• 2018-08-28 04:15:00
  • ជីវិតតារា

ធ្លាប់ជិះយន្តហោះម្ដងហើយ! ហេតុអ្វី នាយ គ្រឿន នៅតែខ្លាចមិនហ៊ានទៅក្រៅប្រទេសម្នាក់ឯង?

  • 2018-08-28 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សំណើច​មិន​ចេះ​រីង​ស្ងួត ​នាយ គ្រឿន បាន​លើក​ឡើង​ថា ​អំឡុង​ពេល​នេះ​​មាន​ពុក​ម៉ែ​បង​ប្អូន​​មួយ​ចំនួន​បាន​ទាក់​ទង​​នាយ ឲ្យ​​ទៅ​ច្រៀង​ និង​សម្ដែង​នៅ​ក្រៅ​ប្រទេស​ច្រើន​ណាស់។ តែ​គួរ​ឲ្យ​ស្ដាយ​សំណើ​ទាំង​នោះ​ត្រូវ​បាន​តួ​ប្រុស​​រឿង​"ជួបស៊យ" រូប​នេះ​បដិសេធ​ ក្រោម​ហេតុ​ផល​មិន​ហ៊ាន​ជិះ​យន្ត​ហោះ​​ទៅ​ក្រៅ​ប្រទេស​ម្នាក់​ឯង។

​​​​​មូល​ហេតុ​មិន​ហ៊ាន​​ទៅ​ក្រៅ​ប្រទេស​ម្នាក់​ឯង​ ដោយ​សារ​តែ​ទី១​ខ្លាច​ការ​ហោះ​ហើរ​នៅ​លើ​អាកាស​គ្មាន​សាច់​ញាតិ​បង​ប្អូន​ស្គាល់​​រួម​ដំណើរ​​ជាមួយ​គ្នា។ ទី២ ទាក់​ទង​រឿង​ភាសា​​ ដោយ​សារ​តែ​នាយ មិន​ចេះ​ភាសា​អង់គ្លេស​ដូច្នេះ​​ហើយ​វា​ពិបាក​ពេល​ធ្វើ​ដំណើរ​​ទៅ​​ក្រៅ​ប្រទេស​ម្ដងៗ។

ត្បិត​ខ្លាច​​ការ​ហោះ​​ហើរ​លើ​អាកាស​ក៏​ពិត​មែន​ តែ​​ប្រសិន​បើ​មាន​​បង​ប្អូន​សិល្បករ​ និង​សិល្ប​ការិនី ច្រើន​នាក់​ធ្វើ​ដំណើរ​​ជាមួយ​គ្នា​នោះ នាយ រីក​រាយ​​ទៅ​ជាមួយ​​ដោយ​គ្មាន​រារែក​​អ្វី​ឡើយ។ យ៉ាង​ហោច​ណាស់​​ក្នុង​ចំណោម​ហ្នឹង​ក៏​មាន​អ្នក​ចេះ​ភាសា​អង់គ្លេស​ និង​អ្នកមាន​បទ​ពិសោធន៍​​ច្រើន​ចេញ​ចូល​ក្រៅ​ប្រទេស​ដែរ។

នាយ​ថា៖​" ដូច​កាល​ទៅ​ច្រៀង​ និង​សម្ដែង​នៅ​កូរ៉េ​ អ៊ីចឹង​បើ​មាន​គ្នា​ច្រើន​​បែប​ហ្នឹង​ខ្ញុំ​ទៅ ហើយ​អត់​ខ្លាច​ភិត​ភ័យ​អ្វី​ទាំង​អស់ ព្រោះ​ខ្ញុំ​ទៅ​តាម​រយៈ​សមាគម។ តែ​បើ​ឲ្យ​ទៅ​២​នាក់​ឬ​ម្នាក់​ឯង​អត់​ហ៊ាន​ទេ សុខ​ចិត្ត​នៅ​ច្រៀង​ និង​លេង​កំប្លែង​ស្រុក​ខ្មែរ​វិញ។ បើ​ទៅ​ច្រើន​នាក់ មាន​រឿង​អ្វី​យើង​អាច​ជួយ​គ្នា​បាន"៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់