• 2021-06-15 02:08:52
  • ភាពយន្ត

មិន​លេង​សើច កូន​ខ្មែរ​ផលិត​រឿង​ជប៉ុន ថត​នៅ​កំពត ផ្ទុះ​ឡើង​នៅ​ព្រឹក​នេះ!

  • 2021-06-15 02:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ​មាន​លេច​ចេញ​នូវ​វីដេអូ​ឃ្លីប​នៃ​ខ្សែភាពយន្ត​ជប៉ុន​មួយ ដែល​តាម​ព័ត៌មាន គឺ​បាន​ថត​នៅ​កម្ពុជា​នា​ខេត្ត​កំពត។រឿង​នេះ ផលិត​ដោយ​ផលិតករ​កូន​ខ្មែរ​ឈ្មោះ Davy Chou ជា​ចៅ​ប្រុស​របស់​ផលិតករ វ៉ាន់​ចាន់ ភាពយន្ត។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បើក​កកាយ​ពី​រឿង​នេះ ដោយ​បាន​បញ្ជាក់​ថា រឿង​នេះ​មាន​ចំណង​ជើង​ថា "ONODA” ផលិតដោយកូនខ្មែរ Davy Chou ចៅរបស់ផលិតករ វ៉ាន់ចាន់ ភាពយន្ត។ ភាពយន្ត ស្តី​ពី​ក្រុម​ទាហាន​ជប៉ុន​ប៉ុន្មាន​នាក់ ដែល​គេច​ចូល​ព្រៃ​តស៊ូ​អស់ ៣០ ឆ្នាំ ដោយ​មិន​ទាំង​ដឹង​ថា​សង្គ្រាម​លោក​លើកទី​២ បាន​ចប់​ហើយ​នោះ​ផង។

"ONODA” ថតនៅកំពត ដោយ​ក្នុង​នោះ ទិដ្ឋភាព​ភាគ​ច្រើន​គឺ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច តំបន់​ទេសចរណ៍​ធម្មជាតិ​ទាក់​ទាញ​មួយ​របស់​ខេត្ត។ តាម​ដំណឹង​រឿង​នេះ នឹង​ត្រូវ​ដាក់​ចូល​មហោស្រព​ទីក្រុង Cannes ថែម​ទៀត​ផង។ ស្ថានភាព​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​នេះ​ជា​កិត្តិយស​របស់​ខេត្ត​កំពត និង​កម្ពុជា​ទាំង​មូល។ "នេះជាកិត្តិយសមួយទៀតរបស់ខ្មែរ និង របស់ខេត្តកំពត ព្រមទាំងរបស់កម្ពុជាទាំងមូលផងដែរ"។

គួរ​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​លោក Davy Chou ( សិរី ) បាន​ធ្វើ​រឿង​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា​តាម​រយៈ​ភាពយន្ត តែ​កន្លង​មក លោក​ក៏​ធ្លាប់​បាន​ទទួល​កិត្តិយស​ធំធេង​នៅ​ពេល​លោក​ថត​រឿង "កោះ​ពេជ្រ" កាល​ពី​ឆ្នាំ ២០១៧ ដែរ៕

ទស្សនា​វីដេអូ Trailer នៃ​រឿង "ONODA" ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម