្ថិ បាន​នាំ​យក​បទ​ចម្រៀង​មួយ​បទ​ក្នុង​ផលិតកម្ម Galaxy Navatra ទៅ​ចូល​រួម​ជាមួយ​កម្មវិធី។ តោះ...ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ទារិកា

មតិយោបល់