- 2019-03-19 05:52:41
- ជីវិតតារា
កោតចិត្តតិចអី! ឆៃ លីដាឡែនហួសចិត្តរឿងព័ត៌មានខ្លួនចែកផ្លូវគ្នាជាមួយស្វាមី
- 2019-03-19 05:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោតចិត្តតិចអី! ឆៃ លីដាឡែនហួសចិត្តរឿងព័ត៌មានខ្លួនចែកផ្លូវគ្នាជាមួយស្វាមី
ចន្លោះមិនឃើញ
តារាចម្រៀងបែបយេៗ ឆៃលី ដាឡែនហួសចិត្តខ្លាំងរឿងកាលពីម្សិលមិញដែលមានព័ត៌មានចុះពីនាងនិងស្វាមីរស់មិនចុះសម្រុងគ្នា ហើយបានលះលែងចែកផ្លូវទីទៃ បញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាក្រោយរួមរស់ជាមួយគ្នារយៈពេលជិត៤ឆ្នាំមក ព្រមទាំងបន្សល់ឲ្យតារាស្រីរូបនេះរស់ឯកាជាមួយកូនប្រុសតែមួយជាតំណក់ឈាមរួមគ្នា។
យ៉ាងណាវិញជុំវិញរឿងមិនគួរកើត និងធ្វើឲ្យរូបនាង ព្រមទាំងស្វាមីហួសចិត្តជាខ្លាំង អ្នកនាងបានធ្វើការរៀបរាប់មកកាន់ Sabay ថា៖ "ហួសចិត្តណាស់អូន កើតគាត់ចេះតែចុះតែម្តង គ្មានសួរនាំសាមីខ្លួនសូម្បីមួយម៉ាត់ ចេះធ្វើទៅរួច បងសុំបញ្ជាក់ច្បាស់ថាបងនិងស្វាមីមិនបានរស់នៅមិនចុះសម្រុសគ្នាអីទេ ហើយក៏គ្មានការលះលែងគ្នាដែរ"។
ពិសេសអ្នកនាងសុំចិត្តបន្ថែមថាសូមសាកសួរព័ត៌មានសាមីខ្លួនជាមុនកុំចេះតែចុះផ្តេសផ្តាសខូចឈ្មោះគេអស់ហើយកុំព្រោះតែចង់ទាក់ទាញការចាប់អារម្មណ៍ពីអ្នកអាន ដោយមិនសួរនាំសាម៉ីខ្លួនគេបែបនេះ គឺអ្នកនាងមិនគាំទ្រទេ បើកុំតែស្វាមីនាងផ្ញើ Link មកឲ្យមើលកុំអីអត់ដឹងថាខ្លួនកំពុងតែមានឈ្មោះជាស្ត្រីម៉េម៉ាយ។ ទាំងនេះគឺជាអ្វីដែលតារាស្រីរូបនេះបានបញ្ជាក់ខាងលើ។
គួរបញ្ជាក់ផងដែរថា អ្នកនាងឆៃ លីដាឡែនបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក លោក រិទ្ធី ឧត្តមស៊ីដារ៉ា ហៅ តារា រយៈពេល ២ថ្ងែ គឺថ្ងៃទី១៥-១៦ខែមករា ឆ្នាំ២១០៥នៅឯខេត្តបាត់ដំបង ទឹកដីកំណើតរបស់នាង ព្រមទាំងទទួលបានចំណងដៃកូនប្រុសមួយយ៉ាងស្រស់ស្អាតមកទល់ពេលនេះមានអាយុ១ខួបជាងហើយ អ្វីដែលពិសេសក្រុមគ្រួសាររបស់នាងកំពុងតែមានសុភមង្គលគ្មានរឿងបែកបាក់ដូចអ្វីដែលបានចុះផ្សាយកាលពីម្សិលមិញនោះឡើយសូមកុំមានការយល់ច្រលំ៕
សម្ភាស និងផ្តល់សិទ្ធិរូបភាពដោយ៖ អ្នកនាង ឆៃ លីដាឡែន