• 2019-02-28 03:21:31
  • ស្ទីលតារា

ខ្លាំង​អី​លើក​នេះ ស្រី​ស្អាត ចន្ធី វល័ក្ខ សុខ​ចិត្ត​ទៅ​តាម​ម៉ែ កុំ​ឲ្យ​ម៉ែ​អន់ចិត្ត!

  • 2019-02-28 03:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ស្រី​ស្អាត ចន្ធី វល័ក្ខ ដែល​ឃ្លាត​ពី​សិល្បៈ​ប្រមាណ​ជាង​១​ឆ្នាំ​ហើយ​នោះ ថ្មី​ៗ​នេះ ចាប់​ផ្ដើម​លេច​មុខ​វិញ​បណ្ដើរ​ៗ។ នាង​ទើប​តែ​ត្រឡប់​ពី​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ នៅ​ទីក្រុង​ហុងកុង ក្រោយ​ចំណាយ​ពេល​នៅ​ទីនោះ​អស់​រយៈ​ពេល​៤​ថ្ងៃ។

សាមី​ខ្លួន ប្រាប់​ថា នេះ​គឺ​ជា​ទម្លាប់​របស់​នាង ជាមួយ​គ្រួសារ ពិសេស​គឺ​អ្នក​ម្ដាយ​តែ​ម្ដង ដែល​ហោច​ណាស់​១​ឆ្នាំ​ម្ដង នាង​ត្រូវ​ទៅ​ជាមួយ​អ្នក​មាន​គុណ​ធ្វើ​ដំណើរ​កម្សាន្ត និង​ធ្លាប់​ធ្វើ​ច្រើន​ដង​រួច​មក​ហើយ។ "ជា​ធម្មតា​១​ឆ្នាំ​ម្ដង ម៉ាក់​នាំ​ដើរ​ជាមួយ តែ​កាល​ឆ្នាំ​២០១៨ អត់​បាន​ទៅ​ទេ ដោយ​សារ​រវល់​ការងារ​ពេក ទើប​ឆ្នាំ​នេះ រវល់​យ៉ាង​ណា ក៏​ត្រូវ​តែ​ទៅ​ដែរ កុំ​ឲ្យ​ម៉ាក់​អន់​ចិត្ត ព្រោះ​គាត់​អ្នក​ចេញ​លុយ ហាហា"។

ចន្ធី វល័ក្ខ គឺ​ជា​តារា​ស្រី​ឯក​ប្រចាំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៤ ។ នាង​ក៏​មាន​មុខ​ច្រើន​ក្នុង​ការងារ​សិល្បៈ​ដូច​ជា ថត​ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម និង​សម្ដែង​រឿង។ វល័ក្ខ បាន​ថយ​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ ក្រោយ​ពី​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​ចុង​ក្រោយ​មួយ​រឿង​របស់​ផលិតកម្ម​មហាហង្ស រឿង "ទឹក​ចិត្ត​ប្រពន្ធ"។ គម្លាត​ពី​ការងារ​សិល្បៈ​កន្លង​មក សាមី​ខ្លួន​អះអាង​ថា ដោយ​សារ​នាង មាន​ការងារ​នៅ​ខាង​ក្រៅ​ជាមួយ​ផ្នែក​ឯកជន​ធំ​មួយ។

យ៉ាង​ណា មក​ដល់​ដើម​ឆ្នាំ ២០១៩ វល័ក្ខ ប្រាប់​ថា បាន​ងាក​មក​សិល្បៈ​វិញ​ខ្លះ​ៗ​ហើយ ដោយ​ថ្មី​ៗ នាង​ទើប​ថត​វីដេអូ​ចម្រៀង​ឲ្យ​ផលិតកម្ម​ហង្សមាស​រួច។ យ៉ាង​ណា នាង​សុំ​លាក់​ពី​វីដេអូ​ចម្រៀង​នេះ​សិន។ លាក់​ក៏​លាក់​ចុះ តែ​ឥឡូវ​មក​មើល​រូបភាព​ស្អាត ចន្ធី វល័ក្ខ និង​ម្ដាយ​នៅ​ទឹក​ដី​ហុងកុង​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម