• 2024-02-20 08:10:14
  • ជីវិតតារា

MUC 2021 ងិន ម៉ារ៉ាឌី បង្ហើបគម្រោងចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី

  • 2024-02-20 08:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី បានស្ងប់ស្ងាត់ពីវិស័យបវរកញ្ញាមួយរយៈ បន្ទាប់ពីអ្នកនាងសម្រាលបានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា Lauren Tevi។ ទើបតែថ្មីៗដែលគេឃើញអ្នកនាងលេចវត្តមានក្នុងថ្ងៃ Orientation Day នៃការប្រកួត Miss Queen Cambodia 2024 កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងនោះ អ្នកនាងបានចូលរួមចែករំលែកអំពីបទពិសោធន៍ការប្រកួតថ្នាក់ជាតិ-អន្តរជាតិ ការត្រៀមខ្លួនផ្សេងៗ ក៏ដូចជាការផ្សះផ្សារផ្លូវចិត្តដែលរងពីការ Bully លើបណ្តាញសង្គមផងដែរ។

ឆ្លៀតឱកាសនេះ ម៉ារ៉ាឌី ក៏បានបង្ហើបឱ្យដឹងគម្រោងចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ដោយនាងបានលើកឡើងថា អ្នកនាង និងកូនស្រី Lauren Tevi គ្រោងចាកចេញពីទឹកដីកំណើតទៅរួមរស់ជាមួយស្វាមីនៅទឹកដីសហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះ។ ប៉ុន្តែ មិនទាន់ច្បាស់ពីកាលបរិច្ឆទនៅឡើយទេ។

Miss Universe Cambodia 2021 បញ្ជាក់ថា អ្នកនាងនឹងទៅរស់នៅទីនោះជាមួយស្វាមីតែម្តង តែក៏នឹងឆ្លៀតពេលធ្វើដំណើរមកកម្ពុជាផងដែរ ពោលគឺចុះឡើងៗទៅតាមស្ថានភាពជាក់ស្តែង។

បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ ថា បច្ចុប្បន្នអ្នកនាងទទួលធ្វើការងារសិល្បៈធម្មតាឱ្យតែមានក្រុមហ៊ុន និង agency ទាក់ទងមក។ ម៉ាមីវ័យក្មេងរូបនេះ ទទួលបានការងារថ្មីៗជាហូរហែរសម្រាប់ឆ្នាំថ្មី តែមិនច្រើនដូចកាលឆ្នាំមុនពេកទេ។ ម៉្យាង អ្នកនាងក៏ត្រូវបែងចែកពេលវេលាមើលថែទាំកូនស្រីបណ្តូលចិត្តផងដែរ ដូច្នេះទទួលការងារតាមលទ្ធភាពដែលអាចធ្វើទៅបានប៉ុណ្ណោះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់