• 2016-11-29 01:08:00
  • ភាពយន្ត

ព្រីម លីហ្សា មិន​ខ្លាច​ថត​ឈុត​អាក្រាត

  • 2016-11-29 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម​ លីហ្សា បាន​ប្រាប់​មក​កាន់ ​Sabay ថា​រូប​នាង​មិន​ខ្លាច​នោះ​ទេ​ បើ​សិន​ជា​មាន​ផលិត​កម្ម​ណា​មួយ​ទាក់​ទង​រូប​នាង​ឲ្យ​ថត​ស្រាត​ដូច​ កញ្ញា ឌុច លីដា ក្នុង​រឿង​ "នារីវេទ​មន្ត" កាលពីពេលកន្លង​ទៅ​។

“ច៎ាស​បង​ខ្ញុំ​ហ៊ាន(​ថត​ស្រាត​ដូច​ ឌុច លីដា)​ អ្នក​ណា​ក៏​ខ្លាច​ការ​រិះ​គន់​ដែរ​បង​ ក៏​ប៉ុន្តែ​គេ​ថត​ជា​លក្ខណៈ សិល្បៈជា​វីដេ​អូ​​អាក្រាត​កាយ ប្រ​សិន​បើ​យើង​លូក​ប្រ​ហុក​ត្រូវ​លូក​ឲ្យ​កប់​ តែ​យើង​លូក​នៅ​មាន​កម្រិត​ណា​បង​ ចង់​និយាយ​ថា​ ខ្សែ​ភាព​យន្ត​ដែល​បង​សួរ​ហ្នឹង​បើ​សិន​ជា​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ខ្ញុំ​ ក៏​ខ្ញុំ​អត់​ថត​ដែរ​"។ កញ្ញា ព្រីម លីហ្សា ថ្លែង​។

លីហ្សា បាន​បន្ថែម​ថា ទោះ​បី​ជា​នាង​ចូល​ប្រឡូក​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ​មិន​ទាន់​បាន​ជួប​ឈុត​ឆាកក្តៅ​​រោល​រាល​ក្តី​ តែ​នាង​មិន​ខ្លាច​នោះ​ទេឈុត​ឆាក​អា​ក្រាត​កាយ​។

តោះ​ទៅ​ទស្សនា​វី​ដេ​អូ​របស់​ ព្រីម លីហ្សា ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

អត្ថ​បទ​៖ ឆុង ស៊ីណាន ​​​​

មតិយោបល់