• 2017-12-08 01:45:34
  • ស្ទីលតារា

ប្លែក! មក​មើល​ Pre-Wedding បែប​ Swag ពី​តារា​សម្ដែង តីយ៉ា​ណា​

  • 2017-12-08 01:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ទៀត​ទេ ថ្ងៃ​លាភ​ថ្ងៃ​ជ័យ​សិរី​មង្គល របស់​ស្រី​ស្អាត តីយ៉ាណា នឹង​ឈាន​មក​ដល់។ ជា​មួយ​ព្រឹត្តិការណ៍​ដ៏​ធំ​១​ប្រចាំ​ជីវិត​នេះ តីយ៉ាណា បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​មង្គលការ​ខ្លួន និង​អនាគត​ស្វាមី។

ក្នុង​នោះ តួ​ស្រី​រឿង "សិសិររដូវ​ ក្នុង​បេះ​ដូង" ក៏​មិន​ភ្លេច​ឆ្លៀត​ពេល​ថត​រូប​មុន​រៀបការ ឬ Pre-Wedding សម្រាប់​ទុក​ជា​អនុស្សាវរីយ៍ និង​ប្រើ​ប្រាស់​ក្នុង​ថ្ងៃ​មង្គលការ​ដែរ។

ស្រី​ស្អាត​វ័យ​២២ឆ្នាំ​រូប​នេះ បាន​រើស​យក​ស្ទីល​ថត​ជា​ប្រភេទ​ដំណើរ​កម្សាន្ត​ ដោយ​ជ្រើស​យក​ខេត្ត​កំពត​ជា​ទី​តាំង​សំខាន់​។ ឯ​សម្លៀក​បំពាក់​វិញ​ តីយ៉ាណា បាន​លេង​​ស្ទីល​ប្លែកៗ​ហូរហែ ដែល​ម៉ូដ​មាន​ទាំង​សុភាព​រាបសា និង​ស៊ីវិល័យ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នាង​និង​អនាគត​ស្វាមី មិន​ភ្លេច​ឡើយ​ស្ទីលអាវ​ខូវប៊យ Swag បែប​យុវវ័យ​ដែល​មើល​ទៅ​ហាក់​ជា​រសជាតិ​ថ្មី​ម្យ៉ាង​សម្រាប់​គូស្នេហ៍​ត្រៀម​រៀប​អាពាហ៍ពិពាហ៍​។

តីយ៉ា​ណា មាន​ឈ្មោះ​ដើម​ថា ជា ពន្លឺ។​ នាង​គ្រោង​រៀប​ការ​នៅ​ថ្ងៃ​ទី ១១ ខែ មីនា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ជា​មួយ​លោក​ Aaron Lim វ័យ​ ២៦ឆ្នាំ ​​ជា​​អាណិកជន​ខ្មែរ​​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​មាន​ទំនង​ស្នេហា​ជា​មួយ​គ្នា​៥​ឆ្នាំ៕

មុន​ពិធីមង្គលការ​របស់​ តីយ៉ាណា មក​ដល់​ តោះ! មក​មើល​ស្ទីល Pre-Wedding Swag Swag ពី​ កញ្ញា និង​ អនាគត​ស្វាមី​តិច​មើល៍!!!

អត្ថបទ៖ សុខណា

មតិយោបល់