• 2017-01-19 05:59:41
  • ភាពយន្ត

xXx: Return of Xander Cage សម្ពោធ​យប់​មិញ​កក្រើក​ពេញ​រោង​ភាពយន្ត

  • 2017-01-19 05:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard បាន​បើក​សម្ពោធ​រឿង​ខ្នាត​ធំ​ប្រចាំ​ដើម​ឆ្នាំ ២០១៧ គឺ​រឿង xXx: Return of Xander Cage ធ្វើ​ឲ្យ​​កក្រើក​ពេញ​រោង​ភាពយន្ត​តែ​ម្ដង។

xXx: Return of Xander Cage គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ដើម​ឆ្នាំ ២០១៧ ដែល​បាន​នាំ​ចូល​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន Sabay MVP ដែល​រឿង​នេះ​​ជា​វគ្គ​ទី​៣​របស់​​ xXx Series ហើយ​ក្នុង​វគ្គ​នេះ​ដែរ​មាន​ការ​ចូល​រួម​សម្ដែង​ពី​កំពូល​តារា​ភាពយន្ត​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ ដែល​មាន​ដូចជា Vin Diesel មក​ពី ហូលីវូដ, Donnie Yen (កុំកុំ) និង អតីត​មេ​ក្រុម​ចម្រៀង EXO គឺ Kris Wu មក​ពី​ប្រទេស​ចិន, Deepika Padukone មក​ពី បូលីវូដ និង Tony Jaa មក​ពី​ប្រទេស​​ថៃ ជា​ដើម។

xXx: Return of Xander Cage ជា​ប្រភេទ​រឿង​វាយ​ប្រហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាមួយ​បច្ចេកទេស​ថត​យ៉ាង​ទំនើប​ និង​តួសម្ដែង​ឥត​ខ្ចោះ ដោយ​ផ្គួប​ផ្សំ​ជាមួយ​បច្ចេកវិទ្យា 4DX រឹត​តែ​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​កាន់​​តែ​ជក់​ចិត្ត។

ប្រិយមិត្ត​ទាំង​អស់​អាច​​សាក​បទ​ពិសោធន៍​ថ្មី​ជាមួយ​បច្ចេកវិទ្យា 4DX ក្នុង​រឿង xXx: Return of Xander Cage ទាំង​អស់​គ្នា​បាន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ភាពយន្ត​ខ្នាត​ធំ​នេះ​ក៏​មាន​ដាក់​បញ្ចាំង​ជា 3D និង 2D ផង​ដែរ​ចាប់​ពី​ថ្ងៃ​​នេះ​ត​ទៅ​ហើយ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់៕​​

សកម្មភាព​ខ្លះៗ​​កាល​ពី​យប់​មិញ៖

អត្ថបទ៖ Samedy

មតិយោបល់